អាហារ
មិនខាតទេអ្នកនិយមទំពារស្ករកៅស៊ូ ញុំា១គ្រាប់ក្រោយអាហារអាចជួយសម្រួលសុខភាពមាត់ធ្មេញបាន
Pheakdey Pao
April 25 2022
254 views

មានមតិផ្ទុយគ្នាខ្លះបានលើកឡើង រវាងគុណសម្បត្តិ និងគុណវិបត្តិ នៃទម្លាប់ទំពារស្ករកៅស៊ូជាប្រចាំអាចប៉ះពាល់ទៅដល់សុខភាពធ្មេញ ពីព្រោះថា ស្ករកៅស៊ូមានផ្ទុកទៅដោយជាតិផ្អែមដែលបណ្ដាលឱ្យធ្មេញងាយពុកខូច ខណៈពេលដែលមតិផ្សេងទៀតហើយបានបង្ហាញថា ស្ករកៅស៊ូមានអត្ថប្រយោជន៍ពិសេសក្នុងការជួយសម្អាតមាត់ធ្មេញ កាត់បន្ថយភាពតានតឹងថែមទៀត។

យ៉ាងណាមិញ ផ្សារភ្ជាប់ជាមួយនឹងគំនិតចោទមានខាងលើ បើផ្អែកទៅតាមប្រភពចេញ Today’s Dentel បានលើកឡើងបង្ហាញពីគុណសម្បត្តិចម្បងៗ ដែលស្ករកៅស៊ូអាចជួយដល់សុខភាពមាត់ធ្មេញអ្នកទទួលទានបាន៖

១. កាត់បន្ថយបាក់តេរី៖ ស្ករកៅស៊ូដែលមិនមានជាតិស្ករ គឺអាចជួយកាត់បន្ថយនូវបាក់តេរីដែលមាននៅក្នុងមាត់ មិនបណ្ដាលឱ្យធ្មេញងាយពុកប្រហោង និងជួយការពារអញ្ចាញធ្មេញ។

២. មានសារធាតុxylitol៖ សារធាតុមានតួនាទីសំខាន់ក្នុងការសម្លាប់បាក់តេរី និងការពារការពុកធ្មេញរហូតដល់ ៩០%។ ទន្ទឹមនឹងនេះទៀតសោត វាថែមទាំងជួយបង្កើតសារធាតុរ៉ែការពារក្នុងស្រទាប់ធ្មេញទៀតផង។

៣. ជួយសម្អាតកាកសំណល់អាហារ៖ ការទំពារស្ករកៅស៊ូ បន្ទាប់ពីញុំាអាហាររួច វាអាចជួយទាញយកកាកសំណល់អាហារដែលតោងជាប់នៅចន្លោះធ្មេញ និងកាត់បន្ថយការឡើងកំបោរធ្មេញដូចគ្នា។

៤. បំបាត់មាត់ស្ងួត៖ ការទំពារស្ករកៅស៊ូ មិនត្រឹមតែអាចជួយបន្ថយមេរោគបាក់តេរីមាត់ទេ វាក៏មានសមត្ថភាពបន្ថែមក្នុងការជួយកុំឱ្យមាត់ស្ងួតផងដែរ ពីព្រោះថា មូលហេតុចម្បងនៃមាត់ស្ងួតដែលផលិតទឹកមាត់មិនគ្រប់គ្រាន់ ដូច្នេះ ស្ករកៅស៊ូ ជួយបង្កើតទឹកមាត់ច្រើន នឹងថែមទាំងអាចបន្សាបជាតិអាស៊ីតនៅក្នុងមាត់។

ប្រភពដដែលក៏បានបន្ថែមដែរថា ការទំពារស្ករកៅស៊ូជាប្រចាំថ្ងៃនេះ អាចមានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា បង្កើនការចងចាំ ស្រកទម្ងន់ ធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លា លើសពីនេះ ចំពោះបុគ្គលដែលចង់ឈប់បារី ការជ្រើសរើសស្ករកៅស៊ូមកទំពារជាប្រចាំ គឺជាវិធីសាស្ត្រមួយជួយឱ្យផ្តាច់បារីបានលឿនផងដែរ។ ដោយឡែក ការញុំាស្ករកៅស៊ូពិតជាជួយដល់បញ្ហាមាត់ធ្មេញក៏ពិតមែន ក៏ប៉ុន្តែក្នុងលក្ខខណ្ឌនេះ បងប្អូនគួរជ្រើសរើសនូវប្រភេទស្ករកៅស៊ូណាដែលមានកម្រិតជាតិស្ករតិច និងគួរមានទម្លាប់ថែរក្សាមាត់ធ្មេញជាប្រចាំដោយការប្រើវិធីសាស្ត្រដុះសម្អាតឱ្យបានត្រឹមត្រូវ។ ហើយជាការលើកទឹកចិត្តបន្ថែមបងប្អូន គួរតែទៅពិនិត្យសុខភាពមាត់ធ្មេញជាមួយនឹងទន្តពេទ្យយ៉ាងណាស់កន្លះឆ្នាំម្តង​ ដើម្បីពិនិត្យមើលពីបញ្ហាសុខភាពមាត់ធ្មេញទូទៅ ចៀសវាងកើតបញ្ហាត្រូវព្យាបាលក្នុងកម្រិតធ្ងន់ធ្ងរណាមួយដែលនឹងកើតមានឡើយជាយថាហេតុ៕

 

 អត្ថបទដោយ៖ ប៉ែត ធីតា 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.3 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
1 K views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
558 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
500 views
អត្ថបទថ្មីៗ
#អត្ថបទ PRJanuary 13 2025
លាងសម្អាតមុខជួយអ្វីបានខ្លះ លាងហើយបាត់កើតមុនមែន? នេះគឺជាអត្ថប្រយោជន៍៣យ៉ាងចេញពីការលាងសម្អាតមុខ
#ចិត្តសាស្ត្រJanuary 13 2025
ឪខ្លាកូនខ្លា! ក្បាច់បណ្តុះសមត្ថភាពកូន CR7 ដើរតាមក្តីស្រមៃខ្លួនលើវិស័យបាល់ទាត់
#ចិត្តសាស្ត្រJanuary 12 2025
ផ្លូវចិត្តធ្ងន់ព្រោះអ្នកគិតពីអតីតនិងអនាគតពេក មកគិតបែបនេះ នាំក្តីសុខដាក់ខ្លួន
#ព័ត៌មានJanuary 10 2025
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
#កីឡាJanuary 10 2025
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia