ព័ត៌មាន
ប្រយ័ត្នផង! ប្រទេសកម្ពុជាយើងនឹងរងឥទ្ធិពលពីខ្យល់មូសុងឦសាន និងសម្ពាធទាប ចាប់ពីថ្ងៃនេះ
Tror Sopheap
October 18 2024
119 views

តាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមបានចុះផ្សាយអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាថា ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាប ហើយបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ខ្យល់បក់មក ពីទិសឦសាននិងបូព៌មានល្បឿនមធ្យម ២,៥០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៦៥%។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសឦសាននិងបូព៌មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរម្នា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសឦសាន មានល្បឿនមធ្យម ២,៥០ ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2822

អត្ថបទថ្មីៗ
#ព័ត៌មានSeptember 7 2025
ឯកឧត្តមសុខ សំណាង ចូលរួមពិធីប្រគល់អំណោយ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ ដល់ខេត្តចំនួន៤
#ជំងឺSeptember 5 2025
កុំស្ត្រេសច្រើនកាត់អាយុឱ្យខ្លី! អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកស្ត្រេសងាយកើតជំងឺកាច ៤ ប្រភេទនេះ
#ជំងឺSeptember 5 2025
ប្រយ័ត្នបន្តិចផង! នេះជាមូលហេតុ និងរោកសញ្ញានាំឱ្យមានជំងឺគីសបបូរមាត់
#អាហារSeptember 5 2025
ចង់កាត់បន្ថយសក់ជ្រុះ សក់ឆាប់ដុះលឿន កុំរំលងក្រុមបន្លែពណ៍លឿងទាំង ៥ មុខនេះ
#អត្ថបទ PRSeptember 5 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល
#ចិត្តសាស្ត្រSeptember 5 2025
កុំដេកត្រាំយូរពេក! នេះជាហេតុផលរុញឱ្យអ្នកក្រោកពីព្រឹក ដើម្បីកែប្រែវាសនានៃជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia