អាហារ
អ្នកជំនាញថា ញុំាអង្ករសម្រូប៨អាទិត្យជាប់គ្នា ស្ករក្នុងឈាមជាតិធ្លាក់ចុះលឿន ដែលអ្នកគ្រប់គ្នាគួរតែដឹង

ក្នុងអំឡុងពេលដំណើរការកិនអង្ករសម្រូបមិនត្រូវបានបំបែកចេញពីស្រទាប់ពណ៌ក្រហមត្នោតឡើយ ដូច្នេះធ្វើឱ្យអង្កររក្សាបាននូវជាតិសរសៃច្រើន ដូច្នេះហើយវាមានជីវជាតិច្រើនជាងអង្ករស។ វាជាអាហារដែលផ្តល់សុខភាពល្អ ជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ។ នេះបើយោងតាមប្រភព VNexpress

លោកវេជ្ជបណ្ឌិត Tran Thuy Ngan មកពីមន្ទីរពេទ្យ Tam Anh General Hospital បាននិយាយថា អង្ករសំរូបមានផ្ទុកនូវសារជាតិ flavonoids ជាច្រើន ដែលជាសមាសធាតុរុក្ខជាតិជាមួយនឹងឥទ្ធិពលប្រឆាំងអុកស៊ីតកម្មខ្លាំង ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង មហារីក និងជំងឺភ្លេចភ្លាំងជាដើម។ ជាតិសរសៃនៅក្នុងអង្ករនេះមានអត្ថប្រយោជន៍សម្រាប់សុខភាពរំលាយអាហារ និងបង្កើនការឆ្អែត ជួយសម្រកទម្ងន់។ អង្ករនេះក៏សម្បូរទៅដោយជាតិម៉ាញេស្យូម ដែលជួយដល់ការលូតលាស់ឆ្អឹង សាច់ដុំ សកម្មភាពសរសៃប្រសាទ រួមចំណែកក្នុងការព្យាបាលមុខរបួស និងគ្រប់គ្រងជាតិស្ករក្នុងឈាមទៀតផង។ គ្រាប់ធញ្ញជាតិទាំងមូលនេះផ្តល់នូវសារធាតុ Riboflavin ជាតិដែក ប៉ូតាស្យូម និង folate សំខាន់ៗ។

បើយោងតាមវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក ការទទួលទានអង្ករសច្រើនអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ ការជំនួសអង្ករសដោយញុំាអង្ករសម្រូបក្នុងរបបអាហារប្រចាំថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។ ដោយសារតែអង្ករសម្រូបអាចជួយរក្សាលំនឹងជាតិស្ករក្នុងឈាម វាមានប្រយោជន៍សម្រាប់អ្នកដែលមានជាតិស្ករ និងលើសឈាម។ អង្ករសម្រូបមានសន្ទស្សន៍ glycemic មធ្យម (GI) (68) ខណៈពេលដែលអង្ករសមាន GI ខ្ពស់ (73)។ ដូច្នេះអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ទទួល​ទាន​អង្ករសម្រូបជា​ជាង​ទទួល​ទាន​អង្ករ​ស។

បរិមាណកាកសរសៃខ្ពស់ក្នុងអង្ករសំរូបអាចកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងសំខាន់ចំពោះអ្នកលើសទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ បើយោងតាមការសិក្សារបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ St Marianna(ប្រទេសជប៉ុន)បានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមទី២ ទទួលទានអង្ករសម្រូបជារៀងរាល់ថ្ងៃរយៈពេល 8 សប្តាហ៍អាចកាត់បន្ថយពិន្ទុតេស្ត A1C ។ (កម្រិតជាតិស្ករក្នុងឈាមជាមធ្យម០៣ខែ) បើធៀបនឹងការទទួលទានអង្ករស។

ជាមួយគ្នានេះដែរ អង្ករសំរូបក៏ជួយដល់ការសម្រកទម្ងន់ផងដែរ ដោយហេតុនេះជួយកែលម្អការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ជាតិស្ករក្នុងឈាមល្អ និងការគ្រប់គ្រងទម្ងន់ ជួយការពារ ឬពន្យារការវិវត្តនៃជំងឺទឹកនោមផ្អែម។ បើយោងតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ Cambridge សិក្សាមនុស្សជាង៨៦០នាក់បានបង្ហាញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ក្នុងរយៈពេល៥ឆ្នាំដែលបានស្រក១០%នៃទំងន់រាងកាយរបស់ពួកគេទំនងជាពីរដងក្នុងការសម្រាក។ ការសិក្សាមួយរបស់សាលាសុខភាពសាធារណៈ Harvard មានមនុស្ស៣.៣លាននាក់ បានរកឃើញថា អ្នកដែលទទួលទានអង្ករសម្រូបយ៉ាងតិច០២ដងក្នុងមួយសប្តាហ៍ មានការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២រហូតដល់១៦% បើធៀបនឹងការទទួលទានអង្ករស ដោយសារតែវាមានជាតិសរសៃ និងម៉ាញ៉េស្យូមខ្ពស់នៅក្នុងអង្ករសំរូប។

គួរជម្រាបថា អង្ករសម្រូបមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងគ្រប់គ្រងជាតិស្ករក្នុងឈាម និងទម្ងន់ ប៉ុន្តែនៅពេលទទួលទានក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ ដោយសារតែអង្ករនេះក៏មានផ្ទុកនូវជាតិកាបូអ៊ីដ្រាតច្រើនផងដែរ ការញ៉ាំច្រើនពេកនៅតែអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងដែរ។

អ្នកជំងឺទឹកនោមផ្អែមត្រូវផ្អែកលើការទទួលទានល្អបំផុតរបស់ពួកគេ និងការទទួលទានកាបូអ៊ីដ្រាត ដើម្បីកំណត់បរិមាណសមស្របនៃអង្ករសម្រូប។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវការទទួលទានកាបូអ៊ីដ្រាត៣០ក្រាមក្នុងមួយអាហារ អង្ករសំរូប1/2 ពែង(100 ក្រាម) មាន26ក្រាមនៃកាបូអ៊ីដ្រាត។ អង្ករសំរូប ឬគ្រាប់ធញ្ញជាតិផ្សេងទៀតគឺ គ្រាន់តែជាផ្នែកនៃរបបអាហារដែលមានតុល្យភាពប៉ុណ្ណោះ ហើយអ្នកគួរតែបញ្ចូលអាហារដែលមានជីវជាតិផ្សេងទៀតក្នុងអាហារនីមួយៗ រួមទាំងប្រូតេអ៊ីនគ្មានខ្លាញ់ ខ្លាញ់ដែលមានសុខភាពល្អ និងផ្លែឈើ និងបន្លែដែលមានជាតិកាបូអ៊ីដ្រាតទាប។ ការរក្សារបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពជួយរក្សាលំនឹងជាតិស្ករក្នុងឈាម និងគ្រប់គ្រងជំងឺទឹកនោមផ្អែម៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.6 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia