រាយការណ៍ពីសិង្ហបូរី៖ ក្រុមហ៊ុន CapitaLand នៅពីថ្ងៃសុក្រនេះ បានជូនដំណឹងពីការគ្រោងដាក់ពង្រាយ
បច្ចេកវិទ្យាថ្មីបំផុតរបស់ខ្លួន គឺមនុស្សយន្តកំចាត់មេរោគស្វ័យប្រវត្តិដោយកាំរស្មីយូវី (autonomous UV
disinfection robots) និងប្រព័ន្ធកំចាត់មេរោគក្នុងខ្យល់ (air disinfection system) នៅខែក្រោយនៅតាម
ផ្សារទំនើបTampines និង Bukit Panjang ផ្លាហ្សារបស់ខ្លួនដើម្បីបង្កើនការសម្អាតនិងការសម្លាប់មេរោគ
សម្រាប់សុវត្ថិភាពនិងសុខភាពរបស់អតិថិជន។
លើសពីនេះ ចាប់ពីខែមិថុនា CapitaLand នឹងបំពាក់ប្រព័ន្ធកំដៅខ្យល់ Photo Plasma ដែលជួយកំចាត់
ពពួកវីរុសនិងបាក់តេរីក្នុងខ្យល់ នៅគ្រប់ផ្សារទំនើបទាំងអស់របស់ខ្លួន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននឹងបង្កើន
ការសំអាតទូទៅជាមួយថ្នាំសម្លាប់មេរោគអោយបានញឹកញាប់រាល់ ២ ទៅ ៣ ម៉ោងម្តងដូចជានៅក្នុងជណ្តើរ
ប្រអប់ ទ្វារ បង្គន់និងបង្គន់ និងបញ្ជរសេវាកម្មអតិថិជននានា។
ពិសេសជាងនេះ គេនឹងបំពាក់ឧបករណ៍ស្កេនលេខកូដ QR ជណ្តើរយន្តដោយមិនចាំបាច់ចុចប៊ូតុង ព្រមទាំង
ចែកខែលការពារមុខដល់អ្នកជួរមុខទាំងអស់ដែលធ្វើការក្នុងផ្សារររួមមានចាប់ពីសប្តាហ៍ដំបូងនៃខែមិថុនា។
មួយក្បាច់នេះបានធ្វើអោយ CapitaLand បិទភាគហ៊ុននៅតម្លៃ ២,៨៩ ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍គឺធ្លាក់ចុះ
០,០១ ដុល្លារឬ ០,៤ ភាគរយ ដែលជាការធ្លាក់ចុះក្នុងកម្រិតទាបមែនទែន បើធៀបនឹងក្រុមហ៊ុនផ្សេងៗក្នុង
ឧស្សាហកម្មដូចគ្នា៕
ប្រភព Bloomberg
ប្រែសម្រួលដោយ ហៃ សុចិន្តា