អត្ថបទ PR
អាហារសុខភាពល្អចាប់ផ្តើមពីគ្រឿងផ្សំដ៏ល្អ នេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើសប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light
Daneth Mech
February 25 2026
330 views

ប្រេងអូលីវ Extra Virgin កំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដោយសារសម្បូរទៅដោយសារធាតុចិញ្ចឹមល្អច្រើនដល់សុខភាពហើយតែងតែទទួលបានការណែនាំពីស្ថាប័នសុខាភិបាល និងអាហារូបត្ថម្ភល្បីៗជុំវិញពិភពលោក។ បច្ចុប្បន្ននេះ អ្នកដែលនិយមប្រើប្រាស់ប្រេងប្រភេទនេះ មានជម្រើសថ្មីបន្ថែមទៀតគឺប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light។ ជាមួយនឹងរូបមន្តពិសេស ដែលរួមបញ្ចូលគ្នារវាងប្រេងអូលីវ Extra Virgin និងប្រេងកន្ទក់សុទ្ធ ប្រេងណិបទូនអូលីវឡាយត៍  Neptune Olive Light ផ្តល់នូវដំណោះស្រាយក្នុងការចម្អិនអាហារកាន់តែសម្បូរបែប និងពង្រីកលទ្ធភាពប្រើប្រាស់ប្រេងអូលីវបានកាន់តែច្រើននិងជួយលើកកម្ពស់សុខភាពតាមរយៈរបបអាហារប្រចាំថ្ងៃសម្រាប់ក្រុមគ្រួសារទាំងមូល។ 

ប្រេងអូលីវ Extra Virgin រួមចំណែកក្នុងនិន្នាការទទួលទានអាហារប្រកបដោយសុខភាពល្អរបស់ប្រជាជនកម្ពុជា 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេងអូលីវត្រូវបានគេស្គាល់ និងប្រើប្រាស់កាន់តែច្រើននៅក្នុងផ្ទះបាយនៃគ្រួសារកម្ពុជា។ និន្នាការនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារដែលផ្តល់សុខភាពល្អ 

កញ្ញា សុភា (បុគ្គលិកការិយាល័យ រស់នៅភ្នំពេញបានចែករំលែកថា កញ្ញាប្រើប្រាស់ប្រេងអូលីវ Extra Virgin នៅក្នុងរបបអាហារសុខភាពរបស់កញ្ញាព្រោះកញ្ញាដឹងថាវាជាប្រភេទប្រេងដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិ ដូចជាវីតាមីន E ដែលត្រូវបានប្រជាជននៅតំបន់មេឌីទែរ៉ាណេនិយមប្រើប្រាស់យ៉ាងច្រើន 

ស្របពេលជាមួយគ្នានេះដែរ កញ្ញារតនា (មេផ្ទះ រស់នៅខេត្តសៀមរាបដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ក៏បានលើកឡើងថា៖ «គ្រួសាររបស់ខ្ញុំចូលចិត្តញ៉ាំអាហារបំពង និងឆា ដូច្នេះស្ទើរតែរាល់ថ្ងៃខ្ញុំត្រូវប្រើប្រាស់ប្រេងសម្រាប់ចម្អិនអាហារ។ តាមគំនិតរបស់ខ្ញុំ គុណភាពនៃប្រេងឆានឹងជះឥទ្ធិពលដល់សុខភាពក្នុងរយៈពេលវែង ហេតុនេះហើយបានជាខ្ញុំជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុត» បងស្រីបានបន្ថែមថា ប្រេងអូលីវសុទ្ធក៏ជាជម្រើសដែលបងស្រីធ្លាប់សាកល្បងដែរ ប៉ុន្តែបានត្រឹមតែប្រើសម្រាប់ស្រូបលើសាឡាដ ធ្វើទឹកជ្រលក់ ឬយូរៗម្តង ប្រើចម្អិនមុខម្ហូបបែបអឺរ៉ុបសម្រាប់ក្រុមគ្រួសារតែប៉ុណ្ណោះ 

 

2

 មេផ្ទះកម្ពុជាជាច្រើន បានយល់ដឹងយ៉ាងច្បាស់ថា ប្រេងអូលីវ Extra Virgin មានផ្ទុកនូវសមាសធាតុដែលផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ហើយបានក្លាយជាជម្រើសចម្បងសម្រាប់របបអាហារដ៏មានគុណភាព 

ឆ្លើយតបទៅនឹងតម្រូវការនេះ ប្រេងឆាគុណភាពខ្ពស់ណិបទូនអូលីវឡាយត៍ Neptune Olive Light ត្រូវបានបង្កើតឡើង។ប្រេងឆានេះរក្សាទុកនូវអត្ថប្រយោជន៍ទាំងស្រុងរបស់ប្រេងអូលីវ Extra Virgin ប៉ុន្តែនៅតែអាចឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅនឹងការចម្អិនអាហារដ៏សម្បូរបែបដូចជា ចៀន ឆា និងបំពង។ អាថ៌កំបាំងនេះស្ថិតនៅលើរូបមន្តរួមបញ្ចូលគ្នារវាងប្រេងអូលីវ Extra Virgin និងប្រេងកន្ទក់សុទ្ធ ដែលជួយពង្រីកលទ្ធភាពប្រើប្រាស់របស់ប្រេងអូលីវឱ្យកាន់តែទូលំទូលាយសម្រាប់អាហារប្រចាំថ្ងៃ។ 

នៅពេលប្រេងអូលីវ Extra Virgin រួមបញ្ចូលគ្នាជាមួយប្រេងកន្ទក់សុទ្ធ ដែលជួយលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ 

ជាមួយនឹងការរួមបញ្ចូលរូបមន្តដ៏វិសេសវិសាលនេះរវាងប្រេងអូលីវExtra Virgin និងប្រេងកន្ទក់សុទ្ធ ប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light បានបង្កើនប្រសិទ្ធភាពអត្ថប្រយោជន៍នៃប្រេងគុណភាពខ្ពស់ទាំងពីរប្រភេទនេះដើម្បីលើកកម្ពស់សុខភាព និងបង្កើនគុណតម្លៃនៃផ្ទះបាយរបស់អ្នក 

ក្នុងនោះ ប្រេងអូលីវ Extra Virgin ដែលជាសមាសធាតុចម្បងមួយ ត្រូវបានផលិតតាមរយៈការចម្រាញ់បែបបង្ហាប់ត្រជាក់ពីផ្លែអូលីវស្រស់ៗដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង និងត្រូវបានគាបយកប្រេងក្នុងរយៈពេល២៤ ម៉ោងដំបូងក្រោយការប្រមូលផល។ វិធីសាស្ត្រនេះជួយរក្សានូវរាល់សារធាតុចិញ្ចឹមដ៏មានតម្លៃសម្រាប់សុខភាព ជាពិសេសគឺសារធាតុប្រឆាំងអុកស៊ីតកម្មធម្មដូចជា វីតាមីន E ជាដើម 

 

3

ក្នុងនាមជាប្រេងចម្អិនអាហារជំនាន់ថ្មី ប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light ផ្តល់នូវការរួមបញ្ចូលគ្នាដ៏ពិសេសរវាងប្រេងពីរប្រភេទ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមមានអត្ថប្រយោជន៍ចំពោះសុខភាព គឺប្រេងអូលីវ Extra Virgin និងប្រេងកន្ទក់សុទ្ធ 

ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាព និងអាហារូបត្ថម្ភ ប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈលទ្ធភាពនៃការប្រើប្រាស់យ៉ាងសម្បូរបែបសម្រាប់ការចម្អិនអាហារប្រចាំថ្ងៃ។ រូបមន្តដែលមានផ្ទុកប្រេងកន្ទក់ ជួយបង្កើនស្ថិរភាពកម្ដៅបានយ៉ាងល្អ ទោះបីជាចម្អិនក្នុងសីតុណ្ហភាពខ្ពស់ក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលជ្រើសរើសប្រេងណិបទូនអូលីវឡាយត Neptune Olive Light អ្នកចម្អិនអាហារអាចរីករាយជាមួយការច្នៃប្រឌិតមុខម្ហូបជាច្រើន ចាប់តាំងពីការបំពង ចៀន ឆា ស្រូបសាឡាដ រហូតដល់ការធ្វើទឹកជ្រលក់... ដោយមិនចាំបាច់ចំណាយថវិកាទិញប្រេងឆាច្រើនប្រភេទផ្សេងគ្នានោះឡើយ ដែលនេះជាចំណុចលើសគេ បើធៀបទៅនឹងការប្រើប្រាស់ប្រេងអូលីវ Extra Virgin តែមួយមុខ 

 

4

ប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light គឺជាជម្រើសដ៏ល្អបំផុតដើម្បីបំពេញតម្រូវការប្រើប្រាស់ ដោយផ្តល់នូវបទពិសោធន៍ចម្អិនអាហារកាន់តែងាយស្រួល ខណៈពេលដែលនៅតែធានាបាននូវការថែទាំសុខភាពសម្រាប់ក្រុមគ្រួសារទាំងមូល 

បងស្រី រតនា ដែលជាមេផ្ទះម្នាក់បានប្តូរមកប្រើប្រាស់ប្រេងណិបទូនអូលីវឡាយត Neptune Olive Light បានលើកឡើងថា៖ «ប្រេងឆានេះអាចប្រើប្រាស់បានទាំងមុខម្ហូបបំពង ឆា និងស្រូបសាឡាដ ដែលជួយឱ្យនាងខ្ញុំអាចចម្អិនមុខម្ហូបប្រពៃណីខ្មែរ ក៏ដូចជាមុខម្ហូបបែបអឺរ៉ុប និងអាស៊ី ទៅតាមចំណង់ចំណូលចិត្តរបស់ចាស់ទុំ និងកូនៗក្នុងផ្ទះ។ ជាមួយនឹងការផ្លាស់ប្តូរថ្មីនេះ នាងខ្ញុំមានអារម្មណ៍កក់ក្តៅ និងស្ងប់ចិត្តជាងមុនក្នុងការរៀបចំអាហារ ព្រោះដឹងថាខ្លួនឯងកំពុងចូលរួមចំណែកថែរក្សាសុខភាពបេះដូងសម្រាប់ក្រុមគ្រួសារ តាមរយៈការជ្រើសរើសដ៏ត្រឹមត្រូវប្រចាំថ្ងៃ»។ 

ជាមួយនឹងការបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាប្រេងណិបទូនអូលីវឡាយត Neptune Olive Light មិនត្រឹមតែជាផលិតផលដែលមានរូបមន្តច្នៃប្រឌិតថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយដ៏ល្អសម្រាប់មេផ្ទះគ្រប់រូប ក្នុងការរួមដំណើរបង្កើនគុណភាពជីវិត បណ្តុះទម្លាប់រស់នៅប្រកបដោយសុខភាពល្អ និងចូលរួមការពារសុខភាពបេះដូង ចាប់ផ្តើមពីម្ហូបអាហារនៅតាមគេហដ្ឋាន 

 

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 21

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
Sreymom Cha
May 24 2026
126 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
Sreymom Cha
May 17 2026
183 views

#អត្ថបទ PR

Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា
Phen Phanna
May 11 2026
215 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
289 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
194 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
281 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia