ជំងឺ
កុំស្ត្រេសច្រើនកាត់អាយុឱ្យខ្លី! អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកស្ត្រេសងាយកើតជំងឺកាច ៤ ប្រភេទនេះ
Pov Saru
September 5 2025
359 views

ស្ត្រេស គឺជាភាពតានតឹងផ្លូវចិត្ត និងរាងកាយ ដែលមនុស្សគ្រប់គ្នាតែងជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ។ បញ្ហានេះវាអាចបណ្ដាលមកពីកត្តាជាច្រើនដូចជា កត្តាការងារ កត្តាគ្រួសារ និងកត្តាស្នេហា ជាដើម។ ប៉ុន្តែតើអ្នកទាំងអស់គ្នាមានដឹងទេថា បើកាលណាយើងបណ្ដោយខ្លួនឱ្យភាពតានតឹង ឬក៏ស្ត្រេសនេះនៅជាមួយយើងរ៉ាំរ៉ៃ វានាំឱ្យមានផលមិនល្អដល់ខ្លួនឡើយ ជាពិសេសវានាំឱ្យមានការប៉ះពាល់ខ្លាំងទៅដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ នេះបើតាមវេបសាយ WebMD បានចុះផ្សាយថា អ្នកដែលស្ត្រេសខ្លាំងអាចប្រឈមកើតទៅជាជំងឺ ៤ ប្រភេទដូចជា៖ 

១. ជំងឺបេះដូង៖ ស្ត្រេសអាចធ្វើឱ្យអត្រាបេះដូង និងលំហូរឈាមកើនឡើង ហើយបង្កឱ្យរាងកាយបញ្ចេញកូលេស្តេរ៉ុល និងទ្រីគ្លីសេរីតចូលក្នុងឈាម។ ទាំងនេះជាហានិភ័យនាំឱ្យមានជំងឺលើសឈាម និងជំងឺបេះដូង។ វេជ្ជបណ្ឌិតក៏បានរកឃើញថា ភាពតានតឹងអាចជាកត្តាបង្កឱ្យមានការគាំងបេះដូងបានដែរ។ ដូច្នេះអ្នកដែលមានបញ្ហាបេះដូងរ៉ាំរ៉ៃ ត្រូវប្រុងប្រយ័ត្នជៀសវាងស្ថានភាពស្ត្រេសខ្លាំង និងរៀនរកវិធីគ្រប់គ្រងអារម្មណ៍ខ្លួនឯងប្រចាំថ្ងៃឱ្យបានល្អ។ 

២. ជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ៖ វាមិនមែនជារឿងចម្លែកទេដែលបញ្ហាស្ត្រេសធ្វើឱ្យកើតទៅជាជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។ តាមរយៈការសិក្សាមួយបានបង្ហាញថា អ្នកដែលមានស្ត្រេសច្រើនក្នុងការងារ មានហានិភ័យខ្ពស់ជាង 80% នៃការវិវត្តទៅជាជំងឺបាក់ទឹកចិត្ត បើប្រៀបធៀបនឹងអ្នកដែលមានស្ត្រេសទាប។ ការសិក្សាថ្មីនេះបង្ហាញថា សុខភាពផ្លូវចិត្តរបស់យើងពិតជាទាក់ទងជិតស្និទ្ធជាមួយភាពស្ត្រេស ដូច្នេះបើយើងមិនអាចគ្រប់គ្រងភាពស្ត្រេសរបស់យើងឱ្យបានល្អទេ ផ្លូវចិត្តរបស់យើងគឺងាយរងនូវការប៉ះពាល់ខ្លាំងបំផុត។ 

៣. ជំងឺភ្លេចភ្លាំង៖ ការស្រាវជ្រាវបានបង្ហាញថា បញ្ហាស្ត្រេសខ្លាំងអាចធ្វើឱ្យជំងឺភ្លេចភ្លាំងកាន់តែអាក្រក់ជាងមុន ដោយបង្កឱ្យដំបៅខួរក្បាលកើតឡើងលឿន។ ទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រអះអាងថា ការកាត់បន្ថយស្ត្រេសអាចជួយពន្យារពេលការវិវត្តនៃជំងឺនេះបាន។

៤. ពន្លឿនភាពចាស់៖ មិនត្រឹមតែប៉ះពាល់ដល់ជំងឺទេ ស្ត្រេសក៏អាចធ្វើឱ្យរាងកាយយើងចាស់លឿនខុសពីធម្មតាដែរ។ វាជារឿងដែលមិនអាចប្រកែកព្រោះវាធ្លាប់កើតទៅលើមនុស្សជាច្រើនរួចមកហើយ នៅពេលណាមានស្ត្រេសខ្លាំង វាប្រាកដណាស់ថាយើងនឹងគ្មានអារម្មណ៍ដើម្បីមើលថែខ្លួនឯងនោះទេ ។ ខណៈដែលអ្នកស្រាវជ្រាវបានរកឃើញថានៅពេលអ្នកដែលមានស្ត្រេសខ្លាំង ធ្វើឱ្យតំបន់អូម៉ូសូមមានឥទ្ធិពលដល់ការពន្លឿននៃភាពចាស់។ នេះបញ្ជាក់ថា ភាពស្ត្រេសគឺជាកត្តាបង្កើនល្បឿននៃភាពចាស់ វាអាចធ្វើឱ្យចាស់លើសពីអាយុអាចជា ៩ ទៅ ១៧ ឆ្នាំ៕

អត្ថបទដោយ៖ សារួ

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 18 2026
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
#អាហារMay 18 2026
ភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពរឹងមាំ
#ព័ត៌មានMay 18 2026
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia