ជំងឺ
ទម្លាប់ប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត ឬ ស្តេរយ ដោយគ្មានវេជ្ជបញ្ជាពេទ្យប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត
MC LyHouy
March 29 2022
419 views

ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត ឬក៏ហៅថា ស្តេរយ ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល រលាកសន្លាក់ ឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ថ្នាំទាំងនេះមានប្រភេទជាថ្នាំគ្រាប់ដូចជា (Cortancyl, Prednisone, Prednisolone, Dexamethaxone...) ដែលបងប្អូនប្រជាជនយើងចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ -ល-។ ចំណែកឯប្រភេទថ្នាំចាក់វិញមានដូចជា (Triamcinolone methylprednisolone...)។ ក្រៅពីថ្នាំលេប និងថ្នាំចាក់ ក៏មានប្រភេទថ្នាំបឺតតាមមាត់ (Becotide, Serritide...) និងថ្នាំលាបលើស្បែក (Hydrocortisone cream, betamethasone...)ផងដែរ។

ថ្នាំដែលបានរៀបរាប់ខាងលើនេះ មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺ ប៉ុន្តែបើយើងមិនបានគោរពនូវលក្ខណ្ឌវេជ្ជសាស្រ្តនៃការប្រើប្រាស់ថ្នាំទាំងនោះទេ វាអាចបណ្តាលអោយមានគ្រោះថ្នាក់ ហើយជួនកាលវាអាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។

អ្វីដែលយើងសង្កេតឃើញកន្លងមក គឺមានអ្នកប្រកបរបរមិនសុច្ចរិត មិនត្រឹមត្រូវ យកថ្នាំទាំងនេះទៅប្រើប្រាស់ខុសក្បួនវេជ្ជសាស្រ្ត ដូចជា ធ្វើជាថ្នាំសូន ថ្នាំឬសឈើសម្រាប់ផឹកអោយហូបបាន និងបំបាត់ការឈឺចាប់ឆ្អឹងឆ្អែង ឈឺចុកចាប់សាច់ដុំជាដើម។ យើងក៏សង្កេតឃើញផងដែរ ថាមានអ្នកខ្លះយកថ្នាំទាំងនេះទៅចាក់ ដើម្បីបំបាត់ការឈឺចាប់ ដោយមិនបានគិតស្វែងរករោគវិនិច្ឆ័យនៃជំងឺទេ ដូចជា ឈឺត្រង់ណាចាក់ត្រង់នោះ ជួនកាលមានរហូតដល់ចាក់ចូលទៅក្នុងសន្លាក់ទៀតផង។

ដូចនេះហើយ ថ្ងៃនេះក្រុមការងារចាបបៃតងបានធ្វើការសម្ភាសជាមួយនឹង លោកវេជ្ជបណ្ឌិត ហេង ឆៃស្រេញ ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន មកពីគ្លីនិកខេអេស បងស្រាយទៅលើប្រធានបទ “តើអ្វីទៅជាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត រឺក៏ ស្តេរយ មិនបានត្រឹមត្រូវ?”

១). ធ្វើអោយមានការប្រែប្រួលអ័រម៉ូន កូរទីកូអ៊ីត រឺក៏ ស្តេរយ ធម្មជាតិនៅក្នុងខ្លួន៖ នៅពេលដែលយើងកំពុងប្រើប្រាស់ថ្នាំដែលបានរៀបរាប់ខាងលើក្នុងរយៈពេលយូរ និងកម្រិតដូសខ្ពស់មិនបានត្រឹមត្រូវ ពេលនោះអ្នកជំងឺលេចចេញនូវរោគសញ្ញាដូចជា ហើមមុខ ធាត់ក្បាលពោះប៉ុន្តែអវយវៈដៃជើងតូចៗ ស្បែកឡើងផុយងាយជាំ រលាត់។ នៅពេលអ្នកជំងឺឈប់ប្រើប្រាស់ថ្នាំទាំងនោះ ពេលនោះអរម៉ូនធម្មជាតិនៅក្នុងខ្លួនយើងមានការថយចុះ រឺក៏មិនផលិត ពេលនោះពួកគាត់លេចចេញរោគសញ្ញាដូចជា អស់កំលាំង ហេវហត់ ល្ហិតល្ហៃ ជាពិសេសនៅពេលថ្ងៃរសៀលចាប់ពីម៉ោង ៤ សម្ពាធឈាមគាត់ចុះ ហើយជួនកាលសម្ពាធឈាមចុះរហូតដល់មានគ្រោះថ្នាក់ទៀតផង។

២). កើតជំងឺទឹកនោមផ្អែម៖ កាលណាយើងប្រើប្រាស់ថ្នាំប្រភេទ កូរទីកូអ៊ីត រឺក៏ ស្តេរយ អ្នកជំងឺពេលនោះ គាត់មានអាការៈឃ្លាន ទទួលទានហូបឆ្ងាញ់ ទទួលទានបាន ជាហេតុធ្វើអោយគាត់ចេញជំងឺទឹកនោមផ្អែម។

៣).កើតជំងឺពុកឆ្អឹង៖ ថ្នាំប្រភេទ កូរទីកូអ៊ីត រឺក៏ ស្តេរយ ពេលដែលយើងប្រើប្រាស់រយៈពេលយូ វាអាចធ្វើអោយកំហាប់ឆ្អឹងថយចុះ ពេលនោះអ្នកជំងឺប្រឈមមុខនឹងការបាក់ឆ្អឹងខ្នង បាក់ឆ្អឹងត្រគាក ។ល។

៤).កើតជំងឺលើសឈាម៖ នៅពេលដែលយើងទទួលទានថ្នាំ កូរទីកូអ៊ីត រឺក៏ ស្តេរយ ក្នុងកម្រិតមួយខ្ពស់ វាធ្វើអោយយើងចាលជាតិទឹក និង ជាតិសូដ្យូមនៅក្នុងខ្លួន ពេលនោះសម្ពាធឈាមយើងកើនឡើង។

៥).ធ្វើអោយប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ៖ អ្នកពិសារថ្នាំ កូរទីកូអ៊ីត រឺក៏ ស្តេរយ ក្នុងរយៈពេលយូរ ពេលនោះប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ។ ពួកគាត់អាចប្រឈមមុខនឹងការកើតជំងឺផ្សិត (ស្រែងលើស្បែក) ផ្សិតអណ្តាត រលាកផ្លោកនោម រលាកតម្រងនោម។ល។ ករណីដែលគេយកថ្នាំទាំងនេះទៅចាក់ចូលក្នុងសន្លាក់នេះមិនបានត្រឹមត្រូវ វាអាចធ្វើអោយមានខ្ទុះនៅក្នុងសន្លាក់។

ផលវិបាកដែលបានរៀបរាប់ខាងលើជាផលវិបាកដែលយើងជួបប្រទះញឹកញាប់ ប៉ុន្តែលើសពីនោះទៅទៀតក៏អាចមានផលលំបាកមួយចំនួនទៀតផងដែរក្នុងករណីដែលយើងប្រើប្រាស់ថ្នាំទាំងនោះមិនបានត្រឹមត្រូវ ឧទាហរណ៍ដូចជា រលាកក្រពះ ដំបៅក្រពះជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាគេសង្កេតឃើញថាថ្នាំដែលអាចឲ្យមានផលប៉ះពាល់ច្រើនគឺ ថ្នាំប្រភេទគ្រាប់និងចាក់ ដោយឡែកថ្នាំដែលបាញ់តាមម៉ាត់ រឺថ្នាំដែលលាបលើស្បែកមិនសូវមានផលប៉ះពាល់ទេ។

សរុបជារួមមក ដូចដែរយើងបានដឹងស្រាប់ហើយថា ថ្នាំជាអាវុធមុខពីរ ហេតុដូចនេះយើងគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ មុនទទួលទានថ្នាំប្រភេទ កូរទីកូអ៊ីត រឺក៏ ស្តេរយ ដោយពិសារក្នុងកម្រិតដូសត្រឹមត្រូវ រយៈពេលត្រឹមត្រូវ ហើយជៀសវាងទទួលទានថ្នាំជាឱសថបុរាណក្តី ជាថ្នាំសូនដើម្បីឲ្យបាយបាន បំបាត់ការឈឺចុកចាប់ឆ្អឹងឆ្អែងក្តី ដែលមិនមានប្រភពច្បាស់លាស់។

ប្រសិនណាបងប្អូនបានកំពុងនិងប្រើប្រភេទថ្នាំទាំងនេះ ហើយលេចចេញនូវរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីជៀសវាងនូវផលវិបាកទាំងនេះ៕

រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.6 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views
អត្ថបទថ្មីៗ
#ជំងឺJanuary 30 2025
ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
#ចិត្តសាស្ត្រJanuary 30 2025
៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
#ចិត្តសាស្ត្រJanuary 30 2025
ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយចំណេញលទ្ធផលធំ
#កុមារJanuary 30 2025
អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
#ចិត្តសាស្ត្រJanuary 29 2025
នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
#កុមារJanuary 29 2025
អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia