ជំងឺ
ខ្វះវីតាមីនB12ងាយធ្វើឱ្យខ្វះឈាម ប្រឈមជំងឺកាចៗបើលេចចេញសញ្ញាធំៗ៣ផ្នែកនេះនៃរាងកាយ
MC LyHouy
August 19 2022
396 views

វីតាមីន B12 គឺជាវីតាមីនមួយប្រភេទដែលរាងកាយមិនអាចផលិតដោយខ្លួនឯងនោះទេ ហេតុនេះហើយបើយើងមិនបានបញ្ចូលអាហារដែលមានវីតាមីនB12 ឱ្យបានគ្រប់គ្រាន់នោះទេ នឹងប្រឈមជាមួយនឹងជំងឺខ្វះគ្រាប់ឈាមក្រហម(ឈាមសស៊ីឈាមក្រហម) ដែលករណីធ្ងន់ធ្ងរអាចនឹងត្រូវបញ្ចូលឈាមជាប្រចាំទៀតផង។ យ៉ាងណាមិញ កង្វះវីតាមីនB12 អាចបណ្តាលឱ្យមានរោគសញ្ញាតាមរយៈ រាងកាយ សរសៃប្រសាទ និងផ្លូវចិត្ត ដែលបុគ្គលគ្រប់រូបអាចតាមដានដោយខ្លួនឯងបាន ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បញ្ហាឈាមដូចខាងលើ។

១. រោគសញ្ញាបង្ហាញលើរាងកាយ: តាមរយៈការសិក្សាពីគ្លីនិកដ៏ល្បីគឺ Cleveland Clinic, នៅពេលដែលបុគ្គលម្នាក់ខ្វះវីតាមីនB12 នឹងលេចចេញរោគសញ្ញាលើរាងកាយដូចជា មានអារម្មណ៍អស់កម្លាំងឬខ្សោយ, មានការចង្អោរ ក្អួត ឬរាគ, មិនមានអារម្មណ៍ឃ្លានដូចធម្មតា, ស្រក​ទម្ងន់, ឈឺ​មាត់ ឬ​អណ្តាត និងមានស្បែកប្រែជាពណ៌លឿង។

២. រោគសញ្ញាបង្ហាញតាមប្រព័ន្ធសរសៃប្រសាទ: ប្រភពដដែលបានឱ្យដឹងទៀតថា អ្នកខ្វះវីតាមីន B12 អាចមានរោគសញ្ញាផ្នែកប្រព័ន្ធសរសៃប្រសាទដូចជាស្ពឹក ឬស្ពឹកដៃ និងជើង, មានបញ្ហាការគិត មិនសូវជាគិតបានជ្រៅវែងឆ្ងាយ, មានការលំបាកក្នុងការចងចាំរឿងអ្វីមួយ ឬងាយយល់ច្រឡំ, មានការលំបាកក្នុងការដើរ ឬនិយាយដូចអ្នកធម្មតា។ ហើយសូមរម្លឹកផងដែរថា ប្រសិនបើមានបញ្ហាប្រព័ន្ធប្រសាទកើតឡើងពីកង្វះវីតាមីនB12 គឺប្រហែលជាមិនអាចត្រឡប់ដូចដើមវិញបានទេ។

៣. រោគសញ្ញាបង្ហាញតាមរយៈផ្លូវចិត្ត: ជាធម្មតា បើអ្នកខ្វះវីតាមីនB12 អ្នកអាចនឹងងាយលេចចេញនូវសញ្ញាបញ្ហាផ្លូវចិត្តមួយចំនួនជាងមនុស្សធម្មតា ដូចជា មានអារម្មណ៍​បាក់​ទឹកចិត្ត, មានអារម្មណ៍ឆាប់ខឹង, មិនយល់ពីខ្លួនឯងដែលមានការផ្លាស់ប្តូរ មិនថាផ្លាស់ប្តូរអារម្មណ៍, កាយវិការ និងអាកប្បកិរិយាជាដើម។

ហេតុនេះ​ប្រសិនបើអ្នកមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើ គប្បីតែជួបជាមួយនឹងអ្នកជំនាញដើម្បីពិនិត្យមើលគ្រាប់ឈាមថាកំពុងតែខ្វះវីតាមីនសំខាន់ៗអ្វីដែរឬក៏អត់។ ការពិនិត្យឈាមនេះ គឺចំណាយតិចខ្លាំងមែនទែន បើបងប្អូនពិនិត្យឈាមចំណាយតែ២ម៉ឺនរៀល ឬច្រើនបំផុត៨ម៉ឺនរៀលគឺអាចដឹងបានហើយថាខ្លួនឯងកំពុងខ្វះវីតាមីនអ្វីក្នុងគ្រាប់ឈាមដែរឬអត់៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia