អាហារ
ចូលចិត្តទិញញ៉ាំ តិចអត់ដឹង! ទឹកដោះគោ៣ប្រភេនេះមានចំណុចពិសេសផ្សេងៗគ្នាក្នុងការបំប៉នសុខភាព
Pheakdey Pao
March 11 2022
279 views

ការជ្រើសរើសទឹកដោះគោ សម្រាប់ទទួលទានជាប្រចាំ ពិតជាសំខាន់ខ្លាំងណាស់ ខណៈនៅក្នុងទឹកដោះគោនេះមានផ្ទុក ទៅដោយសារជាតិពិសេសៗជាច្រើនដូចជា កាល់ស្យូម ប៉ូតាស្យូម ប្រូតេអ៊ីន នីអាស៊ីន វីតាមីន D សារជាតិខ្លាញ់ឆ្អែត និងវីតាមីនK ២ ដែលចាំបាច់បំផុតសម្រាប់ការថែរក្សាឆ្អឹង ធ្មេញឱ្យបានរឹង ខួរក្បាល និងចរន្តឈាមរត់ផងដែរ។

ដោយឡែកប្រសិនបើបងប្អូនក្រឡេកទៅមើលពីប្រភេទទឹកដោះគោដែលបានដាក់លក់នៅលើទីផ្សារ គឺមានច្រើនបែបច្រើនសណ្ឋាន ដោយអ្នកផលិតបង្កើតឡើងសម្រាប់បំពេញតម្រូវសុខភាពរបស់មនុស្សម្នាក់ ដើម្បីទទួលបាននូវសារធាតុចិញ្ចឹមឱ្យមានតុល្យភាពនៅក្នុងរាងកាយ។ តួយ៉ាង បើផ្អែកទៅតាមការចុះផ្សាយរបស់គេហទំព័រ USNews បានឱ្យដឹងថា ចំពោះទឹកដោះគោដែលគេដាក់លក់នៅលើទីផ្សារ អាចមានភាគរយនៃសារធាតុចិញ្ចឹមផ្សេងៗគ្នាដោយហេតុថា៖

១. ទឹកដោះគោសុទ្ធ៖ នៅក្នុងទឹកដោះគោ មានទឹកប្រហែល ៨៨%, ជាតិឡាក់តូស (lactose) ៥%, ខ្លាញ់ ៣% ប្រូតេអ៊ីន ៣% និងបរិមាណសារធាតុរ៉ែដ៏ល្អនៃប៉ូតាស្យូម និងផូស្វ័រ។ ចំពោះទឹកដោះគោប្រភេទនេះ គឺល្អបំផុតសម្រាប់សុខភាពក្មេងកំពុងលូតលាស់ ដើម្បីជួយទៅដល់ការលូតលាស់ឆ្អឹង មុខងារសាច់ដុំ nigដើរតួនាទីក្នុងការបញ្ចុះសម្ពាធឈាម។

២. ទឹកដោះគោមានជាតិខ្លាញ់ទាប៖ ការ​ញ៉ាំ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ៨ អោន ផ្តល់នូវកម្រិតកាឡូរី ១០០កាឡូរី និង​ខ្លាញ់ ២,៥ក្រាម។ ទឹកដោះគោ មានជាតិខ្លាញ់ទាបមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោសុទ្ធ និងមានជាតិកាល់ស្យូម ជាមួយនឹងវីតាមីន D ច្រើនជាងទឹកដោះគោសសុទ្ធ ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺមានបរិមាណតិចជាង។ ចំពោះទឹកដោះមានជាតិខ្លាញ់ទាប គឺល្អបំផុតសម្រាប់អ្នកសម្រកទម្ងន់ ប៉ុន្តែសម្រាប់បុគ្គលដែលកំពុងជួបបញ្ហាមុខខ្លាញ់ងាយឡើងមុន សុំកុំជ្រើសយកទឹកដោះគោប្រភេទនេះសម្រាប់ទទួលទានជាប្រចាំពីព្រោះវាអាចបង្កឱ្យមុខឡើងមុនថែម។

៣. ទឹកដោះគោគ្មានប្រូតេអ៊ីន A1 beta casein៖ ទឹកដោះគោជាធម្មតាមានទាំងប្រូតេអ៊ីន A1 និង A2 beta casein ដែលជាប្រូតេអ៊ីន casein ដ៏សំខាន់។ Casein បង្កើតបានប្រហែល ៨០% នៃប្រូតេអ៊ីនសរុបនៅក្នុងទឹកដោះគោ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា A1 beta casein អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងភ្នាក់ងាររលាកដែលរួមចំណែកអាចប៉ះពាល់ទៅដល់បញ្ហាក្រពះពោះវៀន។ ដូច្នេះចំពោះអ្នកដែលងាយរងជួបនឹងបញ្ហាសុខភាពក្រពះពោះវៀន អាចជ្រើសយកជាប្រភេទទឹកដោះគោដែលគ្មានជាតិប្រូតេអ៊ីន A1 beta casein បាន។

ជារួមមកវិញ នៅក្នុងរឿងរ៉ាវនៃការទទួលទានទឹកដោះគោនេះ បងប្អូនគួរណាស់ស្វែងយល់ឱ្យបានច្បាស់ មុននឹងជ្រើសយកប្រភេទទឹកដោះគោណាមួយមកទទួលទានជាប្រចាំ ពីព្រោះថាសុខភាពរបស់មនុស្សម្នាក់ៗរមែងជួបប្រទះទៅនឹងជំងឺផ្សេងៗគ្នា។ ហេតុនេះហើយ របបអាហារនាសម័យថ្មីដែលត្រូវបានគេផលិតដាក់លក់នៅលើទីផ្សារសព្វថ្ងៃនេះ គឺតម្រូវទៅតាមសុខភាពរបស់មនុស្សនីមួយៗ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia