ជំងឺ
មូលហេតុនាំឱ្យកើតមហារីកក្រពះ និងវិធីការពារកុំឱ្យកើត
Vuthea Morn
March 20 2021
496 views

មហារីកក្រពះ ជាធម្មតាចាប់ផ្តើម នៅក្នុងកោសិកា ផលិតទឹករំអិលនៃរស់រំលាយអាហារ របស់ក្រពះ។ ជំងឺមហារីកប្រភេទនេះត្រូវបានគេហៅថា អាដេណូមកាស៊ីណូមា(adenocarcinoma)។

​សញ្ញានិងរោគសញ្ញានៃ ជម្ងឺ មហារីកក្រពះ​អាចមានៈ

· អស់កម្លាំង

· មានអារម្មណ៍ហើមពោះបន្ទាប់ពីញ៉ាំ ក្រពះមិនរំលាយអាហារ

· មានអារម្មណ៍ឆ្អែតខ្លាំងបន្ទាប់ពីញ៉ាំអាហារតិចតួច

· ការក្រហាយទ្រូងធ្ងន់ធ្ងរឬឈឺចុកចាប់ខ្លាំងនិងជាប់លាប់

· ឈឺក្រពះរុំារ៉ៃ

· ក្អួតចង្អោរ​​ជាប់រហូត ឬមានក្អួតធ្លាក់ឈាម

· មានជុះខ្មៅឬឈាម

· ការសម្រកទម្ងន់​.ល.។

កត្តាហានិភ័យចំបងដែលប្រឈមឱ្យកើត ជំងឺមហារីកក្រពះ គឺប្រវត្តិជំងឺ ច្រាលអាស៊ីតក្រពះរុំារ៉ៃ(GERD) និងធាត់។កត្តាដែលបង្កើនហានិភ័យប្រឈមនៃជំងឺមហារីកក្រពះដែល​រួមមាន៖

· របបអាហារមាន ជាតិប្រៃ និងអាហារដែឆ្លងកាត់ផ្សែងភ្លើង(ដុត,អាំង.ល.)

· មានរបបអាហារដែលមាន ផ្លែឈើនិងបន្លែ តិចតួចពេក

· ប្រវត្តិគ្រួសារមានមហារីកក្រពះ(ឪពុកឬម្ដាយ)​

· មានការឆ្លងមេរោគនៅបាតក្រពះពពួក អេលីកូបាក់ទែ ពីឡូរី(Helicobacter pylori)

· ការរលាកក្រពះរយៈពេលរុំារ៉ៃយូរ

· ការជក់បារី

· ផឹកស្រា

· មានសាច់ដុះ(polyps) នៅនិងក្រពះ.ល.។

ការការពារបន្ថយហានិភ័យនៃជំងឺមហារីកក្រពះ

ដោយសារមានកក្តាច្រើនគឺមិនច្បាស់នូវអ្វីដែលបណ្តាលអោយ ក្រពះ មានជំងឺមហារីកទេ, ដូច្នេះមិនមានវិធីដើម្បីការពារបាន១០០%ឡើយ។ ប៉ុន្តែអ្នកអាចអនុវត្តន៍នូវចំណុចខាងក្រោម ដើម្បីកាត់បន្ថយការប្រឈមនៃ ការកើតមហារីកក្រពះ ​ដោយធ្វើការផ្លាស់ប្តូរ​របៀបនៃជីវិតរស់ប្រចាំថ្ងៃរបស់អ្នកដោយព្យាយាម៖

· ធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណទៀងទាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺមហារីកក្រពះ។ ព្យាយាមធ្វើលំហាត់ប្រាណឱ្យសមនឹងថ្ងៃទំនេររបស់អ្នក ឱ្យបានច្រើនថ្ងៃនៃសប្តាហ៍។

· បរិភោគផ្លែឈើនិងបន្លែឱ្យបានច្រើន ព្យាយាមទទួលទាន ផ្លែឈើ និងបន្លែ ឱ្យបានច្រើននៅក្នុងរបបអាហាររបស់អ្នកក្នុងមួយថ្ងៃៗ និងជ្រើសរើសផ្លែឈើនិងបន្លែចម្រុះពណ៌គ្រប់ប្រភេទ។

· កាត់បន្ថយបរិមាណ អាហារប្រៃ និង​អាហារដែលចំអិនដោយឆ្លងកាត់ផ្សែងច្រើន ការពារក្រពះរបស់អ្នកដោយកំណត់អាហារទាំងនេះមានសុវត្តិភាព។

· ឈប់​ជក់បារី ប្រសិនបើអ្នកជក់បារីសូមឈប់ ឬប្រសិនបើអ្នកមិនជក់បារីទេសូមកុំចាប់ផ្តើម។ ការជក់បារីបង្កើនហានិភ័យនៃជំងឺមហារីកក្រពះក៏ដូចជាជំងឺមហារីកជាច្រើនប្រភេទទៀតយ៉ាងខ្លាំង សូម្បីតែអ្នកដែលមិនជក់ប៉ុន្តែស្រូមដោយអចេតនាពីដែលជក់ក៏មានហានិភ័យដូចគ្នាផងដែរ។ ការបញ្ឈប់ការជក់បារីអាចជាការពិបាកណាស់ដូច្នេះសូមស្នើសុំជំនួយការណែនាំពីគ្រូពេទ្យ។

· ឈប់ផឹកស្រា

· សម្រកទម្ងន់

· សូមសួរនិងពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក អំពីហានិភ័យនៃការ រលាក​ឬមហារីកក្រពះទៅតាមហានិភ័យរបស់អ្នក សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតប្រសិនបើអ្នកមានការកើនឡើងនៃហានិភ័យណាមួយនៃ ជំងឺមហារីក​ក្រពះ​។ អ្នកទាំងអស់គ្នាអាចមានការតាមដានបន្តប្រសិនបើមានរោគសញ្ញាណាមួយតាមកាលកំណត់ខាងលើ ដើម្បីរកមើលរោគសញ្ញាមហារីកក្រពះឱ្យបានទាន់ពេលវេលា៕

សម្រួលអត្ថបទ៖ លី ប៊ុនធឿន

ប្រភព៖ mayoclinic.org

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1463

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia