ជំងឺ
រស់នៅសុខភាពល្អសុខៗ តិចធ្លាក់ខ្លួនកើតជំងឺមហារីកឆ្អឹងមិនដឹងខ្លួន

តិចកើតជំងឺមហារីកមិនដឹងខ្លួន! មានមនុស្សជាច្រើនយល់ថា ខ្លួនឯងមានសុខភាពល្អ រឹងមាំហើយ ធ្វើឱ្យពួកគេមិនសូវចាប់អារម្មណ៍មើលថែសុខភាពនោះទេ ហើយកុំអាលនិយាយទៅពិនិត្យសុខភាពឱ្យបានមនុស្ស។ តាមការសង្កេតរបស់ចាបបៃតង Healthy Cambodia អ្នកជំងឺភាគច្រើន បាន​ហួសពេលក្នុងការព្យាបាល ដោយសារ​មិនដឹងស្ថានភាពជំងឺឱ្យបានមុន ហើយនៅពេលដែលធ្វើទុក្ខ មានន័យថា អាការដល់កម្រិតធ្ងន់ទៅហើយ។ 

ត្រង់ចំណុចនេះ ចាបបៃតងដឹងថា អ្នកកំពុងអានអត្ថបទនេះ ក៏ធ្លាប់ជួបសាច់រឿង បុគ្គលខ្លះ សុខភាពល្អ រឹងមាំសុខៗ បែបជាធ្លាក់ខ្លួនឈឺធ្ងន់ ចំណាយលុយអស់ជាច្រើន នៅតែមិនជា រហូតអស់លុយរាប់ម៉ឺនដុល្លារ ខ្លះទៀតបាត់បង់ទាំងជីវិតផងដែរ។ អាស្រ័យហេតុនេះ ក្រុមការងារលើកយកជំងឺដ៏សាហាវមួយទៀត ឱ្យយើងបានដឹងមុន នោះគឺជំងឺមហារីកឆ្អឹង។ 

យោងតាម healthline បានប្រាប់ឱ្យដឹងថាជំងឺមហារីកឆ្អឹងនេះអាចកើតឡើងនៅផ្នែកណាមួយនៃរាងកាយរបស់យើង ប៉ុន្ដែភាគច្រើនវាចាប់ផ្តើមនៅក្នុងឆ្អឹងអាងត្រគាក ឆ្អឹងជើង ឬដៃជាដើម។ហើយជំងឺនេះអាចរាលដាលដល់ផ្នែកណាមួយនៃរាងកាយរបស់អ្នកហើយក៏ងាយនិងរីកលូតលាស់ដល់ខួរឆ្អឹងផងដែរ។ 

ដើម្បីងាយស្រួលកត់សម្គាល់នៃជំងឺដ៏កាចសាហាវនេះ តោះមកដឹងអំពីរោគសញ្ញានិងកត្តាប្រឈមមានដូចជា៖ 

កត្តាច្រឈមនៃជំងឺមហារីកឆ្អឹង ៖ -មានប្រវត្តិគ្រួសារកើតជំងឺមហារីក ជាពិសេសមហារីកឆ្អឹង

-បានទទួល ការព្យាបាលដោយវិទ្យុសកម្ម ឬការព្យាបាលដោយកាំរស្មីកាលពីអតីតកាល

-មានជម្ងឺ Paget ដែលជាលក្ខខណ្ឌដែលធ្វើអោយឆ្អឹងបាក់ ហើយបន្ទាប់មកលូតលាស់ឡើងវិញតាមធម្មតា

-បច្ចុប្បន្ន ឬពីមុនមានដុំសាច់ច្រើននៅក្នុងឆ្អឹងខ្ចីរបស់អ្នក ដែលជាជាលិកាភ្ជាប់នៅក្នុងឆ្អឹងរបស់អ្នក

-មានរោគសញ្ញា Li-Fraumeni រោគសញ្ញា Bloom ឬរោគសញ្ញា Rothmund-Thomson ដែលអាចបង្កើនហានិភ័យនៃការវិវត្តន៍ទៅជាជំងឺមហារីក។​​

រោគសញ្ញានៃជំងឺមហារីឆ្អឹង៖

-ឈឺចាប់និង ហើម នៅក្នុងឆ្អឹងដែលរងផលប៉ះពាល់

-ដុំសាច់រឹងដែលអាចមើលឃើញនៅក្នុងឆ្អឹងវែងនៃអវយវៈ ឆ្អឹងអាងត្រគាក ឬទ្រូងរបស់អ្នក

-មានអារម្មណ៍អស់កម្លាំង

-ការឈឺចាប់នៅក្នុងឆ្អឹងរបស់អ្នក ដែលធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់

-ការឈឺចាប់ឆ្អឹងដែលអាចចាប់ផ្តើមបន្ទាប់ពីការរងរបួសតិចតួច

-ការថយចុះនៃចលនា

-បាក់ឆ្អឹងយ៉ាងងាយ

-ស្រក​ទម្ងន់

-គ្រុន

ប្រសិនបើសង្កេតឃើញខ្លួនឯងមានរោគសញ្ញាខាងលើនេះ គួររួសរាន់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យអំពីសុខភាពអ្នក ដើម្បីឱ្យដឹងថា មានបញ្ហាជំងឺអ្វីឱ្យប្រាកដ។

ការព្យាបាលនៃជំងឺមហារីកឆ្អឹង ៖ កាព្យាបាលគឺអាស្រ័យទៅតាម ដំណាក់កាលនិងកម្រិតនៃជំងឺមហារីក ដូចជា៖ អាយុ​របស់​អ្នក,សុខភាពទូទៅរបស់អ្នក,ទំហំនិងទីតាំងនៃដុំសាច់ និងប្រភេទថ្នាំ។

 សម្រាប់ថ្នាំ​ព្យាបាល​មហារីក​ឆ្អឹង​រួម​មាន​៖

-ថ្នាំព្យាបាលដោយគីមី សម្រាប់ MM

-ថ្នាំបំបាត់ការឈឺចាប់ ដើម្បីបំបាត់ការរលាក និងភាពមិនស្រួល

-bisphosphonates ដើម្បីជួយការពារការបាត់បង់ឆ្អឹង និងការពាររចនាសម្ព័ន្ធឆ្អឹង

-ថ្នាំ cytotoxic ដើម្បីហាមឃាត់ឬបញ្ឈប់ការលូតលាស់នៃកោសិកាមហារីក

-ថ្នាំ immunotherapy ដើម្បីជួយដល់ប្រព័ន្ធការពាររាងកាយក្នុងការសម្លាប់កោសិកាមហារីក

និង ព្យាបាលដោយ កា​រវះកាត់ បាញ់កាំរស្មី។ 

សូមបញ្ជាក់ថា ដើម្បីមានសុខភាពល្អគ្រូពេទ្យជំនាញ បានណែនាំឱ្យពលរដ្ឋខ្មែរយើងចាក់វ៉ាក់សុំាងការពារជំងឺណាដែលមានវ៉ាក់សុំាង និងត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់ ៦ខែ ឬ១ឆ្នាំម្តង។ បន្ថែមពីលើនេះ ផ្លាស់ប្តូរទម្លាប់រស់នៅណាដែលប៉ះពាល់ដល់សុខភាព ញុំាអាហារសុខភាព បន្លែ ត្រីសាច់ ស៊ុត និងហាត់ប្រាណជាប្រចាំ ទើបយើងមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺជាច្រើន៕ 

អត្ថបទដោយ ៖ ជុជ ណាឃីម

 

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1454

អត្ថបទទាក់ទង

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃពេកកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
2 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
1.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.6 K views

#ជំងឺ

នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
Tror Sopheap
December 27 2024
2.3 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.6 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views
អត្ថបទថ្មីៗ
#ជំងឺJanuary 30 2025
ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃពេកកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
#ចិត្តសាស្ត្រJanuary 30 2025
៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
#ចិត្តសាស្ត្រJanuary 30 2025
ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយចំណេញលទ្ធផលធំ
#កុមារJanuary 30 2025
អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
#ចិត្តសាស្ត្រJanuary 29 2025
នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
#កុមារJanuary 29 2025
អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia