ព័ត៌មាន
ឯកឧត្តមសុខ សំណាង ចូលរួមពិធីប្រគល់អំណោយ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ ដល់ខេត្តចំនួន៤
Vuthea Morn
September 7 2025
85 views

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាតំណាងអោយមូលនិធិ(GLS)និងជាប្រធានកិត្តិយសសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា ចូលរួមអមដំណើរជាមួយ ឯកឧត្តម ម៉ម ប៊ុននាងប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភាកម្ពុជា ដើម្បីនាំយកអំណោយជា ឧបករណ៍វេសាស្ត្រ ឱសថ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដល់ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង និងព្រះវិហា ដែលជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញប្រគល់ឱសថ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជូនរដ្ឋបាលរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងរដ្ឋបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅសាលពិសេស វិមានព្រឹទ្ធសភា។

បន្ថែមពីលើនេះ ឯកឧត្តម ម៉ម ប៊ុននាង ក៏បានអញ្ជើញប្រគល់ ឱសថ ឧបករណ៍វេសាស្ត្រ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជូនរដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ នៅសាលពិសេស វិមានព្រឹទ្ធសភា។

អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តទាំង៤ នាពេលនេះ គឺជាអំណោយរបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ សំណាង ក៏សូមថ្លែងអំណរគុណដល់លោក MIN BYONG JANG នាយកគ្រប់គ្រងអគារ PGCT ដែលតែងតែជួយសម្របសម្រួលការងារមូនិធិកូរ៉េ ក៏ដូចជាផ្តល់ទីតាំងសម្រាប់ទំនាក់ទំនង ប្រជុំកិច្ចការសប្បុរសធម៌នេះ ដែលផ្តល់ភាពងាយស្រួលរវាងភាគីកម្ពុជា និងកូរ៉េដើម្បីសហប្រត្តិបត្តិការការងារ ផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនខ្មែរយើង។

សូមបញ្ជាក់ថាកន្លងមក តាមរយៈឯកឧត្តមសុខ សំណាង បាននាំយកអំណោយ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ រួមមានថ្នាំពេទ្យ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលត្រូវបានចែកចាយទៅតាមរាជធានីភ្នំពេញ និងខេត្តសំខាន់ៗចំនួន ១៣ រួមមាន៖ កណ្តាល កំពង់ស្ពឺ ឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង ព្រះវិហារ សៀមរាប និងស្ទឹងត្រែង៕

2025 09 01 16.04.59

2025 09 07 11.54.182025 09 07 11.54.222025 09 07 11.53.312025 09 07 11.53.362025 09 07 11.53.462025 09 07 11.54.052025 09 07 11.53.552025 09 07 11.54.00

2025 09 07 11.57.06

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
194 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
80 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia