អត្ថបទ PR
តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!
Daneth Mech
August 2 2025
248 views

ជាធម្មជាតិរបស់មនុស្សស្រីការមករដូវគឺជាដំណើរនៃការធ្លាក់ឈាមប្រចាំខែ ដែលមានទំនាក់ទំនងទៅនឹងការបង្កកំណើត។ ចាប់តំាងពីដំណាក់កាលមករដូវ រហូតដល់អស់ឈាមរដូវ ការមករដូវបានប៉ះពាល់ដល់សុខុមាលភាពរាងកាយ ផ្លូវចិត្ត និង សង្គម ហេតុដូច្នេះវាពិតជាចាំបាច់ ដែលមនុស្សស្រីគ្រប់រូបគប្បីស្វែងយល់ឱ្យបានលម្អិត និង តាមដានវាជាប្រចាំ។

នៅក្នុងអត្ថបទនេះ ស្រ្តីនឹងបានយល់ដឹងស៊ីជម្រៅអំពី ៖ការមករដូវ និងវដ្តរដូវ, ដំណាក់កាលនៃរដូវ, រោគសញ្ញា, ការមករដូវមិនទៀង, បូករួមគន្លឹះថែទាំ និងការការពារខ្លួនដ៏មានសារប្រយោជន៍។

2

តើអ្វីទៅជាការមករដូវ?

ការមករដូវ គឺជាដំណើរហូរឈាមពីស្រទាប់ខាងក្នុងនៃស្បូន។ អំឡុងពេលមករដូវ ស្រទាប់ខាងក្នុងនៃស្បូនត្រូវបានដាច់ជ្រុះ លាយឡំជាមួយឈាមដែលហូរចេញតាមរយៈមាត់ស្បូន រួចហូរមកក្រៅខ្លួនតាមទ្វារមាសស្ត្រី។ ការមករដូវមានន័យថា រាងកាយរបស់ស្ត្រីកំពុងធ្វើការលូតលាស់ និង ជាពេលវេលាកំពុងត្រៀមខ្លួនសម្រាប់ការបង្កកំណើត ឬ មានកូនបាន។

ជាការពិតណាស់ ដំណើរមករដូវត្រូវបានកំណត់ដោយអ័រម៉ូនរបស់ស្ត្រី។ ក្រពេញអ៊ីប៉ូភីស (pituitary gland) ដែលនៅក្នុងខួរក្បាល និង កន្សោមពងញី ovaries ដែលជាផ្នែកមួយនៃប្រព័ន្ធបន្តពូជ វានឹងបង្កើត និង បញ្ចេញអ័រម៉ូននៅពេលជាក់លាក់ណាមួយក្នុងអំឡុងវដ្តរដូវ។ អ័រម៉ូនទាំងនេះធ្វើឱ្យស្រទាប់ក្នុងនៃស្បូនឡើងក្រាស់ ត្រៀមសម្រាប់ឱកាសបង្កកំណើត។ កាលណាមេជីវិតញីធ្លាក់ ហើយមិនបានបង្កកំណើតជាមួយមេជីវិតឈ្មោល នៅពេលស្រទាប់ក្នុងនៃស្បូនឡើងក្រាស់ខ្លាំង រួចដាច់ជ្រុះក្លាយជាឈាមរដូវ។

3

ចុះអ្វីទៅជាវដ្តរដូវ? ហើយរដូវធម្មតាមានដំណើរដូចម្តេច

វដ្តរដូវសំដៅដល់រង្វិលជុំនៃការមករដូវ ដើម្បីត្រៀមខ្លួនសម្រាប់ការបង្កកំណើតប្រចាំខែ។ វដ្តរដូវ គឺជាពេលវេលារាប់ចាប់តាំងពីថ្ងៃដំបូងនៃការមករដូវ រហូតដល់ថ្ងៃដំបូងនៃការមករដូវបន្ទាប់។ មនុស្សស្រីម្នាក់ៗអាចមករដូវខុសគ្នាបន្តិចបន្តួច ប៉ុន្តែដំណើរប្រព្រឹត្តិទៅគឺដូចគ្នា។ វដ្ដរដូវ ជាមធ្យមមានរយៈពេល ២៨ ថ្ងៃ ប៉ុន្តែស្ត្រីខ្លះមានវដ្តឈាមរដូវ ២១ ថ្ងៃ ហើយស្ត្រីខ្លះទៀត ៣៥ ថ្ងៃ វាជាដំណើរធម្មតា។ ចំណែកការធ្លាក់ឈាមរដូវអាចចន្លោះពី ៣ ទៅ ៧ ថ្ងៃជាដំណើរធម្មតា។

4

ដំណាក់កាលនៃវដ្តរដូវ 

វដ្ដរដូវវិវដ្តទៅ ៤ ដំណាក់កាល៖

) ដំណាក់កាលធ្លាក់ឈាមរដូវ : ជាដំណាក់កាលដែលមានឈាមហូរលាយជាមួយកម្ទេចភ្នាសសើមនៃស្បូនតាមទ្វារមាសមកក្រៅ ហៅថាការមករដូវ ដែលជាធម្មតាមានរយៈពេលពី ៣ ទៅ ៧ ថ្ងៃ។

) ដំណាក់កាលត្រៀមបញ្ចេញមេជីវិតញី : ជាដំណាក់កាលមួយដែលអ័រម៉ូនភេទស្ត្រីចាប់ផ្តើមកើនឡើង ភ្ញោចឱ្យអូវែមានដំណើរការលើការទុំនៃពងញី (អូវុល) ហើយត្រៀមបញ្ចេញមកក្នុងដៃស្បូន។

) ដំណាក់កាលបញ្ចេញមេជីវិតញី : ជាថ្ងៃដែលអូវែបញ្ចេញពងញី (អូវុល) មកក្នុងដៃស្បូន រង់ចាំការបង្កកំណើតជាមួយមេជីវិតឈ្មោល។

) ដំណាក់កាលឈានទៅរកការធ្លាក់ឈាមរដូវ : ជាដំណាក់កាលដែលស្រទាប់ក្នុងនៃស្បូនក្រាស់ខ្លាំង ត្រៀមសម្រាប់ការមានគភ៌។ ក្នុងករណីគ្មានការបង្កកំណើត ភ្នាសទាំងនេះក៏ដាច់ធ្លាក់បង្កើតបានជាឈាមរដូវហូរចេញមកតាមទ្វារមាសនៅថ្ងៃមករដូវ។

5

តើវដ្តរដូវចាប់ផ្តើមនៅអាយុប៉ុន្មាន? មានរោគសញ្ញាអ្វីខ្លះកើតឡើង

ជាមធ្យមស្ត្រីចាប់ផ្តើមមានរដូវនៅអាយុ ១២ ឆ្នាំ តែក៏អាចចាប់ផ្តើមលឿននៅអាយុ ៨ ឆ្នំា ឬ យឺតបំផុតនៅអាយុ ១៦ ឆ្នាំ។ តាមលក្ខណៈទូទៅ ស្ត្រីភាគច្រើននឹងមករដូវក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ បន្ទាប់ពីសុដន់រីក និង ដុះរោមលើប្រដាប់បន្តពូជ។

ចំពោះរោគសញ្ញាវិញ ពេលមករដូវស្ត្រីច្រើនមានរោគសញ្ញាមួយចម្បង គឺការចុកនៅតំបន់អាងត្រគាក។ ក្រៅពីនេះរួមមាន៖ អារម្មណ៍ប្រែប្រួល, គេងពុំលក់, ឈឺក្បាល, ចំណង់អាហារ, ហើមពោះ, អស់កម្លាំង, ឈឺសុដន់, និង កើតមុន ជាដើម។ ស្ត្រីខ្លះក៏អាចមិនមានរោគសញ្ញាទាំងនេះផងដែរ។

អ្វីគួរកត់សម្គាល់ផងនោះ វដ្តរដូវអាចប្រែប្រួលទៅតាមវ័យ វាអាចផ្លាស់ប្តូរតាំងពីវ័យជំទង់ រហូតដល់វ័យ ៤០ ឬ ៥០ ឆ្នាំ។ ជាក់ស្តែង នៅពេលចាប់ផ្តើមមករដូវលើកដំបូង តាមធម្មតាវាមានរយៈពេលរង្វិលជុំរាងយូរ ឬ ហូរឈាមរដូវច្រើន។ ចំពោះក្មេងស្រី វដ្តរដូវដំបូងអាចមិនជាក់លាក់ រហូតដល់ ៣ ឆ្នាំបន្ទាប់ ទើបត្រលប់មកទៀងទាត់ធម្មតា ជាពិសេសនៅពេលឈានចូលវ័យ ២០ ឆ្នាំ។ ដូចបានលើកឡើង វដ្តរដូវប្រព្រឹត្តទៅធម្មតា មានរយៈពេលពី ២១ ថ្ងៃ ដល់ ៣៥ ថ្ងៃ ហើយការធ្លាក់ឈាមមានចន្លោះពី ៣ ទៅ ៧ ថ្ងៃ។

6

កត់សម្គាល់ភាពមិនប្រក្រតី

បើទោះការមករដូវ ជាដំណើរធម្មជាតិត្រៀមសម្រាប់បង្កកំណើត តែទន្ទឹមគ្នានេះស្ត្រីក៏គួរគប្បីយកចិត្តទុកដាក់តាមដាន ជាពិសេសការមករដូវមិនទៀង។ ការមករដូវមិនទៀងរួមមាន៖ ការមករដូវតិចជាង ២១ ថ្ងៃ ឬ ច្រើនជាង ៣៥ ថ្ងៃ, មិនមករដូវរយៈពេល ៣ ខែ ឬ ៩០ ថ្ងៃ, ធ្លាក់ឈាមតិចជាង ឬ ច្រើនជាងធម្មតា, ធ្លាក់ឈាមយូរជាង ៧ ថ្ងៃ, ធ្លាក់ឈាមជាមួយអាការចុកឆ្អល់ខ្លាំង រួមទាំងក្អួតចង្អោរ, និង ឈាមរដូវមានសភាពកកដុំៗ។

បរិមាណឈាមរដូវធ្លាក់ ក៏ជាចំណុចតាមដានសំខាន់។ បើតាម VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មាន ចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព បរិមាណឈាមជាមធ្យម ពេលមករដូវរៀងរាល់ខែ មាន ៣៥ មីលីលីត្រ ដែលចាត់ទុកថាឈាមរដូវមកធម្មតាចន្លោះពី ១០ ទៅ ៨០ មីលីលីត្រ។ សារធាតុរាវនៃរដូវ គឺជាឈ្មោះត្រឹមត្រូវសម្រាប់រំហូរនេះ ទោះបីមនុស្សជាច្រើនចូលចិត្តហៅវាថាជាឈាមរដូវក៏ដោយ។ សារធាតុរាវពេលមកឈាមរដូវមានពណ៌ក្រហមត្នោត ពណ៌ក្រមៅជាងឈាមពីសរសៃឈាមវ៉ែនបន្តិច។

ហេតុដូច្នេះ បើសម្គាល់ខ្លួនឯងមករដូវមិនទៀង ឬ ស្ថានភាពរដូវមិនប្រក្រតីដូចខាងលើ ស្ត្រីគប្បីស្វែងរកការពិភាក្សាជាមួយអ្នកប្រឹក្សាជំនាញ ឬ ឆ្ពោះទៅជួបគ្រូពេទ្យឱ្យបានកាន់តែឆាប់ កាន់តែប្រសើរ។

គន្លឹះបន្ថែមមានប្រយោជន៍ 

·       របៀបគណនាថ្ងៃមករដូវ : ប្រើប្រតិទិន ដោយគូសខ្វែង (X) នៅលើថ្ងៃមករដូវ បន្ទាប់មកគូសខ្វែងថ្ងៃធ្លាក់ឈាមបន្តបន្ទាប់ រហូតដល់ថ្ងៃឈប់ធ្លាក់ឈាម។ នៅពេលមានរដូវជាថ្មី អនុវត្តគូសម្តងទៀត នោះអ្នកនឹងអាចតាមដានដឹងថា ថ្ងៃមករដូវប្រចាំខែរបស់ខ្លួននៅថ្ងៃណា មានប៉ុន្មានថ្ងៃ ហើយធ្លាក់ឈាមប៉ុន្មានថ្ងៃ។

·       អ្វីគួរធ្វើ និង មិនគួរធ្វើនៅអំឡុងពេលមករដូវ : តាមការណែនាំពី VIYA Cambodia អ្វីដែលគួរធ្វើមានដូចជា៖ ញុំាទឹកឱ្យបានច្រើន, ប្រើបន្ទះស្អំកម្តៅ, ធ្វើលំហាត់ប្រាណតិចៗ, ធ្វើឱ្យខ្លួនឯងសប្បាយចិត្ត។ អ្វីដែលមិនគួរធ្វើរួមមាន៖ លើកទម្ងន់ធ្ងន់ និង លំហាត់ប្រាណខ្លាំងៗ, ញុំាជាតិកាហ្វេអ៊ីន និង ពិសាគ្រឿងស្រវឹង, អាហារប្រៃពេក និង ផ្អែមពេក, អសកម្ម, ស្លៀកសម្លៀកបំពាក់តឹង។

·       ការពារឆ្លងមេរោគនៅរដូវភ្លៀង ការមករដូវនៅខែភ្លៀង ជាពេលងាយប្រឈមឆ្លងមេរោគបំផុត ជាពិសេសការឆ្លងរោគលើផ្លូវទឹកនោម។ ជៀសវាងពាក់សម្លៀកបំពាក់សើម សម្លៀកបំពាក់ហប់ខ្យល់ កុំពន្យារពេលប្តូរសំឡីអនាម័យ និង អនាម័យពេលប្រើបង្គន់សាធារណៈ។

7

ជារួមមក ការមករដូវ និង វដ្ដរដូវ ជាដំណើរធម្មជាតិរបស់មនុស្សស្រីសម្រាប់ការបង្កកំណើត ឬ មានគភ៌។ វដ្តរដូវធម្មតាមានរយៈពេលពី ២១ ដល់ ៣៥ ថ្ងៃ និង ធ្លាក់ឈាមក្នុងចន្លោះ ៣ ទៅ ៧ ថ្ងៃ។ ដោយឡែក ការមករដូវមិនទៀង វាអាចបង្ហាញពីស្ថានភាពសុខភាពដែលតម្រូវធ្វើការព្យាបាល។ ហេតុដូចនេះ បើមិត្តៗនារីចង់ដឹងបន្ថែម ឬ មានចម្ងល់ទាក់ទងនឹងសុខភាពរដូវ អ្នកអាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បាន ចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

8

 

សម្រាប់ព័ត៌មានបន្ថែម :

Hotline: 012 999 124/ 078 999 124/ 010 485 585

Facebook Page: https://www.facebook.com/viyacambodiapsi

Telegram: https://t.me/viyacambodia

TikTok: @viya.cambodia

Instagram: viyacambodia

Website: www.viyacambodia.com.kh

 

 

 

 

 

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 18

អត្ថបទទាក់ទង

#អត្ថបទ PR

អាហារសុខភាពល្អចាប់ផ្តើមពីគ្រឿងផ្សំដ៏ល្អ នេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើសប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light
Daneth Mech
February 25 2026
14 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់អ្នក
Tror Sopheap
February 25 2026
44 views

#អត្ថបទ PR

VERA BEAUTY ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ THE GROW ដើម្បីនាំយក MESO REJURAN ពិតប្រាកដពីក្រុមហ៊ុនមកកាន់ទីផ្សារកម្ពុជា។
Ngim Peter
February 23 2026
47 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife បានប្រកាសអំពី ការវិនិយោគទឹកប្រាក់ ៧.៥ លានដុល្លាររបស់លោក Cristiano Ronaldo ទៅក្នុងបច្ចេកវិទ្យា Pro2col™ ដែលស្មើរនឹង ១០% នៃចំណែកភាគហ៊ុនសរុប
Sreymom Cha
February 21 2026
66 views

#អត្ថបទ PR

ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន
Kaochou Ly
January 30 2026
33 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងរបៀបរៀបចំអាហារក្រឡុកដែលមានជីវជាតិ
Sreymom Cha
January 27 2026
272 views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 25 2026
អាហារសុខភាពល្អចាប់ផ្តើមពីគ្រឿងផ្សំដ៏ល្អ នេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើសប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light
#ព័ត៌មានFebruary 25 2026
តិចដាច់ភ្លើងអត់ដឹងខ្លួន! តាមEDC បញ្ជាក់ថាខណ្ឌខ្លះនៅភ្នំពេញដាច់ភ្លើង ៤ថ្ងៃ តាមថ្ងៃ តាមម៉ោងបានកំណត់នេះ
#អត្ថបទ PRFebruary 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់អ្នក
#ព័ត៌មានFebruary 24 2026
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ជូនការព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ទាំង ៦ថ្ងៃនេះ
#ចិត្តសាស្ត្រFebruary 24 2026
អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
#ព័ត៌មានFebruary 24 2026
ប.ស.ស. កុមារ មានអត្ថប្រយោជន៍ទាំងនេះ ក្នុងការព្យាបាលដោយឥតគិតថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia