កុមារ
ប៉ាម៉ាក់ចង់ឱ្យកូនឆ្អឹងវែង លូតកម្ពស់លឿនឆាប់ធំមុនអាយុ ត្រូវឱ្យកូនហាត់៥ក្បាច់នេះពីក្មេង

យោងតាមការណែនាំពីCDCអាមេរិកបានឱ្យដឹងថា កុមារតូចៗអាយុចាប់ពី៣ឆ្នាំដល់៥ឆ្នាំ ប៉ាម៉ាក់ត្រូវបង្រៀនកូនឱ្យមានសកម្មភាពបង្វឹកហាត់ចលនាឆ្អឹងដូចជា នាំកូនដើរឱ្យបានច្រើន នាំកូនរាំ ធ្វើលំហាត់ប្រាណឆ្អឹងឱ្យបាន១០ទៅ១៥នាទីរាល់ថ្ងៃដើម្បីឱ្យកូនស៊ាំជាមួសកម្មភាព។ បន្ទាប់មកនៅពេលកូនមានអាយុចាប់ពី៦ឆ្នាំឡើងទៅត្រូវទម្លាប់ឱ្យកូនហាត់ប្រាណដើម្បីសុខភាពឆ្អឹង ជំរុញឱ្យឆ្អឹងលូតលឿន ឆាប់ធំ។

ជាការពិតណាស់ យោងតាមការបញ្ជាក់គេហទំព័រ verywellfamily វេជ្ជបណ្ឌិត Duc P. Vo,M.D ឯកទេសផ្នែកឆ្អឹងបាននិយាយថា កុមារលូតកម្ពស់បានខ្ពស់ ឆ្អឹងវែងឬឆ្អឹងខ្លី អាស្រ័យទៅលើកត្តាជាច្រើនដូចជា ហ្សែនរបស់ប៉ាម៉ាក់ របបអាហារបស់ម៉ាក់ពេលពពោះ របបអាហារប្រចាំថ្ងៃរបស់កូន និងទម្លាប់ប្រចាំថ្ងៃដែលប៉ាម៉ាក់បានបង្រៀន។ កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ គឺជាវ័យមួយដែលឆ្អឹងគ្រប់សារពាង្គកាយទាំងឆ្អឹងខ្នង ឆ្អឹងជើង ឆ្អឹងដៃ ត្រូវការលូតលាស់ខ្លាំង។ វិធីជំនួយដើម្បីឱ្យឆ្អឹងរបស់កុមារលូតលាស់បានលឿន ខ្ពស់ រឹងមាំ មិនក្រិន ឆាប់ធំមុនអាយុ គឺការហាត់ប្រាណ។ ខាងក្រោមនេះជាលំហាត់ប្រាណ៥ល្អបំផុតជួយពន្លូតឆ្អឹងរបស់កុមារ៖

១. ក្បាច់ឆ្អឹងខ្នង(cat-cow)៖ នេះជាលំហាត់ប្រាណដែលផ្តោតទៅលើឆ្អឹងខ្នងរបស់កុមារ ជួយឱ្យឆ្អឹងលាតសន្ធឹងបានល្អ លូតលាស់បានលឿន។ របៀបហាត់១៖ ដំបូងលុតជង្គង់ ច្រាត់ដៃទាំង២ទៅមុខ លាឆ្អឹងខ្នងឱ្យត្រង់ លាកំភួនជើងទៅក្រោយឱ្យត្រង់ដូចគ្នា រួចងើបក្បាលទៅលើ(ធ្វើបែបនេះដដែលរាប់ពីមួយដល់១០)។ របៀបទី២៖ លុតជង្គង់ ច្រាត់ដៃទាំង២ទៅមុខ លាកំភួនជើងទៅក្រោយ រួចសំកោកខ្នងឡើងចុះ(ដូចឆ្មារ) ធ្វើបែបនេះដដែលរាប់ពី១ដល់១០។

Cat and Cow Yoga Poses for Kids | Flow and Grow Kids Yoga

២. ក្បាច់ក្បាល៖ ក្បាច់ផ្តោតទៅលើចលនាឆ្អឹងផ្នែកក្បាល និងក សំខាន់បំផុតសម្រាប់កុមារ។ របៀបហាត់៖ ដំបូងត្រូវឈរឱ្យត្រង់ខ្លួន ដាក់ជើងទាំង២ទន្ទឹមគ្នា រួចលើកដៃទាំង២ឡើងទៅលើ ពត់ទៅឆ្វេង ពត់ទៅស្តាំ រាប់ពី១ដល់១០។

Stretch It Out (Ages 4-7)

៣. ក្បាច់ស្មារ៖ ក្បាច់នេះផ្តោតសំខាន់ទៅលើឆ្អឹងស្មារ និងឆ្អឹងដៃ ។ របៀបហាត់៖ ឈរឱ្យត្រង់ខ្លួន បត់ដៃស្តាំទៅឆ្វេង រួចយកដៃឆ្វេងទ្រពីក្រោម(ធ្វើបែបនេះរាប់ពី១ដល់១០)។ បន្ទាប់មកបត់ដៃឆ្វេងទៅស្តាំយកដៃស្តាំទ្រពីក្រោម(ធ្វើបែបនេះរាប់ពី១ដល់១០)។

15 Fun And Simple Stretching Exercises For Kids

៤. ក្បាច់ជង្គង់៖ ក្បាច់ជង្គង់ផ្តោតទៅលើការលូតលាស់របស់ឆ្អឹងសន្លាក់ផ្នែកជង្គង់។ របៀបហាត់៖ លុតជង្គង់ជើងស្តាំ រួចបញ្ឈជើងឆ្វេងទៅមុខ(ធ្វើបែបនេះ១០ដង)។ បន្ទាប់មក លុតជង្គង់ជើងឆ្វេង បញ្ឈជើងស្តាំ(ធ្វើបែបនេះ១០ដង)។

15 Fun And Simple Stretching Exercises For Kids

៥. ក្បាច់កំភួនជើង៖ របៀបហាត់៖ អង្គុយឱ្យត្រង់ខ្លួន លាជើងស្តាំទៅមុខឱ្យត្រង់ រួចយកក្រមាមកទាញប្រអប់ជើងស្តាំដូចរូប រាប់ពី១ដល់១០សឹមឈប់។ ធ្វើជើងឆ្វេងដូចជើងស្តាំដែរ។

Time to Exercise: Calf Stretch in Sitting

សរុបមកលំហាត់ប្រាណទាំង៥ក្បាច់ប៉ាម៉ាក់ដែលមានកូនចាប់ពីអាយុ៦ឆ្នាំឡើងទៅគួរឱ្យកូនហាត់ឱ្យបានរាល់ថ្ងៃ ដើម្បីសុខភាពឆ្អឹងរបស់កូនលូតលាស់លឿន រឹងមាំ កូនឆាប់ធំមុនអាយុ៕

អត្ថបទដោយ៖ គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#កុមារ

កូនៗ! ញ៉ាំអាហារមានសារជាតិ ១នេះ ប៉ូវខួរក្បាល រាងកាយលូតលាស់លឿន ហើយរឹងមាំ
Tror Sopheap
March 31 2025
356 views

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
1.6 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
361 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

#កុមារ

អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
1.6 K views

#កុមារ

អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia