យោងតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Dr. G Parthasarathy ឯកទេសផ្នែកលើសឈាម បានបញ្ជាក់ថា ជំងឺលើសឈាមកើតឡើងមកពីសម្ពាធឈាមខ្ពស់ ហើយកាលណា សម្ពាធឈាមខ្ពស់សម្ពាធឈាមឡើងខ្ពស់ មានន័យថាមានខ្លាញ់ច្រើននៅក្នុងសរសៃឈាម។ បើអ្នកជំងឺមិនប្រយ័ត្នអាចដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ហើយខ្លាញ់កាន់តែច្រើនសរសៃឈាមប្រឹងធាក់មិនទៅមុខអាចធ្វើឱ្យដាច់សរសៃឈាមស្លាប់ភ្លាមៗបាន។ ដូច្នេះដើម្បីការពារសម្ពាធឈាមឱ្យនៅថេរ កុំឱ្យឡើង ត្រូវញ៉ាំសាប កាត់បន្ថយអាហារដែលលើសជាតិខ្លាញ់ លើសជាតិផ្អែម។
ជាមួួយគ្នានេះដែរ បើការបញ្ជាក់ពីគេហទំព័រ verywellhealth គេបានរកឃើញថា តែទាំង៣ខាងក្រោម ខ្លាំងខាងទប់សម្ពាធឈាមកុំឱ្យលើស ការពារកុំឱ្យកើតជំងឺលើសឈាម៖
១. តែម្ជូព្រឹក (Hibiscus)៖ Hibiscus គឺជាតែដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាមានលក្ខណៈសម្បត្តិអស្ចារ្យក្នុងការគ្រប់គ្រងបញ្ហាលើសឈាម។ តែ Hibiscus សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលល្អសម្រាប់បេះដូង។ វាគឺជាឱសថមួយក្នុងចំណោមឱសថជាច្រើនដែលត្រូវបានគេស្គាល់ថាជួយកាត់បន្ថយសម្ពាធឈាមខ្ពស់។ អ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញបន្ថែម សម្រាប់បរិមាណដែលអ្នកគួរញ៉ាំប្រចាំថ្ងៃ។
២. តែ Chamomile៖ តែ Chamomile ត្រូវបានគេស្គាល់ថាសម្រាប់លក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់វាក្នុងការគ្រប់គ្រងកម្រិតសម្ពាធឈាមខ្ពស់។ យោងតាមការសិក្សា ការទទួលទានតែនេះ និងថែមថ្នាំលើសឈាម អាចជួយបន្ថយសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព។ វាស្រដៀងគ្នាទៅនឹងតែ hibiscus តែ chamomile ជួយបន្ធូរសរសៃឈាម។ លើសពីនេះទៀត ទឹកតែនេះក៏អាចជួយសម្រួលដល់រាងកាយ និងចិត្ត ជួយឲ្យគេងលក់ស្រួល។ អ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញបន្ថែម មុននឹងពិសា។
៣. តែបៃតង៖ ជាតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១ក្នុងចំណោមតែទាំង៥ដែលមានសមត្ថភាពក្នុងការគ្រប់គ្រងសម្ពាធឈាម ជួយឱ្យចរន្តឈាមរត់បានស្រួល សម្រួលសរសៃ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងល្អសម្រាប់សុខភាពបេះដូងផងដែរ។ ការផឹកតែបៃតង១ឬ២ពែងរាល់ថ្ងៃល្អបំផុតសម្រាប់អ្នកជំងឺលើសឈាម។ អ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញបន្ថែម សម្រាប់បរិមាណដែលអ្នកគួរញ៉ាំប្រចាំថ្ងៃ៕
អត្ថបទដោយ៖ គន្ធា