អាហារ
តិចបញ្ហាធំដល់ជីវិត! ទម្លាប់ ៣យ៉ាងអាចទាញបេះដូងរបស់អ្នកឱ្យគាំងទាំងវ័យក្មេង
Tror Sopheap
November 25 2025
207 views

ការគាំងបេះដូងនៅតែជាមូលហេតុធំមួយក្នុងចំណោមនៃការស្លាប់មនុស្សភាគច្រើន(មនុស្សចាស់)។ ដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល ការពារជំងឺគាំងបេះដូង និងកត្តាហានិភ័យផ្សេងទៀត អ្នកត្រូវមានទម្លាប់ល្អបញ្ចូលក្នុងជីវិត។ តាមលោកគ្រូពេទ្យ Dimitry Yaranov ធ្វើការនៅមន្ទីរពេទ្យ Baptist Medical ជាអ្នកជំនាញជំងឺបេះដូងនៅអាមេរិកបានលើកឡើងថា​ កុំរឿង ​៣​យ៉ាងនេះ អ្នកអាច​គ្រប់គ្រង​សម្ពាធ​ឈាម​ដើម្បី​ការពារជំងឺ​បេះដូង៖

១. របបអាហារសាច់ច្រើនលើសកម្រិតជាប្រចាំថ្ងៃ ក៏មិនល្អដល់សុខភាពបេះដូងដែរ។ ការហូបសាច់ច្រើនពេកអាចបង្កើនកូលេស្តេរ៉ុលអាក្រក់ ការរលាកពោះវៀន និងមានហានិភ័យនាំឱ្យដល់ការកកឈាម មានបញ្ហាទាំងវ័យក្មេងផងដែរ។ អ្នកគួរផ្តល់អាទិភាពដល់របបអាហារដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីនគ្មានខ្លាញ់ និងខ្លាញ់ត្រីដែលមានសុខភាពល្អ វាធ្វើឱ្យសម្ពាធឈាមអ្នកមានស្ថេរភាព និងល្អដល់ពោះវៀន។

២. ធ្វើការឡើងសម្ពាធផ្លូវចិត្តច្រើនពេកពីការងារ និងការរកស៊ីក៏ធ្វើប៉ះពាល់ដល់ខួរក្បាល និងលើសឈាមដែរ។ ទម្លាប់តានតឹងនេះបណ្តាលឱ្យមានការកើនឡើងសម្ពាធឈាមបណ្តោះអាសន្ន បើអ្នកបណ្តោយវាកាន់តែយូរ អាចនាំឱ្យកើតជំងឺលើសឈាមរ៉ាំរ៉ៃ។ ការធ្វើសមាធិ និងគេងឱ្យបានគ្រប់គ្រាន់ដើម្បីបន្ធូរផ្លូវចិត្តឱ្យបេះដូងប្រសើរឡើង។

៣. ការផឹកគ្រឿងស្រវឹងញឹកញាប់ពេកធ្វើឱ្យសម្ភាធឈាមកើនឡើង និងអាចបណ្តាលឱ្យខូចបេះដូង នេះជាកត្តាឆក់ជីវិតរបស់អ្នកលឿនណាស់។ បើយោងតាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​ មានប្រសាសន៍ថា “ជំងឺសសៃឈាមយើងនឹងមានបញ្ហា បើយើងមិនហាត់ប្រាណ ផឹកស្រាជាប្រចាំថ្ងៃ ឬញុំាសាច់មានជាតិខ្លាញ់ច្រើនពេក ហើយយើងអត់​ដុត​ជាតិខ្លាញ់តាមរយៈការហាត់ប្រាណ វានឹង​​​ស្តុកទុកក្នុងសសៃឈាមយើង ធ្វើឱ្យសសៃឈាមរួមតូច នោះវានឹងបង្កសម្ពាធឈាមឡើងខ្ពស់ មកពីខ្លាញ់ក្នុងសរសៃឈាមយើងច្រើនធ្វើឱ្យឈាមមិនអាច​ធ្វើរត់ស្រួល”។

ដូច្នេះហើយ! អ្នកគួរចៀសវាងញ៉ាំហូបសាច់ច្រើន ធ្វើការឬរកស៊ីរងសម្ពាធផ្លូវចិត្ត និងផឹកគ្រឿងស្រវឹង ទើបអ្នកមានសុខភាពល្អដល់បេះដូង និងសរសៃឈាម។ ដើម្បីមានសុខភាពដល់បេះដូងល្អចូលអ្នកចៀសទម្លាប់ទាំងអស់នេះហើយ អ្នកគួរប្តូរទម្លាប់មកហាត់ប្រាណ ពិសារទឹកឱ្យបានគ្រប់គ្រាន់ និងគេងឱ្យបានគ្រប់មួយយប់៧ទៅ៨ម៉ោង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3115

អត្ថបទថ្មីៗ
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
#ចិត្តសាស្ត្រMarch 2 2026
ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
#អាហារMarch 2 2026
ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
#ចិត្តសាស្ត្រFebruary 28 2026
ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia