ជំងឺ
ទម្លាប់៧ ក្រលៀនខ្លាចណាស់ ព្រោះអាចទៅបំផ្លាញក្រលៀនឱ្យខូតខាតយ៉ាងធ្ងន់ធ្ងរលឿន
Thida Pet
November 22 2023
9.5 K views

ស្រឡាញ់តម្រងនោមចង់ថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ មិនចង់ឈឺមិនចង់ចូលពេទ្យ។ ក៏ប៉ុន្ដែមានដឹងខ្លួនអត់ ថាទម្លាប់កំពូលទាំង៧ដែលអុ្នកចូលចិត្តធ្វើប្រចាំថ្ងៃ គឺធ្វើឱ្យតម្រងនោមរបស់អ្នកអាចគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ តម្រងប្រឈមតែខូចទេ ជាពិសេសបើអ្នកមានជំងឺប្រចាំកាយទៀតកាន់តែពិបាកទៀត។

ជាការពិតណាស់ នេះយោងតាមរយៈវេជ្ជបណ្ឌិត Nitin Kumar ទីប្រឹក្សា-ជំងឺសរសៃប្រសាទ មន្ទីរពេទ្យ Manipal Patiala និងប្រាប់ទម្លាប់អាក្រក់ៗទាំង៧ខាងក្រោម ដែលអ្នកគិតថាធម្មតា តែវាគឺជាទម្លាប់ដែលបំផ្លាញក្រលៀនរបស់អ្នកខូចប្រឈមជំងឺផ្សេងៗ។

១ទម្លាប់ផឹកទឹកមិនគ្រប់គ្រាន់៖ បើអ្នកមានទម្លាប់ផឹកទឹកមិនបានគ្រប់គ្រាន់ប្រចាំថ្ងៃ គឺមានន័យថា អ្នករារាំង សកម្មភាពរបស់តម្រងនោមក្នុងការច្រោះជាតិពុលកាកសំណល់ផ្សេងៗចេញពីរាងកាយរបស់អ្នក។ ជាការពិត បើរាងកាយរបស់អ្នកខះជាតិទឹករុំារ៉ៃ អ្នកនឹងប្រឈមជាមួយជំងឺក្រួសក្នុងតម្រងនោមឡើងមក។

២ប្រើប្រាស់អំបិលច្រើន៖ ការញុំាអាហារប្រចាំថ្ងៃរបស់អ្នកមានអំបិលច្រើន គឺធ្វើឱ្យអ្នកប្រឈមជាមួយជំងឺលើសឈាម កាលណាអ្នកមានជំងឺលើសសម្ពាធឈាមគឺធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធតម្រងនោម មិនសកម្មខ្លាំងក្លាក្នុងការច្រោះកាកសំណល់ជាតិពុលផ្សេងៗចេញ ជាហេតុធ្វើឱ្យអ្នកប្រឈមជាមួយជំងឺតម្រងនោម។

៣មិនអើពើជាមួយជំងឺលើសឈាម៖ ជំងឺលើសឈាមគឺជាមូលហេតុចម្បងធំមួយធ្វើឱ្យអ្នកប្រឈមជាមួយជំងឺតម្រងនោម។ ព្រោះកាលណាសម្ពាធឈាមឡើងខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមក្នុងតម្រងនោម ធ្វើឱ្យតម្រងនោមខ្សោយមុខងារក្នុងការច្រោះជាតិពុល កាកសំណល់ចេញពីរាងកាយរបស់អ្នក។ ដូច្នេះត្រូវប្រយ័ត្នជាមួយជំងឺលើសឈាម ឧស្សាហ៍ពិនិត្យមើល ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង​។

៤ការប្រើប្រាស់គ្រឿងស្រវឹងលើសកំណត់៖ ការផឹកគ្រឿងស្រវឹងលើសកំណត់គឺអាចប្រឈមប៉ះពាល់ដល់សុខភាពរបស់តម្រងនោ​ម ។ ស្រាគឺអាចធ្វើឱ្យអ្នកប្រឈមខះជាតិទឹកនិង គ្រោះថ្នាក់ធ្ងន់ធ្ងរដល់តម្រងនោម។ ដូច្នេះសូមពិសារស្រាដោយការប្រុងប្រយ័ត្ន និងទទួលខុសត្រូវ។

៥មិនអើពើជាមួយការឆ្លងរោគតាមទឹកនោម៖ ការឆ្លងមេរោគតាមផ្លូវទឹកនោមគឺអាចប៉ះពាល់ដល់តម្រងនោមបាន។ ហើយបើមិនព្យាបាលឱ្យបានត្រឹមត្រូវការឆ្លងមេរោគនេះនឹងធ្វើឱ្យខូតខាតដល់តម្រងនោម។ ដូច្នេះសូមរក្សាអនាម័យ ការពារឱ្យបានត្រឹមត្រូវ។

៦ទទួលទានប្រូតេអ៊ីនលើសកំណត់៖ ប្រូតេអ៊ីនគឺមានសារប្រយោជន៍សម្រាប់សុខភាពរបស់រាងកាយ។ ក៏ប៉ុន្ដែការទទួលទានប្រូតេអ៊ីនច្រើនលើសកំណត់គឺធ្វើឱ្យតម្រងនោមធ្វើការមិនឈប់ ប៉ះពាល់ដល់សុខភាពរបស់តម្រងនោមរបស់អ្នកបាន។

៧មិនហាត់ប្រាណ៖ មិនដែលហាត់ប្រាណបូករួមជាមួយរបបអាហារមិនល្អ ធ្វើឱ្យប្រឈមជាមួជំងឺទឹកនោមផ្អែម លើសឈាម បេះដូង ធាត់។ ជំងឺទាំងនេះគឺជាមូលហេតុសំខាន់ៗធ្វើឱ្យអ្នកប្រឈមជាមួយជំងឺតម្រងនោម ខ្សោយតម្រងនោមឡើងមក។

ឯកសារយោង៖ https://www.thehealthsite.com/diseases-conditions/top-10-common-habits-that-can-seriously-damage-your-kidneys-1002696/


 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia