អត្ថបទ PR
លាងសម្អាតមុខជួយអ្វីបានខ្លះ លាងហើយបាត់កើតមុនមែន? នេះគឺជាអត្ថប្រយោជន៍៣យ៉ាងចេញពីការលាងសម្អាតមុខ
Thida Pet
January 13 2025
146 views

ការថែរក្សាស្បែកមុខ ដោយការប្រើប្រាស់ស្គីនឃែរ(Skin Care)គឺជារឿងចាំបាច់មួយ ដើម្បីជួយឱ្យស្បែកមុខរបស់បងប្អូនមានសុខភាពល្អ មានសំណើម កាត់បន្ថយបញ្ហាឡើងមុន ឡើងរោល ឬក៏បញ្ហាស្បែកមុខស្ងួតខ្មៅស្រអាប់ជាដើម ។ ក៏ប៉ុន្ដែបងប្អូនយើងជាច្រើន បែរជាមើលរំលងរឿង១គឺការលាងសម្អាតមុខ។ បងប្អូនដឹងអត់ ការលាងសម្អាតមុខគឺជារឿងសំខាន់ណាស់ បើបងប្អូនលាង រាល់ថ្ងៃបានស្អាត នោះបញ្ហាឡើងមុន បញ្ហាមុខខ្មៅស្រអាប់ក៏មិនសូវកើតមានដែរ​អ្វីដែលពិសេសជាងនេះបងប្អូនលាបស្គីនឃែរក៏ឆាប់បានផលលឿនទៀត។

ទោះជាយ៉ាងនេះក្ដីមានបងប្អូនយើងមួយចំនួនគាត់មិនទាន់ដឹងពីអត្ថប្រយោជន៍ក្នុងការលាងសម្អាតមុខខ្លួនឯងទេ​មានន័យថារឿងលាងសម្អាតមុខអីគាត់មិនសូវអើពើ ចាប់អារម្មណ៍ប៉ុន្មានទេ ភាគច្រើនគាត់យកចិត្តទុកដាក់លើផលិតផលស្គីនឃែរ​ មកប្រើលើមុខគាត់ច្រើនជាង គាត់ថា បើរើសផលិតផលត្រូវ ដឹងតែស្អាតហើយ រឿងសម្អាតមុខមិនសូវសំខាន់ប៉ុន្មាន។

ដូច្នេះហើយ​ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងមកប្រាប់បងប្អូនឱ្យដឹងពីសារៈសំខាន់ៗ៣ នៃការលាងសម្អាតមុខ សង្ឃឹមថា អានអត្ថបទមួយនេះរួច បងប្អូននឹងត្រឡប់មកយកចិត្តទុកដាក់លើការលាងសម្អាតមុខខ្លួនឯងឱ្យបានស្អាតឱ្យបានត្រឹមត្រូវទាំងអស់គ្នា ហើយឈប់បន្តគិតទៀតថាលាងសម្អាតមុខមិនសំខាន់ទៀត។

ទី១ កាត់បន្ថយការឡើងមុន៖ នៅពេលកើតមានមុនលើមុខ បងប្អូនភាគច្រើន នឹងទៅរកផលិតផលបំបាត់មុនមកលាបមិនចឹង? ហើយបើលាបមិនបាត់ទៀត បងប្អូននឹងបន្តផ្លាស់ប្ដូរផលិតផលបន្ត ក៏ប៉ុន្ដែបងប្អូនបែរជាមើលរំលងការលាងសម្អាតមុខ បងប្អូនដឹងអត់ពេញមួយថ្ងៃមុខរបស់យើងពោរពេញដោយធូលីដី មេរោគផ្សេងៗដែលមើលមិនឃើញនៅទំនៅតោងជាប់លើមុខ ហើយវានឹងបង្កជាបញ្ហាឡើងមុន ធ្វើឱ្យមុខបងប្អូនឡើងរោល ស្ងួត ខ្មៅស្រអាប់។

ដូច្នេះគ្រាន់តែបងប្អូនផ្លាស់ប្ដូរមកមកលាងសម្អាតមុខខ្លួន​ឯងឱ្យបានស្អាតទៅបញ្ហាមុន បញ្ហាខ្មៅស្រអាប់ ឡើងរោលលើមុខក៏មិនសូវកើតមានដែរ ពីព្រោះថាមុខរោល ខ្មៅស្រអាប់ក៏បណ្ដាលមកពីកត្តាសម្អាតមុខមិនបានស្អាតហ្នឹង​ឯង ទើបមុនចេះតែកើតមិនដាច់​កើតហើយកើតទៀតមិនសះស្បើយ ។

ទី២លាបស្គីនឃែរចូលល្អ៖ ដើម្បីលាបស្គីនឃែរ មានប្រសិទ្ធភាព ចូលបានល្អជួយស្បែកមុខ ជាដំបូងត្រូវលាងសម្អាតមុខឱ្យបានស្អាតជាមុនសិន។ មិនមែនចង់លាបក៏លាប ទម្លាប់បែបហ្នឹង អាចធ្វើឱ្យបាត់ប្រសិទ្ធភាព ក៏ប៉ុន្ដែបើបងប្អូន បានលាងសម្អាតមុខខ្លួន​ឯងបានស្អាត អស់ដី អស់ធូលី អស់មេរោគ ជាពិេសសលាងជម្រេះ គ្រឿងសម្អាងបានអស់ នោះប្រសិទ្ធភាពកាន់តែល្អ លាបស្គីនឃែរក៏ចូលអស់ៗ។ ដូច្នេះហើយ មុនលាបស្គីនឃែរចូលមុខ សូមបងប្អូនលាងសម្អាតមុខឱ្យបានស្អាតជាមុនសិនណា។

ទី៣ផ្ដល់សំណើមដល់ស្បែកមុខ៖ នៅអំឡុងខែត្រជាក់ ឬក៏បងប្អូនជាម​នុស្ស ចេញទៅក្រៅត្រូវពន្លឺថ្ងៃច្រើន  ស្បែករបស់យើងអាចនឹងស្ងូត ប្រេះ របក សម្បូរដី សម្បូរ មេរោគច្រើនជាប់មុខ ។ ដូច្នេះហើយការលាងសម្អាតមុខគឺជារឿងសំខាន់ ចាំបាច់មួយពេលដែលបងប្អូនត្រឡប់មកពីក្រៅវិញគួរតែលាងសម្អាត តែកុំលាងភ្លាម អាចទុក១ម៉ោងក្រោយចាំលាងទើបល្អ។  ការលាងសម្អាតមុខមានអត្ថប្រយោជន៍ផ្ដល់ជាតិសំណើមដល់ស្បែកមុខរបស់បងប្អូនបានមួយកម្រិតដែរ។ ក៏ប៉ុន្ដែ ទោះបីការលាងសម្អាតមុខក៏ជារឿងសំខាន់ក៏ពិតមែន តែបងប្អូន ត្រូវជ្រើសយកហ្វូមលាងសម្អាតមុខដែលត្រឹមត្រូវផងដែរ ដើម្បីបានប្រសិទ្ធភាពខ្ពស់មិនប៉ះពាល់ដល់មុខ សម្អាតមុខបានល្អ គួរឱ្យទុកចិត្ត។ 

មួយវិញទៀតសម្រាប់បងប្អូនដែលតាមរកហ្វូមលាងមុខមានសមត្ថភាពសម្អាត ធូលីដី មេរោគ បានយ៉ាងជ្រៅដល់ស្រទាប់ខាងក្នុងហើយអាចធ្វើមុខបងប្អូនមានសភាពទន់ម៉ត់រលោងទៀត យើងណែនាំហ្វូមលាងមុខ BIYO ។ ហ្វូមលាងមុខ BIYO នេះ មានសមត្ថភាព សម្អាត ធូលីដី មេរោគដែលបានកប់ចូលយ៉ាងជ្រៅក្នុងស្រទាប់ស្បែកមុខ បន្ទាប់ពីលាងហើយវាធ្វើអោយស្បែកមុខយើងទន់រលោង ស្រស់ស្រាយ ព្រោះវាផលិតពី ផ្លាសេនតា និង រុក្ខជាតិកម្រ14មុខដែលសុទ្ធតែជួយដល់សុខភាពស្បែក  ហើយ BIYO Face Wash នេះគឺជា ប្រេនមួយដែលផលិតឈុតថែរក្សាស្បែកមុខពីប្រទេសជប៉ុន 100% ដែលមានរូបមន្តពិសេសសម្រាប់តម្រូវ អាកាសធាតុដូចកម្ពុជា។ BIYO មានទស្សនៈវែងឆ្ងាយ មានគោលដៅធ្វើអោយប្រេនមួយនេះមានអាយុកាលយូរអង្វែង តកូនតចៅ BIYO (ប៊ីយូ) ឈលើគោលការណ៍ គុណភាពខ្ពស់ សុវត្ថិភាពខ្ពស់៕

Article by Pett Thidaa

Photo 2025 01 13 12 34 57Photo 2025 01 13 12 35 07Photo 2025 01 13 12 35 14

ជាចុងក្រោយ បើសិនបងប្អូនប្រើប្រាស់ផលិតផលថែរក្សាមុខ ក៏ប្រើចុះ តែកុំភ្លេ​ចលាងសម្អាតមុខឱ្យបានស្អាត ហើយត្រូវជ្រើសរើសហ្វូមលាងមុខឱ្យបានត្រឹមត្រូវព្រោះបើមិនដូច្នេះទេ មិនអាចលាងសម្អាតមុខរបស់បងប្អូនបានស្អាតទេ មានន័យថា អាចលាងសម្អាតដូចមិនលាងអុីចឹង ដូច្នេះត្រូវជ្រើសរើសឱ្យត្រូវ៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទទាក់ទង

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
262 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
Sreymom Cha
March 20 2026
108 views

#អត្ថបទ PR

តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
Daneth Mech
March 10 2026
252 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ #GivetoGain៖ ហេតុអ្វីបានជាការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង?
Sreymom Cha
March 8 2026
35 views

#អត្ថបទ PR

អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង
Daneth Mech
February 26 2026
296 views

#អត្ថបទ PR

អាហារសុខភាពល្អចាប់ផ្តើមពីគ្រឿងផ្សំដ៏ល្អ នេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើសប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light
Daneth Mech
February 25 2026
329 views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia