អាហារ
កាត់បន្ថយរសជាតិដិតនៃអាហារ២នេះឱ្យបាន បើអ្នកមិនចង់រស់នៅជាមួយជំងឺមហារីក
Phoak Mary
December 22 2022
148 views

អាចនិយាយបានថាអាហារក៏អាចជាអាវុធមុខ២ដែរ នៅពេលដែលយើងញុំាត្រូវគឺជួយទ្រទ្រង់រាងកាយ ប៉ុន្តែនៅពេលយើងញុំាខុស ទៅជាបង្កបង្កើតជាជំងឺជាច្រើនមុខវិញបាន។

បងប្អូនយើងភាគច្រើនគឺផ្តោតថាអាហារដែលមានជាតិគីមីគឺបង្កបញ្ហាដល់សុខភាព ប៉ុន្តែមិនមែនមានតែរឿងមួយនេះទេ គឺពាក់ព័ន្ធនឹងរសជាតិ កម្រិតគ្រឿងទេសដែលជាទម្លាប់ទទួលទានប្រចាំថ្ងៃរបស់បងប្អូនក៏អាចបង្កជាជំងឺរុំារ៉ៃពេលវ័យច្រើនបន្តិចដែរ។

តាមការឱ្យដឹងពីអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ការបរិភោគអាហារដែលមានរសជាតិ ប្រៃពេក និងផ្អែមពេក អាចនាំឱ្យកើតជំងឺរុំារ៉ៃ បានពិសេសជំងឺធ្ងន់ៗ មហារីក ជំងឺលើបេះដូង ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរកក្បាលជាដើម។

ដើម្បីកាត់បន្ថយកម្រិតជាតិប្រៃនិងផ្អែមបងប្អូនអាចត្រូវបង្កើនការប្រុងប្រយ័ត្នលើភេសជ្ជៈ អាហារកែច្នៃ ហើយត្រូវពិនិត្យកម្រិតសារជាតិនីមួយៗលើផលិតផលដែលបងប្អូនទទួលទានឬប្រើប្រាស់។ពិសេសបងប្អូនគួរព្យាយាមទទួលទានអាហារដែលចម្អិនដោយខ្លួនឯងហើយ ព្យាយាមប្រើកម្រិតរសជាតិឱ្យសមល្មម និងកាត់បន្ថយចានទឹកជ្រលក់ ឬទឹកត្រី ការថែមស្ករ ថែមទឹកដោះគោ លើអាហារឬបង្អែមដែលបងប្អូនទម្លាប់ទទួលទានទានញឹក។

ចំពោះកម្រិតជាតស្ករបងប្អូនអាចទទួលទានកម្រិតសមល្មមក្នុងមួយថ្ងៃគឺ ៥​ក្រាមឬតិចជាងនេះ ក្នុងមួយថ្ងៃ ឯស្ករគឺពី ៦ទៅ៩ស្លាបព្រា ឬពី២៦ក្រាមទៅ៣៦ក្រាមក្នុងមួយថ្ងៃដោយមិនលើសពីនេះឡើយ​ ហើយក្មេងអាយុកាន់តែតិចអាចព្យាយាមបន្ថយចំនួនបន្ថែមទៀតកាន់តែល្អ។

គួរកត់សម្គាល់ដែរថាសម្រាប់ការប្រើប្រាស់ស្ករសូមបងប្អូនព្យាយាមចៀសស្ករកែច្នៃឱ្យបានច្រើន ហើយប្រើស្ករបែបធម្មជាតិ និងផលិតត្រឹមត្រូវតាមស្ដង់ដារសុខភាពវិញ។

តើគួរទទួលទានទម្រង់អាហាររបៀបណាដើម្បីសុខភាពល្អមិនងាយកើតជំងឺ?

តាមបង្ហាញរបស់ប្រភពដដែលបានផ្ដល់ជាក្បួនរៀបចំអាហារដើម្បីទទួលទានឱ្យមានប្រសិទ្ធភាពល្អដូចជា៖

-រាល់ពេលទទួលទានអាហារត្រូវមានបន្លែទទួលទានអមជាមួយ

-អាហារសម្រន់បើមានជាផ្លែឈើឬបន្លែស្រស់កាន់តែល្អ

-បន្លែឬផ្លែឈើត្រូវញុំាឱ្យត្រូវតាមរដូវ ផ្លែផ្ការបស់វា ព្រោះអាហារដែលផ្លែផ្កាត្រូវតាមរដូវគឺល្អសម្រាប់សុខភាពណាស់ ហើយត្រូវទទួលទានចម្រុះគ្នាជានិច្ច ទាំងពណ៌ និងប្រភេទនីមួយៗ

-កាត់បន្ថយអាហារដែលមានខ្លាញ់មិនល្អ ការចម្អិតជាមួយខ្លាញ់ មកជាស្ងោរឬចំហុយវិញជាដើម

មួយវិញទៀតសូមបងប្អូនត្រូវតែប្រយ័ត្នចំពោះរសជាតិដិតៗពេក ទោះបីពេលខ្លះវាត្រូវមាត់របស់បងប្អូន និងធ្វើឱ្យមានរសជាតិឆ្ញាញ់យ៉ាងណាត្រូវព្យាយាមកាត់បន្ថយបន្តិចម្ដងៗ ហើយសូមគិតដល់ថ្ងៃមុខ ដែលនឹងប្រឈមបញ្ហាសុខភាពច្រើនមុខ លេបថ្នាំជំនួសអាហាររាល់ថ្ងៃវិញបាន។

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត
#កុមារFebruary 27 2026
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
#ជំងឺFebruary 27 2026
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
#ព័ត៌មានFebruary 26 2026
មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
#ជំងឺFebruary 26 2026
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង
#អត្ថបទ PRFebruary 26 2026
អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia