ជំងឺ
គេងសុខៗស្រាប់តែរមួលក្រពើ អនុវត្តវិធីទាំង៥នេះ ធានាថាបាត់ដូចគេបេះ

រមួល​ក្រពើ​ ជា​ការរមួល​សាច់​ដុំ ​សំដៅ​លើ​សាច់​ដុំ​រមួល​កំភួន​ជើង​ ​កើត​មាន​ឡើង​នៅ​ពេល​យប់​ ត្រូវ​គេ​ហៅ​ថា Nocturnal leg cramps ជា​បញ្ហា​រមួល​ក្រពើ​ពេល​យប់ ។ ការ​រមួល​នេះ តែង​តែ​ធ្វើ​ឲ្យយើង​​ភ្ញាក់​ពីគេងភ្លាមៗ ហើយ​ការ​រមួល​កើត​ឡើង​គ្រប់​ពេល​ ទាំង​យើង​មិន​បាន​​ធ្វើ​សកម្ម​ភាពក៏​ដោយ។ ក្រៅ​ពី​រមួល​សាច់ដុំ​នៅ​កំភួន​ជើង ​ក៏​អាច​កើត​មាន​នៅ​ភ្លៅ ឬ​បាត​ជើង​ដូចគ្នា​ ដែល​ការ​កន្រ្តាក់​សាច់​ដុំ​ គឺ​​ឈឺ​ចាប់​ខ្លាំង ​អាច​បណ្តាល​ឲ្យ​សាច់​ដុំ​រង​ផល​ប៉ះ​ពាល់​ ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​តឹង ​ឈឺ ឬ​ដូចមាន​នរណា​កំពុង​មួលជើង​យើង។ អាការៈ​ ​អាច​មាន​រយៈពេល​ច្រើន​វិនាទី ទៅ​ច្រើន​នាទី ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្សចាស់ ​អាយុ​លើស​ពី ៥០ ឆ្នាំ ប៉ុន្តែ​​ក៏​អាច​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ និង​ក្មេង​ដែរ។

 ទោះបីជាបញ្ហានេះមិនមែនជាជំងឺចម្បងដែលគួរឲ្យព្រួយបារម្ភក៏ពិតមែន ប៉ុន្តែពេលដែលវារមួលម្ដងៗគឺធ្វើឲ្យជើងរបស់ជើងឈឺចុកចាប់ជាខ្លាំង។ ដូច្នេះដើម្បីជាការចែករំលែកដល់អ្នកដែលតែងតែជួបបញ្ហានេះដោយផ្អែកលើប្រភពវែបសាយ geelongmedicalgroup ចាបបៃតងនឹងលើកយកវិធីសាស្រ្ដមួយចំនួនដែលអាចជួយព្យាបាលការរមួលក្រពើពេលកំពុងគេង ដូចខាងក្រោម៖

១. ម៉ាស្សាជើង៖ ទាញ​សាច់​ដុំ និង​​ម៉ាស្សា​ជ្រៅ​ៗ ​អាច​មាន​ប្រយោជន៍​ជួយ​ដល់គ្នា​យើង​ដែល​រមួល​ក្រពើ​នៅ​ពេល​យប់​បាន។ ដើម្បី​​ទាញ​សាច់​ដុំ​បាន ដំបូង​យើង​ត្រូវ​អង្គុយសណ្តូក​ជើង​ឲ្យ​ត្រង់ និង​បត់​ម្រាម​ជើង​មក​ស្មង​ជើង​អ្នក ចាំធ្វើ​ការ​ម៉ាស្សា​លើ​សាច់​ដុំ​ ​ដើម្បី​បន្ធូរ​នូវ​ការ​កន្រ្តាក់។

២. ដើរដោយប្រើកែងជើង៖ វិធីមួយនេះគឺវានឹងធ្វើឱ្យសាច់ដុំដែលនៅទល់មុខកំភួនជើងរបស់យើងមានភាពធូរស្រាលជាងមុន ហើយអនុញ្ញាតឲ្យសាច់ដុំអាចសម្រាកបានយ៉ាងល្អទៀតផង។

៣. ប្រើកំដៅ៖  ​យើង​អាចយកកន្សែងដើម្បី​ស្អំ​ទឹក​ក្តៅ ប្រើស៊ុតស្ងោរដោយទុកកម្ដៅឲ្យក្ដៅឧណ្ឌៗ ឬងូតទឹកក្ដៅ ​លាប​ក្រែម​បំបាត់​ការ​ឈឺចាប់​នៅ​លើ​កំភួន​ជើង​ក៏អាចជួយឲ្យយើង​ភាព​ធូរ​ស្រាល​ផង​ដែរ។

៤. ផឹកទឹកក្រូចឆ្មារ៖ ការសិក្សាជាច្រើនបានបង្ហាញក្នុងអំឡុងពេលដែលយើងកំពុងរមួលក្រពើហើយផឹកទឹកក្រូចឆ្មារក្នុងបរិមាណតិចតួចនោះក៏អាចជួយបំបាត់ភាពឈឺចាប់ការរមួលក្រពើដែរ។

៥. លេបថ្នាំបំបាត់ការឈឺចាប់៖ ការលេបថ្នាំបំបាត់ការឈឺចាប់ដែលមានដូចជាថ្នាំ ibuprofen និង naproxen ក៏អាចជួយបន្ថយភាពឈឺចាប់បន្ទាប់ពីការរមួលក្រពើ។

អត្ថបទដោយ៖ ស្រីណុច

 

សរុបមកវិញបញ្ហារមួលក្រពើនេះបើយើងមិនចង់ជួបបញ្ហានេះទេគួរតែអនុវត្តនូវវិធីសាស្រ្ដមួយចំនួនដើម្បីបង្ការដូចជា ត្រូវឧស្សាហ៍ជិះកង់ ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​ចៀស​វាង​ឈរ​រយៈពេល​យូរ ពាក់ស្បែកជើងណាទន់ៗងាយស្រួលបត់បែន ហើយបើចេះតែឈឺមិនបាត់ជារៀងរាល់យប់វិធីល្អគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលយកការព្យាបាលក្នុងលក្ខខណ្ឌណាមួយ ៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia