ចិត្តសាស្ត្រ
កុំមើលងាយ! ៨ទម្លាប់ប្រចាំថ្ងៃនេះ នាំឱ្យបុរសគ្មានកូនអត់ដឹងខ្លួន
Tror Sopheap
January 21 2026
1.2 K views

យោងតាមរបាយការណ៍ឆ្នាំ ២០១៨ នៅក្នុងទស្សនាវដ្តី Arab Journal of Urology មានភស្តុតាងជាច្រើនបានលើកឡើងថាការធ្លាក់ចុះគុណភាពមេជីវិតឈ្មោលចំពោះបុរសទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ព្រោះតែទម្លាប់ប្រចាំថ្ងៃនេះ។ មានបុរសចំនួន ៤២,៩៣៥នាក់ដែលមានអាយុលើសពី ៣០ឆ្នាំជាង ទៅ៤០ឆ្នាំបានបង្ហាញថា ចំនួនមេជីវិតឈ្មោលពី ៥០-៦០% មានការធ្លាក់ចុះខុសពីធម្មតា។ ព្រោះតែទម្លាប់ទាំងនេះ៖

១. បុរសតែងដាក់កុំព្យូទ័រយួរដៃនៅលើភ្លៅ៖ ការ​ដាក់​កុំព្យូទ័រ​លើ​ភ្លៅ​របស់​បុរស​សម្រាប់​ការងារ ឬ​ការមើលកម្សាន្ត​រាប់​ម៉ោង​អាច​ប៉ះពាល់​ដល់​មេជីវិតឈ្មោល។ មកពីការកើនឡើង​សីតុណ្ហភាព​រាងកាយ​នៅក្នុង​ពងស្វាស​នាំ​ឱ្យ​ការផលិត​មេជីវិតឈ្មោល​ឈប់​ដំណើរការ និង​ការស្លាប់​កោសិកាជា​កត្តា​ហានិភ័យ​ធ្វើឱ្យបុរសគ្មានកូន។

២. ការអង្គុយលើសាឡុងទន់ៗ យូរម៉ោង ជើងទាំងពីរត្រូវបានសង្កត់ចូលគ្នា ហើយលិង្គត្រូវបានគៀប និងបង្ហាប់យូរដែលបណ្តាលឱ្យមានការឈឺចាប់ ស្ពឹក និងបង្កើនហានិភ័យនៃការងាប់លិង្គ។

៣. ស្លៀកខោតឹងពេក៖ ចំពោះការស្លៀកខោតឹងមិនត្រឹមតែត្រដុសប្រដាប់ភេទបុរស និងប៉ះពាល់ដល់ការលូតលាស់ពងស្វាសទេ វាប៉ះពាល់ដល់មេជីវិតឈ្មោលដែលបណ្តាលឱ្យមានការរួមតូចនៅក្នុងតំបន់ប្រដាប់ភេទថែមទៀត។

៤. ងូតទឹកក្តៅពេក៖ ពេលពងស្វាសត្រូវការសីតុណ្ហភាពប្រហែល ៣៤ ទៅ ៣៥អង្សាសេ ការផលិតមេជីវិតឈ្មោលក្នុងបរិមាណធម្មតា។ ចំពោះបុរសដែលមានទម្លាប់ត្រាំក្នុងអាងទឹកក្តៅ ឬសូណានៅសីតុណ្ហភាព ៧០-៨០ អង្សាសេ អាចប៉ះពាល់ដល់មេជីវិតគ្មានកូនបានដែរ។

៥. ទុកទូរស័ព្ទនៅក្នុងហោប៉ៅខោ៖ លិង្គប៉ះពាល់នឹងរលកអេឡិចត្រូម៉ាញ៉េទិចដែលបញ្ចេញចេញពីទូរស័ព្ទដៃអាចបង្កគ្រោះថ្នាក់ដល់ពងស្វាស និងកាត់បន្ថយចលនាមេជីវិតឈ្មោលថែមទៀត។

៦. ភាពតានតឹងក្នុងការងារ និងជីវិត វាប៉ះពាល់ដល់គុណភាពទឹកកាម។ ព្រោះភាពតានតឹងក្នុងការងារមានទំនាក់ទំនងអវិជ្ជមានជាមួយនឹងគុណភាពទឹកកាម ជាពិសេសបង្កើនអត្រានៃការខូចខាត DNA របស់មេជីវិតឈ្មោល។

៧. បុរសដែលជក់បារីដែលមានសារធាតុគីមីងាយបំផ្លាញ DNA និងសម្លាប់កោសិកាមេជីវិតឈ្មោលណាស់។

៨. គ្រឿងស្រវឹង៖ ការផឹកគ្រឿងស្រវឹងរំខានដល់ការផលិតអរម៉ូន GnRH, FSH, LH និងតេស្តូស្តេរ៉ូន វាធ្វើឱ្យខូចមុខងាររបស់កោសិកា Leydig និង Sertoli។ ជាលទ្ធផលមកគឺការផលិតមេជីវិតឈ្មោលត្រូវបានកាត់បន្ថយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3080

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់ឱ្យគ្រួសារមានសុភមង្គល ប្តីប្រពន្ធកុំធ្វើរឿង ១នេះ
Tror Sopheap
February 10 2026
1.3 K views

#ចិត្តសាស្ត្រ

គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
1.4 K views

#ចិត្តសាស្ត្រ

ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
Tror Sopheap
January 30 2026
166 views

#ចិត្តសាស្ត្រ

គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
Tror Sopheap
January 30 2026
864 views

#ចិត្តសាស្ត្រ

កុំគ្រាំចិត្តពេក! នេះក្បួនរស់តាមលំហូរចិត្តរំដោះបញ្ហាផ្លូវចិត្តឱ្យរីករាយ
Tror Sopheap
January 28 2026
306 views

#ចិត្តសាស្ត្រ

Elon Musk ឆាប់ៗខាងមុខ នឹងក្លាយជាសេដ្ឋី 1$ទ្រីលាន នេះជាក្បួនក្លាយជាអ្នកមានរបស់គាត់
Tror Sopheap
January 26 2026
194 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia