ក្រៅពីស្វែងរកការព្យាបាលជំងឺ ក៏ដូចជាត្រួតពិនិត្យសុខភាពនៅក្នុងប្រទេស ប្រជាជនកម្ពុជាដែលមានធនធានមួយភាគធំជ្រើសរើសយកការថែទាំសុខភាពនៅមន្ទីរពេទ្យនៅប្រទេសថៃ។ មន្ទីរពេទ្យក៏ដូចជាវិស័យសុខាភិបាលនៅប្រទេសថៃ ត្រូវបានគេចាត់ទុកថាមានការជឿនលឿន និងមានមន្ទីរពេទ្យធំៗជាច្រើនដែលបានសហការជាមួយនៃអន្តរជាតិ បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានវិស័យសុខាភិបាលរីកចម្រើនមួយកម្រិតក្នុងចំណោមបណ្ដាប្រទេសប៉ែកអាស៊ីជាច្រើនទៀត។
ក្នុងចំណោមមន្ទីរពេទ្យ ក៏ដូចជាឯកទេសជាច្រើន ថ្ងៃនេះសូមនាំបងប្អូនមកស្គាល់ពីមន្ទីរពេទ្យឯកជនធំៗនៅប្រទេសថៃ ឯកទេសជំងឺតម្រងនោម ក្នុងនោះរួមមាន៖
១ មន្ទីរពេទ្យបាងកក Bangkok Hospital ៖ មន្ទីរពេទ្យនេះជាមន្ទីរពេទ្យឯកជនល្បីមួយក្នុងប្រទេសថៃ ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩២។ មន្ទីរពេទ្យនេះ មានមជ្ឈមណ្ឌលនិងវេជ្ជបណ្ឌិត ឯកទេសជំងឺជាច្រើនប្រភេទ រួមទាំងមជ្ឈមណ្ឌលតម្រងនោមផងដែរ នេះបើយោងតាមគេហទំព័រផ្លូវការរបស់មន្ទីរពេទ្យបាងកកផ្ទាល់។ ក្នុងមជ្ឈមណ្ឌលតម្រងនោមនេះផងដែរ មានវេជ្ជបណ្ឌិត ជំនាញជាច្រើនរូបដែលបានបញ្ចប់ការសិក្សាទាំងក្នុងប្រទេសថៃនិងអន្តរជាតិ ដែលមានការព្យាបាលប្រកបដោយវិជ្ជាជីវៈ ក៏បច្ចេកវិទ្យាទំនើបៗ ដែលជួយគាំទ្រការព្យាបាលជំងឺឱ្យកាន់តែមានប្រសិទ្ធភាព រួមទាំងជំងឺតម្រងនោមស្រួចស្រាវនិងរ៉ាំរ៉ៃ។ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏ជាសមាជិកនៃ Bangkok Dusit Medical Services Group (BDMS) គ្រឹះស្ថានទំនើបបានបង្កើតកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័សថាជាមជ្ឈមណ្ឌលនៃឧត្តមភាពផ្នែកវេជ្ជសាស្ត្រ ដោយផ្តល់នូវសេវាថែទាំសុខភាពលំដាប់ពិភពលោកសម្រាប់អ្នកជំងឺកម្ពុជា និងអន្តរជាតិផងដែរ។
២ BNH Hospital៖ ជាមន្ទីរពេទ្យអន្តរជាតិដែលឈានមុខមួយនៅអាស៊ីអាគ្នេយ៍ បង្កើតឡើងតាំងពីឆ្នាំ១៨៩៨ ដែលផ្ដល់ការព្យាបាលស្តង់ដារអន្តរជាតិ មានការទទួលស្គាល់ពីគណៈកម្មការអន្តរជាតិ(JCI) និងទទួលទានរង្វាន់ជាច្រើនទាំងក្នុងប្រទេសថៃ ក៏ដូចជាពីអន្តរជាតិ។ មន្ទីរពេទ្យនេះ មាននាយកដ្ឋាននិងមជ្ឈមណ្ឌល២៥ ក្នុងនោះក៏មានមជ្ឈមណ្ឌលឯកទេសតម្រងនោមផងដែរ។ មន្ទីរពេទ្យនេះក៏មានសេវាកម្មបកប្រែសម្រាប់អ្នកជំងឺបរទេសផងដែរ។
៣ Saint Louis Hospital ៖ ជាមន្ទីរពទ្យ កាតូលិកដំបូងគេដែលមិនស្វែងរកប្រាក់ចំណេញដែល ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ១៨៩៨នៅក្នុងប្រទេសថៃ។ ជាមន្ទីរពេទ្យពហុបច្ចេកទេស មានមជ្ឈមណ្ឌលជាច្រើន រួមទាំងមជ្ឈមណ្ឌលឯកទេសតម្រងនោម។ មន្ទីរពេទ្យផ្តល់នូវបច្ចេកវិទ្យាទំនើបៗដូចជា អ៊ុលត្រាសោន កាំរស្មីអ៊ិចតាមកុំព្យូទ័រ ម៉មម៉ូក្រាម វិទ្យុសកម្មអន្តរាគមន៍ កាំរស្មីអ៊ិចទូទៅ និងការវិភាគឆ្អឹង។ ក្រៅពីការផ្តល់គ្រឿងបរិក្ខារពេទ្យ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់អ្នកជំងឺ មន្ទីរពេទ្យនេះក៏មានមជ្ឈមណ្ឌលដើម្បីរក្សាបាវចនានៃការពង្រីកសេចក្តីមេត្តាករុណាដល់អ្នកជំងឺទាំងអស់ មានមជ្ឈមណ្ឌលព្រះមេត្តាធម៌ផ្តល់ការថែទាំព្យាបាលអ្នកជំងឺដែលមានអាយុកាលតិចជាង៦ខែ និងគ្លីនិកសប្បុរសធម៌ John Paul II ផ្តល់ការថែទាំសុខភាពជាមូលដ្ឋានដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺក្រីក្រនិងខ្វះខាត។
មន្ទីរពេទ្យទាំង៣នេះ សុទ្ធតែជាមន្ទីរពេទ្យដែលល្បីៗនៅប្រទេសថៃ ក៏ដូចជាល្បីលំដាប់អន្តរជាតិ។ អគារមន្ទីរពេទ្យធំៗ បរិក្ខាពេទ្យទំនើប មានវេជ្ជបណ្ឌិតទាំងជនជាតិថៃ និងបរទេស ពិសេសជាងនោះ បរិយាកាសក្នុងមន្ទីរពេទ្យស្អាតមានផាសុខភាព ប្រៀបដូចជាសណ្ឋាគារ ដែលជាផ្នែកធំមួយជួយដល់ផ្លូវចិត្តអ្នកជំងឺ៕
ប្រភព៖ vaidam
អត្ថបទដោយ៖ Senghong