ចិត្តសាស្ត្រ
កុំដេកត្រាំយូរពេក! នេះជាហេតុផលរុញឱ្យអ្នកក្រោកពីព្រឹក ដើម្បីកែប្រែវាសនានៃជីវិត
Tror Sopheap
September 5 2025
511 views

មានអ្នកមានចំនួនបានស្រែកថា ហេតុអ្វីជីវិតវេទនាខ្លាំងម្ល៉េះ? ខ្ញុំមិនចង់ក្រោកពីព្រឹកនេះទេ ខ្ញុំចង់ដេកតទៀត? ខ្ញុំចង់បានជីវិតមួយមានគុណភាព? នេះជាសម្តីមនុស្សជាច្រើនតែងគិតហើយលាក់ក្នុងអារម្មណ៍។ រួចហើយបន្តដេកត្រាំនឹងជីវិតបែបនេះបន្តទៀត។ អ្នកមានជីវិតរស់ក្នុងលទ្ធផល រស់នៅជាមួយគុណភាព មានចំណូលគ្រប់គ្រាន់ និងមានអនាគតរុញរឿង ជាការក្រោកពីព្រឹកដោយអារម្មណ៍រីករាយ។

 ហេតុអ្វីពួកគេមានទម្លាប់ឆាប់ក្រោកពីព្រឹកលឿនម្ល៉េះ? នៅខាងក្រោមនេះជាហេតុផលជម្រុញការគិតរបស់អ្នកឱ្យមានផ្លាស់ប្តូរជាមុនសិន បានជីវិតរបស់អ្នកផ្លាស់ប្តូរសន្សឹមៗ តាមក្រោយ។ តាមលោក Hector Garcia និងលោក Francesc Miralles ជាអ្នកស្រាវជ្រាវកោះអូគីណាវ៉ា បានរកឃើញថា “ប្រជាជនប៉ុននៅទីននេះមានអាយុវែង(កោះអូគីណាវ៉ា) និងក្រោកពីគេងនៅពេលព្រឹកព្រលឹម គឺមកពីពួកគេរស់មានគោលបំណក្នុងការប្រើជីវិតនេះ។” ពេលអ្នកមានហេតុផលជាប្រយោជន៍រួមដើម្បីក្រោកពីព្រឹក វានឹងធ្វើឱ្យអ្នកមានថាមពលភ្ញាក់ពីគេងយ៉ាងអស្ចារ្យ។

សម្រាប់ខ្ញុំជាអ្នកនិពន្ធ ខ្ញុំក្រោកម៉ោង ៦ព្រឹកមិនមែន ដើម្បីធ្វើការនោះទេ ខ្ញុំរីករាយជាមួយការផឹកកាហ្វេមួយកែវ និងការអានសៀវភៅជាមុនសិន ដើម្បីរុញទឹកចិត្តរបស់ខ្ញុំឱ្យខួរក្បាលក្រោកមានថាមពល ហើយបន្តធ្វើការដោះស្រាយបញ្ហា។ តាមសៀវភៅ លំហូរចិត្ត និពន្ធដោយលោកទ្រ សុភាព បានលើកឡើងថា អ្នកត្រូវមានហេតុផលក្រោកពីគេងដើម្បីធ្វើរឿងអស្ចារ្យមួយក្នុងជីវិត តើអ្នករស់នៅដើម្បីអ្វី? តើអ្វីជាកត្តាកម្លាំងជម្រុញចិត្តអ្នកឱ្យធ្វើវា? តើអ្នកចង់មានអ្វីនៅពេលអនាគត? នេះជាសំណួរខ្លះៗ ដាស់ចិត្តអ្នកកុំឱ្យខ្ចិលងើបទៅធ្វើការនៅពេលព្រឹក។

តាមសៀវភៅ លំហូរចិត្ត ដដែលបានបន្ថែមថា ខួរក្បាលរបស់មនុស្សយើងអាចធ្វើការមានថាមពលនៅពេលព្រឹក ចាប់ពីម៉ោង៨ ជាពេលខួរក្បាលផលិតគំនិតច្នៃប្រតិដ្ឋបានល្អបំផុត។ លុះដល់នៅម៉ោង១២ ថ្ងៃត្រង់ ខួរក្បាលចាប់ផ្តើមធ្លាក់រហូតដល់ម៉ោង ៤ ជាពេលខួរក្បាលត្រូវការសម្រាក ប៉ុន្តែមនុស្សស្រ្តេស ស្មុគស្មាញ និងតានតឹងអារម្មណ៍ខ្លាំង មកពីបង្ខំខួរក្បាលធ្វើការខ្លាំងនៅម៉ោង៤ ឬម៉ោង៥ ល្ងាចនេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
268 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
928 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
612 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
313 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
768 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
183 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia