ជំងឺ
ប្រយ័ត្នបន្តិចផង! នេះជាមូលហេតុ និងរោកសញ្ញានាំឱ្យមានជំងឺគីសបបូរមាត់
Tror Sopheap
September 5 2025
731 views

បញ្ហាមាត់ក៏ជារឿងសំខាន់ដែរ។ គ្រាន់តែមានបញ្ហាឈឺធ្មេញ និងពងមាត់បន្តិចក៏ហូបបាយមិនឆ្ងាញ់ដែរ។ មានបញ្ហាមួយដែល គឺបញ្ហាគីសបបូរមាត់ សូមអ្នកគួរប្រយ័ត្នផងដែរ។ តាមមន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital បានលើកឡើងថា នៅក្នុងប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ (Minor salivary glands) រាប់លានដែលស្ថិតនៅក្រោមភ្នាសស្តើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឲ្យមានកំណើនទឹកដក់ (Mucin) ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។ ប្រភេទគីសនេះវាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនកើតឡើងញឹកញាប់លើបបូរមាត់។

១. មូលហេតុ៖ ១. ការស្ទះនៃក្រពេញទឹកមាត់តូចៗ ២. មូលហេតុចំបងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់។

២. រោគសញ្ញា៖ ១. មិនមានការឈឺចាប់នោះទេ។ ២. មានពណ៌ក្រហមថ្លា ឬខៀវ។ ៣. មានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់។

៣. ការព្យាបាល៖១. ក្នុងករណីមានទំហំតូច វាអាចបាត់ទៅវិញដោយឯងៗ។ ២. ក្នុងករណីឡើងប៉ោងទំហំលើសពី ១cmឡើង ត្រូវការវះកាត់យកចេញ

៤. ភាពងាយកើតឡើងវិញ៖ ១. បច្ចេកទេសវះកាត់ត្រូវយកចេញទាំងស្រុងនូវដុំនោះ និងក្រពេញទឹកមាត់នៅជុំវិញ បើមិនដូចនោះទេ វានឹងកើតឡើងវិញ។ ២. ការខាំបបូរមាត់កន្លែងដដែល។

បញ្ជាក់៖ ការលេបថ្នាំ មិនអាចព្យាបាលដុំគីសនេះបានទេ។ សូមអញ្ជើញមកពិគ្រោះ និងប្រឹក្សាផ្ទាល់ជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ពីជំងឺ ឬដំបៅផ្សេងៗក្នុងមាត់ និងទទួលបានសេវាព្យាបាលមាត់ធ្មេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia