បច្ចេកវិទ្យា
ក្រុមហ៊ុនឡានជប៉ុន Nissan បង្ខំចិត្តបញ្ឈប់បុគ្គលិកទាំងខ្លួនមិនចង់ ព្រោះតែវិបត្តិវីរុសកូរ៉ូណា

មិនខុសពីក្រុមហ៊ុនយក្សមួយចំនួនធំក្នុងឧស្សាហកម្មភាគច្រើនទូទាំងសកលលោកដូចជាអាកាសចរណ៍ ឧស្សាហកម្មធុនធ្ងន់ផលិតរថយន្ត គ្រឿងយន្តធំៗ រួមមាន Ford, Toyota និងក្រុមហ៊ុនធំៗដទៃទៀតនៅ

អាមេរិកដែលឈរជើងរយឆ្នាំដែលបានបង្ខំចិត្តបញ្ឈប់បុគ្គលិក ឫឈានរហូតដល់ប្រកាសក្ស័យធន់ ក្រុមហ៊ុន Nissan ផលិតរថយន្តរបស់ជប៉ុនបានប្រកាសកាត់បន្ថយផលិតកម្ម ២០ ភាគរយ និងបិទរោងចក្រនៅ

អេស្ប៉ាញ។

បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុគនូវប្រតិបត្តិការប្រចាំឆ្នាំគិតត្រឹមខែមីនាជាលើកដំបូងក្នុងជាងមួយ

ទសវត្ស៍ចុងក្រោយចាប់តាំងពីឆ្នាំ ២០០៩ ដែលត្រឹមតែ ៤០.៥ ពាន់លានយ៉េន (៣៧៦ លានដុល្លារ) បើធៀបទៅនឹង ៣១៨ ពាន់លានយ៉េន (២,៩ ពាន់លានដុល្លារ) នៃប្រាក់ចំណេញពីប្រតិបត្តិការឆ្នាំមុន ជាហេតុដែលអាចនាំអោយមានការកាត់បន្ថយការងារប្រហែល ១២.៥០០ របស់ក្រុមហ៊ុននៅទូទាំងពិភព

លោក នេះបើតាមសេចក្តីជូនដំណឹងចុះផ្សាយដោយកាសែត CNN Business កាលពីថ្ងៃព្រហស្បតិ៍នេះ។  

សូមជម្រាបថា ក្រុមហ៊ុន Renault និង Nissan បានចុះសម្ព័ន្ធមិត្តជាមួយគ្នាយ៉ាងស៊ីជម្រៅដើម្បីអោយ

ក្រុមហ៊ុនអាចឈរជើងបានរស់ពីវិបត្តិ Covid-19។ ទោះយ៉ាងណា កាលរីករាលដាលនៃជំងឺឆ្លងនេះមិនមាន

ភាពច្បាស់លាស់ត្រង់ណា ដូច្នេះវាពិបាកក្នុងការព្យាករណ៍ពីទស្សនវិស័យសម្រាប់ឆ្នាំនេះ។

 ឆ្លើយតបនឹងបញ្ហាប្រឈមនេះ ក្រុមហ៊ុន Nissan (NSANF) ក្រុមហ៊ុន Renault (RNLSY) និងក្រុមហ៊ុន Mitsubishi (MBFJF) បានប្តេជ្ញាពួតដៃគ្នាពង្រឹងសម្ព័ន្ធភាពរបស់ពួកគេ ហើយក្រុមហ៊ុននឹងផលិត Model តិចជាងមុន ចែកទីតាំងផលិតកម្ម ផ្តោតលើភាពរឹងមាំខាងភូមិសាស្ត្រ និងបច្ចេកវិទ្យានៃក្រុមហ៊ុនផលិតរថយន្ត

នីមួយៗ ដើម្បីកាត់បន្ថយថ្លៃដើម និងរួចជីវិតពីជំងឺរាតត្បាតបាន។  

ដោយសារយុទ្ធសាស្ត្រនេះហើយបានជា Nissan កាត់បន្ថយចំណាយ ៣០០ ពាន់លានយ៉េន (២,៨ ពាន់លានដុល្លារ) Model ផលិតពី ៦៩ ទៅតិចជាង ៥៥ ចេញពីទីផ្សារកូរ៉េខាងត្បូង និងបិទរោងចក្រនៅ Barcelona នៃអេស្បាញ និងឥណ្ឌូនេស៊ី តែប្តេជ្ញាចិត្តទុកនៅអឺរ៉ុប និងទុកមួយគត់នៅអាស៊ីអាគ្នេយ៍ថៃ។ ធ្វើដូចនេះ Nissan អាចកាត់បន្ថយការងារប្រហែល ១២.៥០០ ដែលអាចឈានទៅកាត់បន្ថយចំណាយ ៥០ ភាគរយសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ។ ជាលទ្ធផល ភាគហ៊ុនរបស់ Nissan ហក់ឡើងជាង ៨% នៅក្នុងទី

ក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ តែធ្លាក់ចុះ ២៩% សម្រាប់ឆ្នាំនេះ បើធៀបនឹងឆ្នាំមុន៕

ប្រភព CNN Business

ប្រែសម្រួលដោយ ហៃ សុចិន្តា

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1454

អត្ថបទទាក់ទង

#បច្ចេកវិទ្យា

កម្ពុជាដាក់ឱ្យដំណើរជាផ្លូវការកម្មវិធី​ Smart Hospital ដំបូងបំផុតនៅមន្ទីរពេទ្យ ព្រះអង្គឌួង
Vuthea Morn
June 23 2020
742 views

#បច្ចេកវិទ្យា

អង់គ្លេសការពារជីវិតពលរដ្ឋកុំឱ្យឆ្លងវីរុសកូរ៉ូណា ដោយការប្រើប្រាស់បច្ចេកវិទ្យា
Vuthea Morn
May 30 2020
704 views

#បច្ចេកវិទ្យា

ចិនគ្រោងប្រើបច្ចេកវិទ្យាម្យ៉ាង ដើម្បីតាមដានរកវីរុសកូរ៉ូណាលើប្រជាពលរដ្ឋ​
Vuthea Morn
May 29 2020
595 views

#បច្ចេកវិទ្យា

សិង្ហបុរីប្រើបច្ចេកវិទ្យាថ្មីមួយ ដោយអនុញ្ញាតឱ្យបើកផ្សារទំនើបឡើងវិញ មិនបារម្ភវីរុសកូរ៉ូណា
Vuthea Morn
May 29 2020
834 views

#បច្ចេកវិទ្យា

ក្រុមហ៊ុនឡានជប៉ុន Nissan បង្ខំចិត្តបញ្ឈប់បុគ្គលិកទាំងខ្លួនមិនចង់ ព្រោះតែវិបត្តិវីរុសកូរ៉ូណា
Vuthea Morn
May 29 2020
650 views

#បច្ចេកវិទ្យា

ក្រុមហ៊ុនយក្ស Boeing នឹងបញ្ឈប់បុគ្គលិកជិត ៧.០០០ នាក់ ដោយសារវិបត្តិវីរុសកូរ៉ូណា
Vuthea Morn
May 28 2020
1 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
3.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានJanuary 25 2025
ក្រសួងសុខាភិបាល៖ ៧ចំណុចការពារសុខភាពអ្នក សមាជិកគ្រួសារពីការប្រែប្រួលខ្យល់ក្នុងបរិយាកាស
#ព័ត៌មានJanuary 25 2025
ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
#ព័ត៌មានJanuary 24 2025
៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
#ព័ត៌មានJanuary 24 2025
ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
#អត្ថបទ PRJanuary 24 2025
ចង់ឱ្យមុខតឹងណែន រលោងស្អាតដូចនារីជប៉ុន កុំរំលងឡេលាបមុខ១ប្រភេទនេះ
#ចិត្តសាស្ត្រJanuary 23 2025
វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia