ជំងឺ
WHO បញ្ជាក់ថា ៣៥% គ្រោះថ្នាក់ចរាចរណ៍ជុំវិញពិភពលោក មានការពាក់ព័ន្ធផឹកស្រា

ការផឹកស្រាមិនត្រឹមតែប៉ះពាល់សុខភាពនាំឱ្យខូចថ្លើម និងខូចខួរក្បាលប៉ុណ្ណោះ វាបង្កឱ្យអ្នកផឹកស្រាបាត់បង់ស្មារតីពេលបើកបរជាហេតុនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដើម្បីការពាអាយុជីវិតរអ្នកផឹកស្រា គួរតែចែងច្បាប់ឬឪពុកម្តាយគួរហាមក្មេងៗ ពីតូចកុំឱ្យមានទម្លាប់ផឹកស្រាច្រើនពេក(កុំឱ្យផឹក)។ ព្រោះការផឹកស្រាជាចំណែកមួយធ្វើឱ្យមានអំពើហិង្សាក្នុងគ្រួសារឬសង្គម និងមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើនផងដែរ។

បើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថា អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា ៣៥% នៃគ្រោះថ្នាក់ចរាចរណ៍ជុំវិញពិភពលោក គឺពាក់ព័ន្ធនឹងគ្រឿងស្រវឹង! ដូចច្នេះហើយ! សូមកុំបើកបរនៅពេលអ្នកពិសាគ្រឿងស្រវឹង ដើម្បីកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គមជាតិយើង”។ បើផឹកស្រាហើយ គួរតែផឹកទឹកឱ្យច្រើន ហើយសម្រាកដើម្បីឱ្យស្វាងពីស្រវឹង ឬហៅនរណាមកដឹកខ្លួនទៅផ្ទះជាការល្អ។

បើយោងតាមរបាយការណ៍របស់ Wisevoter បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាឈរនៅលេខរៀងទី៣ មានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ានហើយឈរលេខរៀងទី៣៦ នៅក្នុងពិភពលោក ពោលគឺប្រជាជនកម្ពុជាម្នាក់អាចផឹកស្រាបាន ២១.៧លីត្រ។ សូម្បីតែអង្គការ WHO បញ្ជាក់ដែរ​ថា ការ​ផឹកគ្រឿង​ស្រវឹង ១០០% អាចបង្កបញ្ហា​ដល់​ខួរក្បាល ២៧% បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ១៨% បង្ក​អត្តឃាត ១៨% បង្ក​ហិង្សា​លើ​អ្នកដទៃ និង ១៣%បង្ក​ជំងឺ​ឆ្កួតជ្រូកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2478

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia