អាហារ
ទឹក២មុខផឹកព្រឹក/ថ្ងៃ ជួយស្បែកភ្លឺថ្លា បណ្ដេញជាតិពុលចេញ កាន់តែផឹកកាន់តែជួយ
Thida Pet
February 21 2024
6.7 K views

ទឹក២មុខផឹកព្រឹក/ថ្ងៃ ជួយស្បែកភ្លឺថ្លា បណ្ដេញជាតិពុលចេញ កាន់តែផឹកកាន់តែជួយ

ស្រីៗណាខ្លះចង់រកភេសជ្ជៈផឹក ពេលព្រឹកក៏បាន ពេលថ្ងៃក៏បាន ហើយអាចជួយប៉ូវស្បែកពេញ១តួខ្លួន បណ្ដេញជាតិពុលចេញ កាន់តែផឹកកា​ន់តែជួយ។ ឥឡូវនេះយើងសូមណែនាំភេសជ្ជៈ២មុខ ដែលអ្នកអាចធ្វើផឹកដោយខ្លួនឯងបាន អស់លុយតិចហើយ មានរសជាតិឆ្ងាញ់ទៀតនេះបើយោងតាមរយៈគេហទំព័រ healthshots។

១.តែក្រូចឆ្មារ៖ នរណាខ្លះចូលចិត្តផឹកតែក្រូចឆ្មារ? មានដឹងអត់ថាតែក្រូចឆ្មារគឺមានប្រយោជណ៍សម្រាប់ជួយបណ្ដេញជាតិពុលអាក្រក់ចេញពីក្នុងមកខាងក្រៅ នេះក៏ព្រោះតែ តែក្រូចឆ្មារគឺមានវីតាមីនស៊ី ដែលមានប្រយោជន៍ជួយបង្កើតកូឡាជេនដល់ស្បែកជួយឱ្យស្បែកភ្លឺថ្លា ប្រឆាំងអុកស៊ីតកម្ម ជួយការពារការរលាករបស់ស្បែកផ្សេងៗ​។ អាស្រ័យហេតុនេះហើយអ្នកងាចសាកល្បងធ្វើតែក្រូចឆ្មារសម្រាប់ផឹកបានតែត្រូវចាំរឿងមួយកុំបន្ថែមស្កររហូតផ្អែម កាលណាផឹកតែក្រូចឆ្មារផ្អែមគឺលែងជួយហើយ។

២.តែខ្ញី៖ គឺមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់រាងកាយរបស់អ្នក តែខ្ញីគឺជួយប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ជួយការពារការរលាកផ្សេងៗ ជួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អប្រសើរជាពិសេសគឺជួយដល់ស្បែករបស់អ្នកឱ្យមានសុខភាពល្អ។ អាស្រ័យហេតុនេះហើយអ្នកអាចធ្វើតែខ្ញីសម្រាប់ផឹកជាប្រចាំថ្ងៃបាន អាចផឹកពេលព្រឹករឹតតែជួយបណ្ដេញជាតិពុលអាក្រក់ៗបានល្អប្រសើរ ។

ក្រៅពីការផឹកភេសជ្ជៈជួយសុខភាព បណ្ដេញជាតិពុល ការហាត់ប្រាណក៏ជាជម្រើសសំខាន់១ដែលអ្នកហាមរំលង ព្រោះការហាត់ប្រាណបានត្រឹមត្រូវគឺជួយបណ្ដេញជាតិពុលចេញពីខ្លួនបានកាន់តែខ្លាំង តាមរយៈញើស និងជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អភ្លឺថ្លា រួមទាំងសុខភាពទូទៅក៏ល្អដូចគ្នា៕

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1274

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
6.3 K views

#ជំងឺ

មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា កត្តាទាំងនេះនាំឱ្យកើតដុំមហារីកបំពង់ក
Tror Sopheap
October 6 2025
6 K views

#ជំងឺ

កែខ្លួនឡើង! វេជ្ជបណ្ឌិតប្រាប់ថា ២ទម្លាប់នេះខូចទាំងស្បូន ខូចទាំងតម្រងនោមទាំងវ័យក្មេង
Tror Sopheap
October 5 2025
5.4 K views

#ជំងឺ

ប្រយ័ត្នផង! រោគសញ្ញាមទាំង១០ ស្រ្តីកើតមហារីកដៃស្បូន
Tror Sopheap
October 2 2025
4.5 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតថា៖ ការរួ/.មភេ//.ទជួយរក្សាសម្រស់ និងឆាប់គេងលក់
Tror Sopheap
October 8 2025
4.1 K views

#ចិត្តសាស្ត្រ

មនុសស្ស្រីមានប្តី កុំបណ្តោយខ្លួនណា! ព្យាយាមធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ
Tror Sopheap
October 9 2025
3.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia