ក្រុមអ្នកប្រើអ៊ីនធឺណេតបានសម្តែងការព្រួយបារម្ភដោយស្នើសុំអោយមានការត្រួតពិនិត្យអ្នករស់នៅទីក្រុង Hangzhou ដោយសារតែប្រវត្តិវេជ្ជសាស្ត្រនិងរបៀននៃការរស់នៅរបស់អាចប្រឈមនឹងហានិភ័យដល់
ឯកជនភាព និងការរើសអើង។ ព្រមគ្នានេះដែរ អាជ្ញាធរក្រុង Hangzhou បានប្រកាសផែនការបង្កើត
QR Code ដើម្បីតាមដានស្ថានភាពសុខភាពរបស់ប្រជាជនគ្រប់ពេលវេលា ទោះក្រោយពីដកប្រទេសពីអាសន្ន
សុខភាពសាធារណៈក៏ដោយ ដែលវាតំណាងឱ្យការពង្រីកប្រព័ន្ធលិខិតឆ្លងដែនសុខភាពនិម្មិតរបស់ចិន
បច្ចុប្បន្ន ណែនាំនៅទូទាំងប្រទេស កាលពីខែកុម្ភៈ ដើម្បីត្រួតពិនិត្យនិងតាមដានការរីករាលដាលនៃជំងឺឆ្លង
យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់ចិន Sixth Tone ថ្មីៗនេះ។
តាមប្រភពដដែល QR Code នោះនឹងចេញជាពណ៌ (បៃតង លឿង ឫក្រហម) និងពិន្ទុជាលេខក្នុង១០០ ផ្អែកលើប្រវត្តិធ្វើដំណើរ កំណត់ត្រាវេជ្ជសាស្ត្រ ស្ថានភាពសុខភាព និងរបៀបរស់នៅរបស់បុគ្គល រួមមានជក់
បារី ក៏ដូចជាសកម្មភាពទូទៅផ្សេងៗទៀត ដើម្បីបង្ហាញពីហានិភ័យនៃការឆ្លងរបស់ពួកគេ។
គួរបញ្ជាក់ថា មានតែអ្នកស្កេនឃើញបៃតងប៉ុណ្ណោះ ទើបអនុញ្ញាតអោយចូលអាជីវកម្ម កន្លែងសាធារណៈ ភោជនីយដ្ឋាន ហាង មន្ទីរពេទ្យ ឫកន្លែងឯកជននិងសាធារណៈដតៃទៀត។ ខណៈនេះដែរ មន្ត្រីក្នុងតំបន់
កំពុងដុតដៃដុតជើងជាមួយ Alipay និង WeChat ដើម្បីអភិវឌ្ឍប្រព័ន្ធមួយនេះ។
ទោះយ៉ាងណា មានមតិរិះគន់ជាច្រើនតាមអ៊ិនធរណេតទាក់ទិននឹងកម្មវិធីតាមដាននេះ ព្រោះវា ប៉ះពាល់ដល់
ឯកជនភាពព័ត៌មានសុខភាពរបស់បុគ្គលដែលនឹងត្រូវគេលាតត្រដាងជាសាធារណៈ ហើយនេះអាចបង្កការ
រើសអើងក្នុងសង្គម។ តាមរយៈការស្ទង់មតិមួយរបស់ Weibo បង្ហាញថា ៨៦ ភាគរយនៃអ្នកប្រើប្រាស់ ៦.៦០០ នាក់ ជំទាស់នឹងសំណើនេះ។
ដោយមានភាពចម្រូងចម្រាស់យ៉ាងនេះ ជម្លោះ QR Code សុខភាពសាធារណៈនៅតែបន្តកើតមានចាប់
តាំងពីបច្ចេកវិទ្យាបានចាប់ផ្តើមកាលពីខែកុម្ភៈ។ ក្នុងករណីកង្វល់ខាងលើ ក្រុមអ្នកជំនាញបានអំពាវនាវឱ្យ
មានការពង្រឹងការការពារសុវត្ថិភាពទិន្នន័យទាក់ទងនឹងព័ត៌មានសុខភាពយ៉ាងមានប្រសិទ្ធភាពដើម្បីសម្រួលប្រមូលយកទៅវិភាគចេញជាវិធានការណ៍នានាក្នុងការត្រួតពិនិត្យនិងតាមដានCovid-19។ ជាមួយការបន្ត
ឈានទៅមុខ អាជ្ញាធរសុខាភិបាល Hangzhou គ្រោងនឹងបញ្ចប់គម្រោងនេះនៅខែឧសភា ឬមិថុនាខាងមុខ ហើយទីក្រុងចិនផ្សេងៗទៀតកំពុងពិចារណាផែនការស្រដៀងគ្នានេះដែរ តែនៅមិនទាន់ច្បាស់លាស់នោះ
ទេ៕
ប្រភព Sixth Tone
ប្រែសម្រួលដោយ ហៃ សុចិន្តា