ក្រលៀន និងស្បូនគឺជាសរីរាង្គសំខាន់ខ្លាំងណាស់ ក្នុងរាងកាយរបស់មនុសស្រី។ សរីរាង្គទាំង២នេបានដើរតួយ៉ាងសំខាន់មិនអាចខ្វះមួយណាឡើយ។ ដូច្នេះស្រីៗកុំឱ្យទម្លាប់អាក្រក់ទាំងនេះមកវាយប្រហារប្រឈមខូចសរីរាង្គរបស់អ្នកបានឱ្យសោះត្រូវប្រយ័ត្ននិងការពារ។
ដូច្នេះហើយទើបក្រុមការងារចាបបៃតង សូមធ្វើការលើកយកទម្លាប់អាក្រក់៣យ៉ាងស្រីៗកុំធ្វើឱ្យសោះប្រសិនណាមិនចង់ឱ្យខូចស្បួន ខូចតម្រងនោម ត្រូវលាងឈាមចេញទាំងវ័យក្មេង។ដោយហេតុថាទម្លាប់អាក្រក់៣នោះស្រីៗចូលចិត្តធ្វើខ្លាំងណាស់ ។
ទម្លាប់ទី១នេះបើយោងតាមរយៈវេជ្ជបណ្ឌិត អ៊ឹង ម៉េងលាង បម្រើការនៅមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ឱ្យដឹងថា ការទទួលទានទឹកមិនបានគ្រប់គ្រាន់ គឺជាមូលហេតុមួយដែលធ្វើឱ្យអ្នកងាយនឹងប្រឈមជាមួយជំងឺគ្រូសនៅក្នុងតម្រងនោម។ មិនថាតែមនុស្សស្រីឬក៏មនុស្សប្រុសនោះទេ ប្រសិនណាផឹកទឹកមិនបានគ្រប់គ្រាន់គឺងាយនឹងប្រឈមកើតហើយ ដូច្នេះអ្នកដែលមានទម្លាប់ផឹកទឹកតិចសូមប្រយ័ត្នខ្លួន។
ទម្លាប់ទី២ញុំាអាហារប្រៃ៖ មិនថាម្ហូបអាហារអ្វីៗនោះទេដែលមានរស់ជាតិដិតខ្លាំង ប្រៃខ្លាំង ផ្អែមខ្លាំងគឺងាយនឹងបង្កជាគ្រោះថ្នាក់ដល់សុខភាពតម្រងនោមខ្លាំងបំផុត។ តម្រងនោមមិនចូលចិត្តអាហារដែលមានជាតិប្រៃនោះទេ ព្រោះអាចធ្វើឱ្យគេស្លាប់ ខូចលែងដំណើរការបាន។ ដូច្នេះស្រីៗដែលចូលចិត្តអាហារប្រៃៗញុំារាល់ថ្ងៃ ឆ្ងាញ់ណាស់ៗនឹង។សូមប្រយ័ត្នឱ្យមែនទែន សូម្បីទ្វារមាសក៏ប៉ះពាល់ដែរ ចេញជារោគសញ្ញាដូចជារលាក រមាស់ ធ្លាក់សរុំារៃ ប្រឈមជំងឺគ្រោះថ្នាក់នៅពេលក្រោយ ដូចជាមហារីកមាត់ស្បូនជាដើម។
ទម្លាប់ទី៣មិនបានស្វែងយល់ពីសុខភាពទ្វាមាស៖ ដើម្បីការពារជំងឺមហារីក ឬក៏ជំងឺរោគស្រ្តីផ្សេងៗមានដូចជាធ្លាក់ស រមាស់ មានក្លិនអាក្រក់ជាដើម។ ស្រីៗមិនថានៅលីវឬក៏មានស្វាមីគួរតែយល់ដឹងពីវិធីអនាម័យទ្វារមាសឱ្យបានត្រឹមត្រូវ។ជាពិសេសពេលចាប់ផ្ដើមរួមភេទត្រូវអនាម័យឱ្យបានត្រឹមត្រូវជាពិសេសបុរសៗ សូមអាណិតប្រពន្ធកូនកុំសាវ៉ារួមភេទច្រើនដៃគូពេក ព្រោះអាចចម្លងរោគទៅប្រពន្ធបានទាំងមិនដឹងអី។
ជាចុងក្រោយទម្លាប់ទាំង៣នេះ គឺស្រីត្រូវយល់ដឹង និងចេះការពារខ្លួនឱ្យមានសុខភាពល្អប្រសើរឡើង និងព្យាយាមកាត់បន្ថយកុំធ្វើច្រើនពេក មិនល្អសម្រាប់សុខភាពអ្នកនោះទេ។ ជូនពរឱ្យស្រ្តីទាំងអស់ កាន់តែមានសុខភាពល្អប្រសើរទៅៗរួមទាំងមានសម្រស់ស្រស់ស្អាត៕
អត្ថបទដោយ៖ ធីតា