ស្ថានការណ៍ជំងឺកូវីដ១៩សហគមន៍នៅកម្ពុជាបានផ្ទុះឆ្លងរីករាលដាលកាន់តែខ្លាំងឡើង ធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ រហូតខ្វះកន្លែងព្យាបាល។ ភ្លាមៗរដ្ឋាភិបាលបានស្វះស្វែងរកកន្លែងព្យាបាលផងដែរ ដើម្បីទប់ទល់ស្ថានការណ៍ដ៏អាក្រក់មួយនេះ។
បើគិតត្រឹមថ្ងៃត្រង់ ថ្ងៃទី ១៧ មេសា ២០២១ រកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន២៩១នាក់ និងមានជាសះស្បើយ២៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៥៧៧១នាក់ ចំនួនសំរាកពេទ្យ៣៣១១នាក់ និងចំនួនជាសះស្បើយសរុបកើន២៤១៦នាក់ និង ស្លាប់ថ្មី១នាក់ និងសរុបអ្នកស្លាប់៣៩នាក់។
ចំពោះករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មិនប្រកាន់វ័យនោះទេ ហើយកន្លងមកអ្នកជំងឺវ័យក្មេងអាយុជិត៣០ឆ្នាំ ក៏បានស្លាប់ដោយសារវារួចហើយដែល។ ហើយហានិភ័យបំផុតនោះ គឺក្រុមមនុស្សមានជំងឺប្រចាំកាយ និងសុខភាពខ្សោយ ដែលធ្វើឱ្យវីរុសងាយវៃលុកប្រព័ន្ធការពារ ជាពិសេសសួតទាំងសងខាងតែម្តង។
លោកជំទាវ ឱ វណ្ឌឌីន ធ្លាប់បានបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងថ្មីនេះឆ្លងលឿនណាស់ ដែលភាគច្រើនគេសង្កេតឃើញវីរុសប៉ះពាល់វ័យថាខ្លាំងជាង ប៉ុន្តែវាមិនរើសមុខក្មេងចាស់ឡើង ហើយអ្នកវ័យក្មេងក៏មានការស្លាប់បាត់បង់ជីវិតហើយដែរ ពីព្រោះថាវីរុសកូវីដ១៩បំប្លែងថ្មីនេះឆ្លងលឿនណាស់ រយៈពេលតែ២ ទៅ៣ថ្ងៃគឺវាស៊ីសួតអស់តែម្ដង ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន៕