ជំងឺ
អ្នកខូចធ្មេញ! មានបំណង់ចង់ពត់តម្រង់ធ្មេញឱ្យស្អាតដូចគេ គួរតែទទួលយក២ចំណុចនេះជាមុនសិន បើចង់ស្អាត
Thida Pet
March 5 2024
7.5 K views

យោងតាម ទន្តបណ្ឌិត ស សិរិបុត្ត ឯកទេសពត់តម្រង់ធ្មេញនៅគ្លីនិកធ្មេញ អរ៉លម៉េក បានមានប្រសាសន៍ថា ធ្មេញដែលត្រូវការចាំបាច់ទទួលការព្យាបាលដោយការពត់តម្រង់ធ្មេញគឺ

ប្រភេទទី1 ធ្មេញដុះមិនត្រង់ជួរ ឬប្រជ្រួសខ្លាំង។

ប្រភេទទី2 ជាករណីដែលមានកំណាំធ្មេញខុសប្រកតី ដូចជាបិតមាត់មិនជិត ធ្មេញខំាមិនដល់គ្នា។

ប្រភេទទី3 ជាករណីមានភាពខុសគ្នារវាងឆ្អឹងថ្គាមលើនិងក្រោម (មិនសមមាត្រគ្នា)។ ឧហ ឆ្អឹងថ្គាមលើលូតលាស់ខ្លាំងជាងឆ្អឹងថ្គាមក្រោម ឬឆ្អឹងថ្គាមក្រោមលូតលាស់ជាងឆ្អឹងថ្គាមលើ។

បញ្ហាខាងលើអាចធ្វើអោយអ្នកជំងឺពិបាកក្នុងការទំពារអាហារ និងបាត់បង់នូវសោភ័្ឌណភាព។

ករណីដែលអ្នកជំងឺបាត់បង់ធ្មេញធ្គាមធំទី1 វាបង្ករអោយធ្មេញជិតខាងទ្រេត ដូច្នេះករណីបែបនេះ ត្រូវសិក្សាមើលលទ្ធភាពក្នុងការព្យាបាលពត់ធ្មេញ ដោយធ្វើការទាញយកធ្មេញថ្គាមទាល់មកបិតចន្លោះធ្មេញដែលបាត់ ឬដោយការពត់តម្រង់បើកចន្លោះ ធ្មេញ ដើម្បីដុំាបង្គោលក្នុងឆ្អឹង(implant)។

ក៏ប៉ុន្តែមានករណីខ្លះយើងមិនចាំបាច់ធ្វើការពត់ធ្មេញក៏បាន បើសិនជាទំរង់មុខអ្នកជំងឺស្ថិតនូវចំណាត់ថ្នាក់ទី1 ហើយមានធ្មេញប្រជ្រួសតិចតួច ដែលមិនប៉ះពាល់សោភណ្ឌភាព ឬមុខងារទំពារ និងអណាម័យមាត់ធ្មេញ ព្រោះករណីតិចតួចនេះគឺជាករណីធម្មជាតិ យើងមិនចាំបាច់ធ្វើការពត់ធ្មេញក៏បានដែរ។

លោកទន្តបណ្ឌិតបានបន្ថែមថា សម្រាប់ករណីពត់តម្រង់ធ្មេញ មានទាំងគុណសម្បតិ្ត និងគុណវិបត្តិ ដូច្នេះសម្រាប់អ្នកមានបញ្ហាធ្មេញ មានបំណង់ចង់ពត់ធ្មេញ គួរស្វែងយល់អោយបានសុីជម្រៅទាក់ទងនឹងការពត់តម្រង់ធ្មេញ ឯកទេសនិងបទពិសោធន៍របស់ទន្តបណ្ឌិត និងជ្រើសរើសកន្លែងពត់ធ្មេញឱ្យបានត្រឹមត្រូវ ជាជាងពិចារណាតែលើតម្លៃ ដើម្បីជៀសវាងការខាតពេលវេលា ខាតបង់ថវិការ និងជៀសវាងការស្រ្តេសក្នុងពេលដំណើរការពត់ធ្មេញ និងលទ្ធផលទទួលបានដែលមិនពេញចិត្ត។ 

-គុណសម្បតិ្ត៖ ការពត់តម្រង់ធ្មេញ អាចធ្វើឱ្យធ្មេញត្រឡប់មកត្រង់ជួរស្អាត ងាយស្រួលក្នុងការថែរក្សាអនាម័យមាត់ធ្មេញ កាត់បន្ថយហានីភ័យរោគពុកធ្មេញ និងជួយកែប្រែទម្រង់មុខអោយមានសោភណ្ឌភាពប្រសើរ។ ធ្វើអោយប្រព័ន្ធសាច់ដុំ មុខមាត់និងឆ្អឹងថ្គាម មានតុល្យភាព និងងាយស្រួលក្នុងការទំពារអាហារ ធ្វើឱ្យសុខភាពល្អផងដែរ។

-គុណវិបត្តិ៖ ការពត់ធ្មេញ បង្ករឱ្យមានការឈឺចាប់តិចតួច បន្ទាប់មកទៀតគឺអាចធ្វើឱ្យពិបាកក្នុងការទំពាអាហារមួយរយៈ ព្រោះធ្លាប់តែពីមុនគ្មានអ្វីក្នុងមាត់ ប្រែមកមានដែកពេញមាត់ ប៉ុន្ដែក្រោយពេលសុំាទៅគឺលែងអីហើយ ។ គុណវិបត្តិផ្សេងទៀតគឺ អាចមានដាច់រលាត់ភ្នាស់ក្នុងមាត់ដោយសារមុតដែក។ ទន្ដបណ្ឌិតបានបញ្ជាក់ថា ចំពោះការដាច់រលាត់នេះ ធ្វើអោយមានការឈឺចាប់បន្តិចបន្ទួច តែមិនយូរទេ វានឹងបាត់ទៅវិញ។ គុណវិបត្តិផ្សេងទៀត និងគួរតែប្រុងប្រយ័ត្នខ្លាំង គឺអាចធ្វើអោយធ្មេញឬទំរង់មុខវៀចឬប្រែប្រួលមិនល្អជាងមុន សណ្តកអញ្ជាញ ឬសណ្តកឆ្អឹងខ្លាំង ធ្មេញដើរខុសទិសដៅប្រសិនបើការគ្រប់គ្រង់កំលាំងពត់មិនបានត្រឹមត្រូវ ឬគម្រោងពត់ធ្មេញ (Treatment plan) មិនច្បាស់លាស់ត្រឹមត្រូវ។

ជាចុងក្រោយ ប្រសិនណាបងប្អូនមានបញ្ហាធ្មេញហើយមានបំណង់ចង់ពត់តម្រង់ធ្មេញ ជាមួយគ្រូពេទ្យជំនាញត្រឹមត្រូវ បងប្អូនអាចទាក់ទង ទន្តបណ្ឌិត ស សិរិបុត្ត ឬក៏អាចឆាតទំនាក់ទំនងតាមរយៈហ្វេសបុកផេកផ្លូវការបាន OralMax Dental Clinic។

អត្ថបទដោយ៖ ប៉ែត ធីតា (petthida)

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia