កុមារ
ឪពុកម្ដាយត្រូវសង្កេតឱ្យមែនទែន ឃើញកូនមានសញ្ញាខុសប្រក្រតីទាំងនេះអាចជាបញ្ហាផ្លូវចិត្ត
Senghong Kong
December 13 2022
309 views

មិនមែនតែមនុស្សធំ មនុស្សចាស់នោះទេ សូម្បីកុមារតូចៗក៏អាចមានបញ្ហាផ្លូវចិត្តបានផងដែរ។ បញ្ហាផ្លូវចិត្តអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ អាកប្បកិរិយា ការសិក្សា និងការលូតលាស់របស់ពួកគេ។ បញ្ហាផ្លូវចិត្តរបស់កុមារអាចកើតឡើងដោយសារមជ្ឈដ្ឋានរស់នៅ រឿងដែលប៉ះទង្គិចផ្លូវចិត្តម្ដងបន្តិចៗរាល់ថ្ងៃ ពីឳពុកម្ដាយ មិត្តភក្តិ ឬសាលារៀនជាដើម។ បើមិនចង់ឱ្យកូនរបស់អ្នកមានបញ្ហាផ្លូវចិត្តទាំងក្មេង ក្លាយជាក្មេងដែលគ្មានភាពក្លាហាន ខ្លាចគេ បាក់ស្បាត ទន់ខ្សោយ ជារឿងចាំបាច់បំផុតដែលឳពុកម្ដាយត្រូវសង្កេតអាការសុខភាពផ្លូវចិត្តរបស់កូនជារៀងរាល់ថ្ងៃ។

ផ្អែកតាមគេហទំព័រ Healthshots បានឱ្យដឹងពីសញ្ញាសំខាន់ៗបង្ហាញពីផ្លូវចិត្តរបស់ក្មេង អាណាព្យាបាលត្រូវសង្កេតជាដាច់ខាត៖

១ ព្យាយាមផ្ដាច់ខ្លួន៖ ប្រសិនបើអ្នកសង្កេតឃើញកូនរបស់អ្នកព្យាយាមនៅឆ្ងាយពីក្រុមគ្រួសារ មិត្តភក្តិ មិនចង់ចេញក្រៅ ចូលចិត្តនៅស្ងាត់ម្នាក់ឯង ខុសពីធម្មតា អ្នកគួរតែព្យាយាមចូលជិត ព្យាយាមនិយាយជាមួយពួកគេ។ ធ្វើឱ្យពួកគេមានអារម្មណ៍ថាជឿទុកចិត្តលើអ្នក បើកចិត្តនិយាយ និងមានអារម្មណ៍ថាសុវត្ថិភាព។

២ ថប់អារម្មណ៍៖ ប្រសិនបើកូនរបស់អ្នកមើលទៅមានការព្រួយបារម្ភខ្លាំងពេក និងមានអារម្មណ៍តានតឹង បាត់បង់ការគិតញឹកញាប់បំផុត ឬភ័យខ្លាច វាមានន័យថាពួកគេកំពុងតស៊ូដើម្បីដោះស្រាយអារម្មណ៍របស់ពួកគេ ឬក៏ព្យាយាមគេចពីអ្វីមួយដែលប៉ះពាល់ផ្លូវចិត្តរបស់ពួកគេ។

៣ ឆាប់ខឹង៖ សង្កេតឃើញពួកគេឆាប់ខឹង បញ្ចេញកំហឹងខ្លាំងភ្លាមៗ ឬមានកំហឹងជាមួយក្រុមគ្រួសារជាញឹកញាប់ ជាសញ្ញាដែលឳពុកម្ដាយពុំគួរមើលរំលងទេ។ គួរព្យាយាមដោះស្រាយបែបត្រជាក់ បែបស្ងប់ ជាមួយពួកគេ កុំបន្ថែមកំហឹងនឹងធ្វើឱ្យផ្លូវចិត្តក្មេងកាន់តែធ្ងន់ធ្ងរខ្លាំង។

៤ ខ្វះការផ្ដោតអារម្មណ៍៖ អាចសង្កេតមើលការសិក្សា ការលេង មើលទៅហាក់ដូចជាពួកគេពិបាកនិងផ្ដោតអារម្មណ៍នឹងធ្វើអ្វីមួយឱ្យសម្រេចបាន។

៥ សកម្មភាពរាងកាយផ្លាស់ប្តូរ៖ ឈឺពោះញឹកញាប់ ឈឺក្បាល ក្អួត ឬពួកគេតែងតែត្អូញពីការឈឺចាប់ផ្សេងៗទៀតលើរាងកាយ សូម្បីតែពួកគេនោមដាក់កន្លែងគេងញឹកញាប់ បៀមមេដៃជាប្រចាំ សុទ្ធតែជាសញ្ញាត្រូវសង្កេត។

៦ មិនសូវមានទំនាក់ទំនង៖ កូនមិនសូវនិយាយ ចាប់ផ្ដើមយំ ចាប់ផ្ដើមខឹង ពេលដែលអ្នកព្យាយាមនិយាយជាមួយពួកគេ មិនរីករាយដូចមុន។

ជារួមមកទាំងនេះជាសញ្ញាខ្លះៗ ដែលឳពុកម្ដាយ គួរតាមដានជាប្រចាំថ្ងៃ។ ករណីសង្កេតឃើញកូនរបស់អ្នកខុសធម្មតា គួរតែព្យាយាមចូលជិតពួកគេ ដោយសន្តិវិធី កុំធ្វើឱ្យពួកគេខ្លាច។ ម្យ៉ាងវិញទៀត អ្នកក៏គួរនាំពួកគេទៅជួបគ្រួពេទ្យជំនាញ ដើម្បីចៀសវាងទុកកូនឱ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ៕

អត្ថបទដោយ​៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#កុមារ

ចង់ប្តូរចរិតកូនពីក្មេងរឹងឱ្យស្តាប់បង្គាប់ ឆ្លាត ឪពុកម្តាយដាច់ខាតត្រូវរឿងនេះសិន
Tror Sopheap
January 15 2025
549 views

#កុមារ

ឪខ្លាកូនខ្លា! ក្បាច់បណ្តុះសមត្ថភាពកូន CR7 ដើរតាមក្តីស្រមៃខ្លួនលើវិស័យបាល់ទាត់
Tror Sopheap
January 13 2025
68 views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
378 views

#កុមារ

ក្បួនចិញ្ចឹមកូនឱ្យពេលធំឡើង ចេះពឹងលើខ្លួនឯង ឪពុកម្តាយលែងឈឺក្បាលហើយ
Tror Sopheap
December 25 2024
434 views

#កុមារ

ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
612 views

#កុមារ

ក្បួនអប់រំកូនឱ្យចេះពឹងខ្លួនឯង ហើយមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
December 3 2024
387 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia