អាហារ
ផឹកភេសជ្ជៈ១កែវនេះព្រឹកឡើង ខួរក្បាលដើរល្អ លាងជាតិពុលមិនល្អចេញពីថ្លើម និងតម្រងនោម
Thida Pet
January 4 2024
2.8 K views

ផឹកភេសជ្ជៈ១កែវនេះព្រឹកឡើង ខួរក្បាលដើរល្អ លាងជាតិពុលមិនល្អចេញពីថ្លើម និងតម្រងនោម

អ្នកណាខ្លះឱ្យតែភ្ញាក់ព្រឹកឡើងមក ខួរក្បាលដូចអត់មានដំណើរការទាល់តែសោះ រាងស្ពឹកៗ ស្ទក់ៗ​ខ្សោយការចងចាំច្រើន មិនស្វាហាប់សោះក៏ប៉ុន្ដែមិនដឹងថាធ្វើបែបណាឱ្យស្ថានភាននេះប្រសើរឡើង។ ឥឡូវនេះឈប់បារម្ភទៀតទៅ យើងមកណែនាំភេសជ្ជៈ១ប្រភេទដែលអ្នកគួរតែផឹកពេលព្រឹក ដើម្បីជំនួយដល់ខួរក្បាល និងបង្កើនការចងចាំរបស់អ្នកឱ្យដំណើរការល្អជាងមុន ជាពិសេសអាចជួយសម្អាតជាតិពុកមិនល្អចេញពីថ្លើម និងតម្រងនោមរបស់អ្នក។

នេះបើយោងតាមរយៈគេហទំព័រhealthline បានណែនាំភេសជ្ជៈ៣ប្រភេទមានដូចខាងក្រោមនេះ

១.កាហ្វេ៖ គឺមានប្រយោជន៍ច្រើនសម្រាប់សុខភាពក៏ដូចជាមានប្រយោជន៍សម្រាប់សរីរាង្គរបស់ខួរក្បាលដូចគ្នា។ ដូច្នេះហើយប្រសិនណាអ្នកភ្ញាក់ពីគេងព្រឹកឡើងមក មានអារម្មណ៍ថា ដូចជាមិនស្រឡះខួរក្បាលសោះ រាងស្ពឹកៗ ស្ទក់ៗ មិនដំណើរការ អ្នកអាចផឹកកាហ្វេនៅពេលព្រឹកបាន។ ក៏ប៉ុន្ដែសម្រាប់អ្នកមានជំងឺប្រចាំកាយ មានដូចជា ជំងឺបេះដូង ក្រពះពោះវៀនជាដើម ការផឹកកាហ្វេអាចមានបញ្ហាដល់សុខភាព អាស្រ័យហេតុនេះហើយ មុនផឹកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន ឬក៏អ្នកគួរតែដឹងពីស្ថានភាពជំងឺរបស់អ្នកដូចគ្នា ថាអ្នកអាចផឹកកាហ្វេបានឬអត់។

២.ទឹក៖ កាតព្វកិច្ចដែលអ្នកគួរតែធ្វើឱ្យក្លាយជាទម្លាប់ គឺការផឹកទឹក១កែវ នៅពេលដែលអ្នកភ្ញាក់ពីគេងនៅពេលព្រឹកព្រោះរាងកាយរបស់អ្នកអត់ទឹកជាច្រើនម៉ោងមកហើយ ដូច្នេះពេលភ្ញាក់ពីគេងហើយអ្នកផឹកទឹក គឺផ្ដល់អត្ថប្រយោជន៍ច្រើនដូចជាស្រឡះខួរក្បាល ប្រព័ន្ធរាងកាយដំណើរល្អ លាងជាតិពុលកង្វក់ផ្សេងៗចេញពីថ្លើម និងតម្រងនោមរបស់អ្នកដូចគ្នា។

៣.ទឹកបន្លែផ្លែឈើចម្រុះ៖  ទឹកបន្លែផ្លែឈើចម្រុះមានដូចជា​ការ៉ុត ប៉ោម ចេក…ជាដើម ហើយអ្នកផឹកពេលព្រឹកគឺជួយសម្រកគីឡូសម្អាតជាតិពុលមិនល្អ ប៉ូវខួរក្បាលរបស់អ្នកឱ្យស្រឡះល្អ កាត់បន្ថយភាពខ្មៅស្រអាប់ និងធ្វើឱ្យស្បែកភ្លឺរលោងស្អាត និងជួយកាត់បន្ថយស្នាមផងដែរប្រសិនណាអ្នកមានស្នាម។

ជាចុងក្រោយ ភេសជ្ជៈទាំង៣ប្រភេទខាងលើ អ្នកអាចជ្រើសផឹកនៅពេលព្រឹក១ណាក៏បាន អាស្រ័យលើចំណូលចិត្តរបស់អ្នក ។ ព្រោះភេសជ្ជៈទាំងនេះគឺមានប្រយោជន៦ច្រើនសម្រាប់ខួរក្បាលផង ថ្លើម តម្រងនោម រួមទាំងសម្រស់របស់អ្នកផងដែរក៏ប៉ុន្ដែកុំផឹកច្រើនលើសកំណត់ពេក៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1259

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.6 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.3 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
1 K views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
559 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
507 views
អត្ថបទថ្មីៗ
#អត្ថបទ PRJanuary 14 2025
សូមចូលរួមអបអរសាទរ! មន្ទីរព្យាបាលធ្មេញសន្តិភាព ចុះអនុស្សរណៈយោគយល់ជាមួយCIA First International school
#ចិត្តសាស្ត្រJanuary 14 2025
លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
#ចិត្តសាស្ត្រJanuary 14 2025
លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
#អត្ថបទ PRJanuary 14 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី ការបំលែងពីខូឡាជេន ទៅជាវិតាមីន និងវិធីពង្រឹងសុខភាពស្បែកតាមរយៈអាហារូបត្ថម្ភ
#ចិត្តសាស្ត្រJanuary 13 2025
ញ៉ាំអាហារ ៣នេះ ដាស់ផ្លូវចិត្តឱ្យស្រស់ថ្លា ឱ្យខួរក្បាលរីករាយ
#អត្ថបទ PRJanuary 13 2025
លាងសម្អាតមុខជួយអ្វីបានខ្លះ លាងហើយបាត់កើតមុនមែន? នេះគឺជាអត្ថប្រយោជន៍៣យ៉ាងចេញពីការលាងសម្អាតមុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia