មានមនុស្សរាប់ពាន់កំពុងតេទូរស័ព្ទមក ឬក៏ផ្ងើរអ៊ីម៉ែលដើម្បីធ្វើការតាមដានប្រព័ន្ធធ្វើតេស្ត៍វីរុសក្នុងការសាកល្បងថ្មីដែលគេធ្វើនៅប្រទេសអង្គគ្លេស និងប្រទេសស្កុតឡេនក្នុងដើមខែមិថុនា។ តែត្រូវមានវិធានការន៍ឲ្យមនុស្សមានការញែកដាច់ឆ្ងាយចេញពីគ្នារយៈពេល ១៤ ថ្ងៃ ទោះបីពួកគេមិនបានឈឺក៏ដោយ។ អ្នកដែលមានវីរុសនេះរួចហើយ ត្រូវបានស្នើសុំឱ្យនៅដាច់ពីគ្នាដែរ។
គោលបំណងនៃប្រព័ន្ធមួយនេះដើម្បីរឹតបណ្តឹងការពារក្នុងការដោះស្រាយបញ្ហា Covid ១៩ កុំឲ្យវាមានការរាលត្បាតបន្តទៀត។ ហើយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Matt Hancock បានមានប្រសាសន៍ថា ខ្ញុំមានទំនុកចិត្តថា ប្រជាជនភាគច្រើននឹងចូលរួមក្នុងប្រព័ន្ធស្ម័គ្រចិត្តមួយនេះ។
នៅក្នុងប្រព័ន្ធនេះមានមនុស្សត្រៀមធ្វើការចំនួន ២៥០០០ នាក់ ជាអង្គភាព NHS Test និង Trace ជារបស់អង្គគ្លេសបានចាប់ផ្តើមធ្វើតេស្ត៍រកវីរុសនេះកាលពីថ្ងៃពុធនេះ ដែលបានទាក់ទងជាមនុស្ស ២.០១៣ នាក់។ លោកស្រី Trish Mannes ជាអ្នកជំនាញសុខភាពសាធារណៈនៅប្រទេសអង្គគ្លេសបានប្រាប់ BBC ថា ប្រព័ន្ធនេះមានបញ្ហាបច្ចេកទេស ប៉ុន្តែជាទូទៅប្រព័ន្ធនេះមានដំណើរការបានល្អ។
ប្រព័ន្ធនេះធ្វើតេស្ត៍តាមអ៊ីនធឺណេត ពេលអ្នកធ្វើតេស្ត៍មានភាពអវិជ្ជមាន អ្នកបានត្រឡប់ទីផ្ទះវិញ។ បើការធ្វើតេស្ត៍នេះបញ្ជាក់ថា អ្នកមានភាពវិជ្ជមាន ប្រព័ន្ធនេះនឹងតាមដានអ្នកតាមរយៈអ៊ីមែល ឬតាមអ៊ីនធឺណេត ដែលមានទំនាក់ទងជាមួយមនុស្សនៅកន្លែងណាខ្លះ ។ បន្ទាប់មកឲ្យអ្នកនៅដាច់ឆ្ងាយពីគេរយៈពេល ១៤ ថ្ងៃ ទោះបីអ្នកឆ្លង ឬមិនឆ្លងក៏ដោយ៕
ប្រភពៈ BBC News
ប្រែសម្រួលដោយ៖ទ្រ សុភាព