អាហារ
អាហារ៣មុខ! សម្បូរកាឡូរីជួយទ្រទ្រង់រាងកាយ អ្នកស្គមស្គាំងខ្លាំងចង់ឡើងគីឡូគួរញុំា
Thida Pet
July 25 2024
517 views

អាហារ៣មុខ! សម្បូរកាឡូរីជួយទ្រទ្រង់រាងកាយ អ្នកស្គមស្គាំងខ្លាំងចង់ឡើងគីឡូគួរញុំា

កន្លងមកនេះបងប្អូនយើងជាច្រើមតែងចង់ដឹងពីរបបអាហារធ្វើឱ្យឡើងគីឡូ ឡើងសាច់ព្រោះខ្ញុំស្គមខ្លាំងណាស់ ញុំាអ្វីក៏មិនឡើងគីឡូដែរ។ ចង់បញ្ជាក់ប្រាប់បងប្អូនថាការឡើងគីឡូខ្លាំង គឺមិនល្អសម្រាប់សុខភាពរបស់បងប្អូនទេ អ្នកដែលធាត់ខ្លាំងគឺងាយប្រឈមនឹងជំងឺខ្លាំងណាស់ ដូចជាជំងឺមហារីក លើសឈាម ខ្លាញ់រុំបេះដូង តម្រងនោមជាដើមដូច្នេះការឡើងទម្ងន់ខ្លាំងបងប្អូនកុំចង់បានអី។

ក៏ប៉ុន្ដែបើស្គមពេកក៏មិនល្អដែរសម្រាប់សុខភាព ស្គមខ្លាំងពេកមានន័យថារាងកាយរបស់បងប្អូនខ្វះជីវជាតិ ញុំាអាហារដែលចិញ្ចឹមរាងកាយឱ្យលុតលាស់មិនបានគ្រប់គ្រាន់។ ដូច្នេះហើយនៅក្នុងអត្ថបទនេះ ខ្ញុំនឹងមកប្រាប់បងប្អូនពី របបអាហារដែលមានប្រូតេអ៊ីន សារធាតុចិញ្ចឹមល្អដែលអាចជួយឱ្យបងប្អូនមានរាងកាយរឹងមាំបាននេះបើយោងតាមរយៈគេហទំព័រ pharmeasy

.សាច់ក្រហម គឺជាប្រភពនៃប្រូតេអ៊ីនជួយរាងកាយរបស់បងប្អូនឱ្យលូតលាស់ល្អ មានកម្លាំងកំហែង ដូច្នេះបើសិនបងប្អូនកំពុងតែស្គមខ្លាំងខ្វះជីវជាតិអាចមកពីបងប្អូនមិនសូវបរិភោគសាច់ក្រហមបានគ្រប់គ្រាន់ ព្រោះសាច់ក្រហមដូចជាសាច់គោជាដើមមានអត្ថប្រយោជន៍របស់វា។ គ្រាន់តែមិនណែនាំឱ្យបងប្អូនញុំាសាច់ក្រហមច្រើនពេកទេ ព្រោះបើញុំាច្រើនអាចធ្វើឱ្យបងប្អូនឡើងគីឡូខ្លាំងវិញ ជាពិសេសអាចប្រឈមនឹងជំងឺទៀត។

.ត្រី៖ គឺមានប្រយោជន៍សម្រាប់ជួយទ្រទ្រង់សុខភាពរបស់បងប្អូនខ្លាំងណាស់ ដូច្នេះហើយបើសិនបងប្អូនមិនសូវញុំាគួរតែឧស្សាហ៍ញុំា។ ព្រោះសាច់ត្រីទោះបីបងប្អូនញុំារាល់ថ្ងៃក៏ដោយក៏មិនជាបញ្ហាអ្វីនោះទេ។ នៅក្នុងសាច់ត្រីសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣ដែលមានអត្ថប្រយោជន៍សម្រាប់ខួរក្បាលរបស់បងប្អូនដូចគ្នា។

.បាយ៖ក៏អាចធ្វើឱ្យបងប្អូនឡើងគីឡូដូចគ្នា បើសិនបងប្អូនញុំាច្រើន។ ព្រោះបាយគឺសម្បូរដោយកាប៊ូអ៊ីដ្រាតច្រើន ហើយយើងញុំាជាមួយសាត់ទៀត កាន់តែធ្វើឱ្យបងប្អូនងាយនឹងឡើងគីឡូខ្លាំងហើយ។ ក៏ប៉ុន្ដែមិនណែនាំឱ្យបងប្អូនញុំាច្រើនទេព្រោះមិនល្អ។

ជាចុងក្រោយរបបអាហារ៣ខាងលើនេះគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ញុំាហើយអាចជួយទ្រទ្រង់រាងកាយបានគ្រប់គ្រាន់ ជាពិសេសអ្នកចង់ឡើងគីឡូ តែកុំញុំាច្រើនពេក​ឡើងគីឡូពេកក៏មិនល្អដែរ៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1254

អត្ថបទទាក់ទង

#អាហារ

បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
October 17 2024
129 views

#អាហារ

ចង់ស្រកគីឡូ! ញ៉ាំអាហារ ៤មុខនេះមានកាឡូរីតិចហើយដុតជាតិខ្លាញ់ឱ្យស្រកគីឡូលឿន
Tror Sopheap
October 14 2024
109 views

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
392 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
555 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
159 views

#អាហារ

កម្ចាត់ជាតិខ្លាញ់! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ ជួយអ្នកសម្រកគីឡូក្បាលពោះលឿន
Tror Sopheap
August 26 2024
470 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
974 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
320 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
260 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
227 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
220 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
201 views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 18 2024
ប្រយ័ត្នផង! ប្រទេសកម្ពុជាយើងនឹងរងឥទ្ធិពលពីខ្យល់មូសុងឦសាន និងសម្ពាធទាប ចាប់ពីថ្ងៃនេះ
#ចិត្តសាស្ត្រOctober 17 2024
បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
#អាហារOctober 17 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#ចិត្តសាស្ត្រOctober 17 2024
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?
#ជំងឺOctober 17 2024
ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
#កីឡាOctober 16 2024
កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia