បញ្ហាដុះដុំសាច់ក្នុងខួរក្បាលអាចបណ្តាលមកពីហ្សែននៅក្នុងកោសិកាខួរក្បាល ឬក៏វិវត្តរបស់កោសិកាដែលលូតលាស់ក្នុងអត្រាដែរខុសប្រក្រតីទៅជាលិកាបង្កើតទៅជាដុំសាច់ក្នុងខួរក្បាល កត្តាអាចមកពីចំណីអាហារនិងទម្លាប់ប្រចាំថ្ងៃមួយចំនួន។ តាមលោកសាស្ត្រាចារ្យ Philippe Amouyel ជានាយកមូលនិធិអាល់ហ្សៃមឺរបារាំងបានលើកឡើងថា ជំងឺខួរក្បាលនេះ វាអាចមានតាំងពី៥- ១០- ២០ ឆ្នាំមុនឯណោះដោយវាចាប់ផ្តើមយឺតៗ សន្សឹមៗ ហើយក្នុងរយៈពេលនោះ រាងកាយយើងខំប្រឹងដើម្បីជម្នះជាមួយជំងឺភ្លេចនេះ។ ពេលវាចេញជារោគសញ្ញានោះគឺខ្លួនអ្នកទប់ទល់វាលែងជាប់ហើយ។ ខួរក្បាលយើងលែងមានកោសិកាគ្រប់គ្រាន់សម្រាប់ដំណើរការក៏ក្លាយជាជំងឺអាល់ហ្សៃមឺរ”។
និយាយទៅជំងឺរបស់ខួរក្បាលមានច្រើនប្រភេទណាស់ បើអ្នកភ្លេចច្រើនអាចកើតចំប៉ះដុះដុំសាច់កាចក្នុងខួរក្បាល ឬមហារីកខួរក្បាល អ្នកអាចមានអារម្មណ៍ស្តាយក្រោយដែលមិនបានថែសុខភាពខួរក្បាលពីមុនឱ្យបានល្អ។ នៅខាងក្រោមជាសញ្ញាព្រមាននៃដុំសាច់ក្នុងខួរក្បាល នេះបើយោងទៅតាមប្រភពចេញផ្សាយ mayoclinic មានដូចជា៖
១. -ឈឺក្បាលបន្តិចម្តងៗកាន់តែញឹកញាប់ និងកាន់តែឈឺធ្ងន់ធ្ងរ ឬឈឺក្បាលញឹកញាប់ចេះតែធ្ងន់ធ្ងរទៅៗ
២-ចង្អោរ ឬក្អួតដែលមិនអាចពន្យល់បាន
៣-មានបញ្ហានៃការមើលឃើញ ដូចជា ការមើលឃើញមិនច្បាស់ ការមើលឃើញបែក ឬការបាត់បង់ការមើលឃើញលើអេក្រង់គ្រឿងអេឡិចត្រូនិច
៤. ភាពមិនប្រក្រតីនៃការស្តាប់
៥. ចង្អោរ ក្អួត និងងងុយគេង និងស្ពឹកដៃនិងជើង
៦. មានអារម្មណ៍ធុញទ្រាន់ ច្របូកច្របល់ក្នុងបញ្ហាប្រចាំថ្ងៃ ពិបាកក្នុងការសម្រេចចិត្ត
ការដុះដុំសាច់ក្នុងខួរក្បាលវាមានគ្រោះថ្នាក់ណាស់។ អ្នកគួរតែមានវិធីថែទាំខួរក្បាលគឺដោយប្រើខួរក្បាលឱ្យធ្វើការដើម្បីមានសមត្ថភាពតភ្ជាប់កោសិកាខួរក្បាល១ម៉ឺនផ្សេងទៀតបញ្ចូលគ្នា កុំឱ្យស្លាប់កោសិកាខួរក្បាល។ យើងអាចធ្វើកិច្ចការថ្មីបាន និងចងចាំបានល្អជាងមុន។ ដោយសារសមត្ថភាពរបស់ខួរក្បាលជាសាច់ដុំដែលត្រូវភ្ញោចបំប៉នជាប្រចាំដោយធ្វើលំហាត់ប្រាណ អានកាសែត អានសៀវភៅជារៀងរាល់ថ្ងៃ និងរៀនលេងល្បែងកំសាន្តប្រើខួរក្បាល រៀនគិតលេខដោយមាត់ដើម្បីបង្កើតកោសិការខួរក្បាលឱ្យសុខភាពល្អ។ អត្ថបទដោយ៖ ទ្រ សុភាព
លោកអ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមហាងឆេង២៤>> https://t.me/hangchhengH24