អាហារ
ភេសជ្ជៈ៥ប្រភេទ គ្រោះថ្នាក់ខ្លាំងចំពោះកុមារផឹកយូរទៅប្រឈមកើតជំងឺទឹកនោមផ្អែម ឈឺក្រពះ
Ouk Sreynuch
June 5 2023
3.3 K views

បច្ចុប្បន្ននេះគ្រឿងភេសជ្ជៈកំប៉ុងគឺជាទីពេញនិយមបំផុតសម្រាប់កុមារគ្រប់រូប ខណៈដែលភេសជ្ជៈមួយចំនួនធំបានផ្ដល់ផលអាក្រក់សម្រាប់សុខភាពកុមារនាំឲ្យវិវត្តទៅជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម ឈឺក្រពះ ធ្មេញ និងរំខានដល់ការគេងរបស់កុមារជាដើម។

ជាក់ស្ដែងផ្អែកលើប្រភពវែបសាយ indiaparenting បានឲ្យដឹងថា មានភេសជ្ជៈចំនួន៥ បានបង្កហានិភ័យចំពោះសុខភាពកុមារយ៉ាងធ្ងន់ធ្ងរបើសិនជាឪពុកម្ដាយហ៊ានតែប្រហែសនៅតែបណ្ដោយឲ្យកូនៗផឹក។

១.ភេសជ្ជៈ Fizzy៖ ភេសជ្ជៈមួយប្រភេទនេះគឺជាភេសជ្ជៈដែលពេញនិយមបំផុតសម្រាប់កុមារដោយនៅក្នុងភេសជ្ជៈនោះមានផ្ទុកទៅដោយជាតិស្ករច្រើនលើសលប់ ខណៈដែលការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ពេក​អាច​បណ្តាល​ឱ្យ​កើត​ទៅជាជំងឺ​ទឹកនោមផ្អែម ធាត់ និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ចំពោះ​កុមារ។

២. ទឹកផ្លែឈើ៖ ផ្លែឈើគឺល្អខ្លាំងណាស់សម្រាប់កុមារ ប៉ុន្តែភេសជ្ជៈទឹកផ្លែឈើបែរជាមិនល្អ សម្រាប់កុមារទៅវិញ។ នេះក៏ព្រោះតែភេសជ្ជៈទឹកផ្លែឈើនេះមិនមែនផ្សំឡើងពីផ្លែឈើនោះទេ ពួកវាគ្រាន់តែជាសូដាដែលមិនមានជាតិកាបូណាត នឹងផ្សំជាមួយសារជាតិស្ករច្រើន ដូច្នេះមិនល្អចំពោះសុខភាពរបស់កុមារនោះទេ បើផឹកច្រើនយូរឆ្នាំកូនអ្នកអាចនឹងវិត្តន៍ទៅជាជំងឺទឹកនោមផ្អែមជាក់ជាមិនខាន។

៣. ភេសជ្ជៈប៉ូវកម្លាំង៖ ប្រភេទភេសជ្ជៈមួយនេះគឺមានមានផ្ទុកជាតិកាហ្វេអ៊ីនដ៏គ្រោះថ្នាក់ ហើយជួនកាលមានសារធាតុភ្ញោចមួយទៀតហៅថា Ephedrine ដែលបណ្តាលឱ្យមានការរំខានធ្ងន់ធ្ងរដល់ការគេងរបស់កុមារ។

៤. ភេសជ្ជៈពណ៌សិប្បនិម្មិត៖ ភាគច្រើននៃភេសជ្ជៈមួយប្រភេទនេះគឺមានពណ៌ទាក់ទាញគួរឲ្យចាប់អារម្មណ៍ណាស់ប៉ុន្តែធាតុពិតទៅគឺមានគ្រោះថ្នាក់បំផុតសម្រាប់កុមារ។ ពណ៌ដែលគេយកទៅលាយជាមួយភេសជ្ជៈនោះត្រូវបានកែច្នៃខ្ពស់ពីសារធាតុគីមីខណៈបើកុមារណាដែលមានបញ្ហាសុខភាពខ្សោយពេលណាដែលផឹកភេសជ្ជៈអាចបណ្ដាលឲ្យពុល រាក ក្អួតពេលខ្លះអាចនឹងដួលសន្លប់ថែមទៀតផង។

៥. កាហ្វេ៖ ជាតិកាហ្វេអ៊ីនមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើកុមារ ធ្វើឱ្យឈឺក្រពះ ពិបាកគេង ចង្វាក់បេះដូងកើនឡើង ពិបាកក្នុងការផ្តោតអារម្មណ៍។ល។ កាហ្វេត្រូវបានគេដឹងថាមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន ដូច្នេះហើយកុមារគួរតែកុំផឹកសោះទើបជាការល្អ។

ជារួមមកវិញស្ថិតនៅក្នុងវ័យក្រោមអាយុ១៨ឆ្នាំ កុមារពិតជាត្រូវការមើលថែបំផុតពីសំណាក់ឪពុកម្ដាយ ដែលការហូបចុកទាំងប៉ុន្មានគឺទាមទារឲ្យអាណាព្យាបាលត្រូវតែតាមដានឲ្យបានដិតដល់ បើមិនដូច្នោះទេអនាគតទៅពួកគេនឹងប្រឈមនឹងបញ្ហាសុខភាពខ្លាំង បើសិនជាពួកគេផឹកភេសជ្ជៈ ហូបចំណីអាហារដែលគ្រោះថ្នាក់ ៕

អត្ថបទដោយស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia