ជឿជាក់ថាបុរសៗមួយចំនួនធំប្រាកដជាមានបញ្ហាក៏ដូចជាចម្ងល់ទាក់ទិននឹងរឿងសុខភាពផ្លូវភេទដែលបានធ្លាក់ចុះបាត់បង់អស់ចំណង់ឡើងឋានសួគ៌ ដែលនេះសុទ្ធសឹងតែបានធ្លាក់ចូលទៅក្នុងសញ្ញាទាំង៥ខាងក្រោម។ យោងតាមវេជ្ជបណ្ឌិត Doan Ngoc Thien នាយកដ្ឋាន Andrology មន្ទីរពេទ្យ Tam Anh នៅទីក្រុងហូជីមិញ បាននិយាយថា ជាទូទៅបញ្ហាទាំងអម្បាលម៉ាននេះនេះមានរោគសញ្ញាធម្មតាមួយចំនួនដូចខាងក្រោម៖
១. បញ្ចេញទឹកកាមមិនគ្រប់ខែ៖ នេះជាសញ្ញាទូទៅនៃភាពទន់ខ្សោយខាងផ្លូវភេទ បង្កឱ្យមានបញ្ហាដល់ការបញ្ចេញទឹកកាម។ ស្ថានភាពនេះអាចកើតឡើងនៅគ្រប់វ័យ ប្រសិនបើអូសបន្លាយយូរវានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្លូវចិត្ត។ លើសពីនេះមានករណីជាច្រើនដែលការរួមភេទមិនអាចបញ្ចេញទឹកកាម ឬថយចុះនៃការបញ្ចេញទឹកកាមក៏ត្រូវបានគេចាត់ទុកថាជាភាពទន់ខ្សោយផងដែរ។
២. ឈានមិនដល់ចំណុចកំពូល៖ ការឈានដល់ចំណុចកំពូលរបស់បុរសជារឿយៗកើតឡើងស្របគ្នាជាមួយនឹងបាតុភូតនៃការបញ្ចេញទឹកកាម។ ដើម្បីសម្រេចបាននូវអារម្មណ៍ពេញចិត្ត ដំណើរការនេះត្រូវតែធ្វើតាមដំណើរការពីទាបទៅខ្ពស់ ហើយការឈានដល់ការរីករាយខ្លាំងគឺជាដំណាក់កាលចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់បុរសដែលមានបញ្ហាជាមួយនឹងការបញ្ចេញទឹកកាម ដំណើរការនេះអាចរងផលប៉ះពាល់ ដែលបណ្តាលឱ្យមានអារម្មណ៍មិនពេញចិត្ត។
៣. មានការឈឺចាប់ ឬលិង្គកោងអំឡុងពេលលិង្គឡើងរឹង៖ លិង្គមានអារម្មណ៍ឈឺចាប់ពេលលិង្គឡើងរឹង ឬមានស្លាកស្នាមរត់តាមបណ្តោយដែលនាំឱ្យមានការកោង ឈឺចាប់ ដែលមូលហេតុទាំងនេះនាំឲ្យបុរសបាត់បង់ភាពរីករាយក្នុងពេលរួមភេទ ហើយជួនកាលលែងចង់រួមភេទភ្លាមៗក៏មាន។
៤. លិង្គដំណើរការមិនល្អ៖ លិង្គមិនឡើងរឹង គឺជាបញ្ហាផ្លូវភេទធម្មតាមួយ ដែលផ្តោតជាសំខាន់លើបុរសវ័យកណ្តាលដែលមានអាយុលើសពី៤០ឆ្នាំឡើង។ រោគសញ្ញានេះគឺថា ទោះបីជាចង់រួមភេទក៏ដោយពេលលិង្គមិនឡើងរឹងគ្រប់គ្រាន់ មិនយូរប៉ុន្មានធ្វើឲ្យចំណង់ផ្លូវបាត់បង់ដោយឯកឯង។
៥. ថយចុះចំណង់៖ បញ្ហាអាចកើតមានឡើងដោយសារកត្តាជាច្រើនបូកផ្សំរួមមាន អាយុពេលអ្នកកាន់តែចាស់អត្រានៃការថយចុះចំណង់ផ្លូវភេទកាន់តែខ្ពស់ កម្រិតអ័រម៉ូន Testosterone និង nitric oxide ធ្លាក់ចុះ ទទួលរងពីជំងឺមេតាបូលីសដូចជា ធាត់ ទឹកនោមផ្អែម ខ្វះជាតិខ្លាញ់ សម្ពាធឈាមខ្ពស់ ការវះកាត់ពីកំណើតលើរចនាសម្ព័ន្ធឆ្អឹងអាងត្រគាក ខួរឆ្អឹងខ្នងដែលប៉ះពាល់ដល់សរសៃឈាម និងសរសៃប្រសាទ។
ដូច្នេះហើយដើម្បីកែសម្រួលបញ្ហានេះបុរសៗគួរតែផ្លាស់ប្ដូររបៀបរបររស់នៅ ការញ៉ាំដោយបន្ថែមអាហារសម្បូរវីតាមីន C និង E សារធាតុចិញ្ចឹមល្អសម្រាប់ផ្លូវភេទរួមមាន អយស្ទ័រ សាច់ក្រហម បន្លែស្រស់ ត្រី។ កំណត់ការសេពគ្រឿងស្រវឹង បារី ចៀសវាងការចូលគេងយឺត ហាត់កីឡាឱ្យបានទៀងទាត់ ៕
អត្ថបទដោយ៖ ស្រីណុច