អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល
Sreymom Cha
September 5 2025
173 views

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកអំពី តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល។ តើអ្នកធ្លាប់មានអារម្មណ៍ថា ខួរក្បាលរបស់យើងគឺតែងតែពោរពេញដោយព័ត៌មានដែរឬទេ? ខួរក្បាលគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងរាងកាយមនុស្ស វាជាមជ្ឈមណ្ឌលដ៏សកម្មដែលតែងតែ ស្រូបយកព័ត៌មាន និងសម្របខ្លួនជានិច្ច ។ ពីការរៀនសូត្រ ការចងចាំ រហូតដល់ការសម្រេចចិត្ត និងការដោះស្រាយបញ្ហានាៗ ខួរក្បាលត្រូវដំណើរការជាមួយព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ ។ 

Photo 2025 09 05 10 03 39
ទោះបីជាខួរក្បាលមានទម្ងន់ត្រឹមប្រមាណ ២% នៃទម្ងន់ខ្លួនរបស់យើងក៏ដោយ តែខួរក្បាលបានប្រើប្រាស់ថាមពលស្ទើរតែ ២០% នៃថាមពលសរុបរបស់រាងកាយ។ នៅក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹករបស់យើងដែលមានតួនាទីត្រូវបំពេញ និងកិច្ចការជាច្រើននោះ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលការស្រាវជ្រាវបានប្រៀបធៀបខួរក្បាលរបស់យើងទៅនឹងកុំព្យូទ័រមួយ ដែលមានសមត្ថភាពដ៏អស្ចារ្យក្នុងការប្រាស្រ័យ និងសម្របក្នុងបរិយាកាសបានយ៉ាងលឿន និងត្រឹមត្រូវ។
ប៉ុន្តែតើអ្នកធ្លាប់និយាយសុខៗក៏ឈប់ថ្កឹងរកនឹកពាក្យនិយាយមិនឃើញ ឬ សុខៗក៏រកនឹកមិនឃើញថាតើសោផ្ទះរបស់អ្នកទុកនៅឯណា? ការភ្លេចភ្លាំងម្តងម្កាលទាំងនេះ គឺជាធម្មជាតិរបស់ខួរក្បាល។ ប៉ុន្តែ នៅពេលដែលវ័យកាន់តែជ្រេ អាការៈភ្លេចម្តងម្កាលនេះអាចនឹងកើតមានញឹកញាប់ជាងមុន នេះក៏ដោយសារការវិវឌ្ឍន៍របស់ប្រព័ន្ធប្រសាទរបស់យើង។

Photo 2025 09 05 09 56 04
ការសិក្សាមួយដែលមានឈ្មោះថា (Global Burden of Disease Study) ពីឆ្នាំ ១៩៩០-២០២១ បានបង្ហាញពីការកើនឡើងនៃជំងឺទាក់ទងនឹងខួរក្បាលដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ឈឺក្បាលប្រឡាំងកាំង ជំងឺវង្វេងវង្វាន់ Alzheimer's និងទម្រង់ជំងឺវង្វេងផ្សេងទៀតនៅទូទាំងទ្វីបអាស៊ី។ ការកើនឡើងនៃករណីទាំងនេះ បង្កឱ្យមានពិការភាព និងមនុស្សស្លាប់កាន់តែច្រើនឡើងៗ ដែលរឿងនេះបានក្លាយជាបញ្ហាប្រឈមសុខភាពដ៏សំខាន់លំដាប់ទី ២ នៅអាស៊ី បន្ទាប់ពីជំងឺសរសៃឈាមបេះដូង។

Photo 2025 09 05 09 58 27
ដំណឹងល្អនោះគឺ ការស្រាវជ្រាវបានបង្ហាញថា ខួរក្បាលរបស់យើងមានសមត្ថភាពរៀនសូត្រ និងសម្របខ្លួនបាន បើទោះបីជាក្នុងដំណាក់កាលដែលវ័យរបស់យើងបន្តវិវត្តឡើងក៏ដោយ ដែលធ្វើឱ្យយើងអាចមានសមត្ថភាពដោះស្រាយកិច្ចការ និងបញ្ហាប្រឈមថ្មីៗបានដោយជោគជ័យ។ អ្នកអាចសាកល្បងអនុវត្តជំហានទាំង ៥ ខាងក្រោមនេះ ដើម្បីជួយឱ្យការចុះខ្សោយនៃខួរក្បាលយឺតជាងមុន និងផ្ទុយទៅវិញជួយឱ្យសមត្ថភាពខួរក្បាលអាចបត់បែន និងធានាថាខួរក្បាលរបស់អ្នកដំណើរការបានល្អបំផុត។

Photo 2025 09 05 09 56 13

1.    ភាពរស់រវើករបស់ខួរក្បាលចាប់ផ្តើមពីការញ៉ាំរបស់អ្នក
ក្នុងនាមជាអ្នកជំនាញអាហារូបត្ថម្ភ ខ្ញុំបានយល់ច្បាស់នូវឃ្លាដ៏ល្បីមួយ “អ្នកជាអ្វីដែលអ្នកបរិភោគ” ន័យចំនោះគឺ “អារម្មណ៍ និងការគិត គឺអាស្រ័យលើអ្វីដែលអ្នកបរិភោគ”។ សារធាតុចិញ្ចឹមសំខាន់ៗពីរបបអាហារដែលមានសុខភាពល្អ ជួយបង្កើនសមត្ថភាពផ្លូវចិត្ត និងសុខុមាលភាពអារម្មណ៍ និងការពារប្រព័ន្ធប្រសាទដែលភ្ជាប់ខួរក្បាលទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។ របបអាហារប្រឆាំងនឹងការរលាកជួយដល់សុខភាពខួរក្បាល ដូច្នេះហើយ៖
    បរិភោគអាហារដែលសម្បូរទៅដោយសារធាតុ lutein ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានពណ៌លឿង និងបានមកពីបន្លែស្លឹកបៃតងដូចជា ស្ពៃខ្មៅ (spinach) ស្ពៃក្តោប (kale) ស៊ុត និងផ្លែបឺរ (avocados)។ 
    បរិភោគសារធាតុប្រឆាំងអុកស៊ីតកម្មពីផ្លែឈើស្រស់ដូចជា ផ្លែប៊ឺរី ទំពាំងបាយជូរក្រហម ផ្លែប៉ោម ផ្លែ ឆឺរី និងសារធាតុ carotenoid ពីបន្លែដូចជា ការ៉ុត ស្ពៃខ្មៅ និងប៉េងប៉ោះជាដើម ដើម្បីជួយការពារកោសិកាខួរក្បាលពីផលប៉ះពាល់ដោយសារភាពតានតឹងអុកស៊ីតកម្ម (oxidative stress) នៅពេលវ័យរបស់យើងកាន់តែជ្រេឡើងៗ។
    ស៊ុត ជាប្រភពនៃប្រូតេអ៊ីនដ៏ល្អ និងវីតាមីន B, D និង E ដែលជួយបង្កើនការចងចាំ ចំណែកឯសារធាតុ choline នៅក្នុងស៊ុតក៏ជួយគ្រប់គ្រងអារម្មណ៍ និងការចងចាំផងដែរ។
    Omega-3 fatty acids ដែលមាននៅក្នុងខ្លាញ់ត្រី និងគ្រាប់ធញ្ញជាតិមួយចំនួន ដើម្បីជួយបង្កើនសមត្ថភាពសមត្ថភាពក្នុងការរៀនជំនាញថ្មី។
    ប្រើប្រាស់ខ្លាញ់ដែលមានសុខភាពល្អសម្រាប់ចម្អិនអាហារដូចជា ប្រេងអូលីវ អាចជួយបង្កើនសមត្ថភាពក្នុងការរៀនសូត្រ និងការចងចាំ ព្រោះវាជាមូលដ្ឋានគ្រឹះនៃរបបអាហារដែលមានសុខភាពល្អសម្រាប់ខួរក្បាល។
    សូមយកចិត្តទុកដាក់លើកាឡូរីដែលអ្នកបរិភោគចូលក្នុងខ្លួន ព្រោះខ្លាញ់នៅជុំវិញពោះមិនមែនគ្រាន់តែជាទម្ងន់នោះទេ វាក៏អាចបង្កឱ្យទៅជាការរលាកបានផងដែរ។ ហើយការរលាកនេះ អាចបង្កឱ្យមានជំងឺខួរក្បាលនៅពេលយើងចាស់ទៅ ដូច្នេះការប្រុងប្រយ័ត្នចំពោះរឿងទាំងនេះគឺពិតជាសំខាន់ណាស់។ សុំចៀសវាងស្ករចម្រាញ់ ជាតិប្រៃខ្លាំង និងអាហារកែច្នៃខ្ពស់។
    ផ្តល់ជាតិទឹកដល់រាងកាយជាមួយតែខ្មៅ និងតែបៃតងដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់រាងកាយ និងដើម្បីការពារកោសិកាពីការខូចខាត (free radical) ។
2.    ការធ្វើចលនាជួយពង្រឹងសមត្ថភាពទូទៅរបស់ខួរក្បាល
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានណែនាំថា មនុស្សពេញវ័យគួរធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទី ឬលំហាត់ប្រាណកម្រិតខ្លាំង ៧៥ នាទីក្នុងមួយសប្តាហ៍ ដើម្បីសម្រួលសុខភាពខួរក្បាល និងសុខុមាលភាពជារួម។ ការធ្វើចលនាទៀងទាត់ជួយដល់សមត្ថភាពខួរក្បាល បង្កើនអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹង និងបន្ថយហានិភ័យនៃការថយចុះនៃសមត្ថភាពខួរក្បាលនៅពេលដែលវ័យរបស់យើងជ្រេរទៅៗ ។
3.    វឹកហាត់ខួរក្បាលរបស់អ្នក
ការប្រកួតនានា ឬហ្គេមដែលតម្រូវឱ្យប្រើប្រាស់ខួរក្បាល ជួយធ្វើឱ្យបណ្តាញសរសៃប្រសាទមានភាពសកម្ម ជាពិសេសវារឹតតែសំខាន់សម្រាប់មនុស្សពេញវ័យដែលមានបញ្ហាខ្សោយសមត្ថភាពខួរក្បាល។ សូមរីករាយជាមួយសកម្មភាពដូចជា ការហែលទឹក ការចម្អិនអាហារ គូរគំនូរ តៃជី (tai-chi) ជាដើម ព្រោះសកម្មភាពទាំងនេះជួយលើកទឹកចិត្តឱ្យមានការគិត ការវិភាគ និងការរៀនសូត្រជានិច្ច។ ហើយមិនថាជាការអនុវត្តខាងជំនឿសាសនា ឬការសម្រាកលម្ហែរជាមួយធម្មជាតិទេ ការរស់នៅជាមួយភាពវិជ្ជមានគឺជាគន្លឹះនៃសុខុមាលភាពជារួម។ លំហាត់ប្រាណដែលជួយដល់សតិសម្បជញ្ញៈ (mindfulness) យូហ្គា (yoga) ឬការធ្វើសមាធិ អាចជាវិធីងាយបំផុតក្នុងការចាប់ផ្តើមដំណើរការនេះ។
4.    ទម្លាប់ស្អាត អារម្មណ៍ស្រស់ថ្លា
ព្យាយាមកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់នឹងសារធាតុកខ្វក់ក្នុងបរិស្ថានដូចជា ផ្សែង ផ្សិត និងអ័ព្ទ។ កាត់បន្ថយការប្រើប្រាស់អេក្រង់ច្រើនពេក និងបរិយាកាសរញ៉េរញ៉ៃ។ ចៀសឱ្យឆ្ងាយពីការញៀនបារី ការផឹកស្រាច្រើនហួសហេតុ ឬការញៀននឹងសារធាតុផ្សេងៗទៀត ព្រោះវាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពខួរក្បាលរបស់យើង។
5.    បង្កើតការទំនាក់ទំនងដែលប្រកបដោយអត្ថន័យ
ការស្រាវជ្រាវបានបង្ហាញថា ទំនាក់ទំនងល្អក្នុងសង្គមអាចលើកកម្ពស់ផ្លូវអារម្មណ៍ ការពារការចងចាំ និងជួយដល់សុខភាពខួរក្បាលរយៈពេលវែង។ ទំនាក់ទំនងល្អ នឹងជួយគាំទ្រសុខុមាលភាពផ្លូវចិត្ត និងភាពអត់ធន់។ ការចំណាយពេលវេលាដែលមានគុណភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាប្រចាំ អាចជួយបង្កើនការចងចាំ និងធ្វើឱ្យកម្សោយសមត្ថភាពខួរក្បាលមានសភាពយឺតជាងមុន។

អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេនិងជាសហគមន៍ ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យនិងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 26

អត្ថបទទាក់ទង

#អត្ថបទ PR

ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន
Kaochou Ly
January 30 2026
33 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងរបៀបរៀបចំអាហារក្រឡុកដែលមានជីវជាតិ
Sreymom Cha
January 27 2026
229 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី ការស្ទង់មតិរបស់ក្រុមហ៊ុន Herbalife បានរកឃើញថា សហគ្រិន ៣ ក្នុងចំណោម ៤ នាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រំពឹងទុកថានឹងមានការកើនឡើងនូវសេដ្ឋកិច្ចក្នុងឆ្នាំ 2026
Sreymom Cha
January 21 2026
96 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife កម្ពុជា រៀបចំកម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ
Sreymom Cha
December 11 2025
173 views

#អត្ថបទ PR

មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា
Sreymom Cha
December 5 2025
322 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី វិធីសាស្រ្តក្នុងការកសាងសាច់ដុំប្រកបដោយប្រសិទ្ធភាព
Sreymom Cha
November 25 2025
69 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia