កីឡា
រំភើបជំនួស! ការលះបង់របស់ប៊ូ សំណាង ធ្វើឱ្យសម្តេចហ៊ុន សែន សម្រេចចិត្តចេញសារពិសេសមួយ

តាមការឱ្យដឹងពី ក្រុមតេឡេក្រាមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរដោយផ្ទាល់ថា "បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីតែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ ចំណាត់ថ្នាក់ក៍ដោយ។"

ក្នុងសារពិសេសនោះ សម្តេចបានបញ្ជាក់ផងដែរថា ដើម្បីជាការលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ សម្តេចនិងលោកជំទាវសម្តេចកតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួយឧបត្ថម្ភជាទឹកប្រាក់ ១ម៉ឺនដុល្លារ (10,000$)។ ព្រមទាំងបញ្ជាក់ផងដែរថា "សូមឱ្យលោកសេង ទៀង យកថវិការជូនកូនស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ"។

គួរឱ្យដឹងផងដែរថា កីឡាការិនីប៊ូ សំណាង ជាកីឡាការិនីជម្រើសជាតិកម្ពុជាប្រកួតដណ្តើមមេដាយមាសប្រភេទរត់ប្រណាំងចំងាយ ៥០០០ ម៉ែត្រ កាលពីថ្ងៃទី៨ កន្លងមក ក្នុងអំឡុងពេលដែលគាត់ប្រកួត ស្រាប់តែមានភ្លៀងធ្លាក់ ទោះជាគាត់ដឹងថាខ្លួនមិនអាចយកជ័យជម្នះក៏ដោយ ក៏គាត់ទៅតែបន្តការរត់ក្រោមដំណក់ទឹកភ្លៀងយ៉ាងខ្លាំងទៅមុខ ដើម្បីមុខមាត់កម្ពុជា។ ការអត់ធ្មត់មួយនេះ បានធ្វើឱ្យបណ្ដារមហាជន ទាំងក្នុងប្រទេស ក្រៅប្រទេសរំភើបចិត្ត និងស្ញើញសរសេរពីទឹកចិត្តដ៏មុះមុតរបស់គាត់៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia