អាហារ
មនុស្សស្រីញ៉ាំគ្រាប់ធញ្ញជាតិ ១នេះ ការពារកើតជំងឺមហារីកសុដន់
Tror Sopheap
March 17 2025
4.2 K views

មាន​ព័ត៌មានខ្លះនិយាយថា​ស្ត្រី​មិន​គួរ​ញ៉ាំ​សណ្តែកសៀង​ទេ វា​អាច​បង្ក​ជា​មហារីក​សុដន់បាន​។ តើនេះជាការពិតទេ? បើយោងតាមគេហទំព័រសុខភាព Vnexpress បានចុះផ្សាយថា សណ្តែកសៀងមានផ្ទុកសារធាតុ isoflavones ជាប្រភេទ phytoestrogen មានរចនាសម្ព័ន្ធស្រដៀងនឹងអរម៉ូនអ៊ឹស្ត្រូសែន។ មានអ្នកយល់ច្រឡំថា ជំងឺមហារីកសុដន់ជារឿយៗងាយឡើងជាមួយអរម៉ូនអ៊ឹស្ត្រូសែនក្នុងការញ៉ាំសណ្តែកសៀង។

ការពិត! ការញ៉ាំសណ្តែកសៀងមិនបង្កើនហានិភ័យនៃជំងឺមហារីកសុដន់នោះទេ។ ការសិក្សាលើស្ត្រីជនជាតិចិនជាង ៧៣.០០០នាក់បានបោះពុម្ពផ្សាយនៅវេជ្ជសាស្ត្រជាតិរបស់សហរដ្ឋអាមេរិកបានរកឃើញថា អ្នកញ៉ាំប្រូតេអ៊ីនពីសណ្តែកសៀងយ៉ាងហោចណាស់ ១៣ក្រាមក្នុងមួយថ្ងៃមានហានិភ័យ ១១%នៃជំងឺមហារីកសុដន់តិចជាងអ្នកញ៉ាំតិចជាង ៥ក្រាម។ ព្រោះសណ្តែកសៀងសម្បូរទៅដោយប្រូតេអ៊ីនមានសុខភាពល្អ ជាតិសរសៃ និងវីតាមីនផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រព័ន្ធការពារសុខភាព និងកាត់បន្ថយកូឡេស្តេរ៉ុល។

បើយោងតាមប្រភពចេញផ្សាយ medicalnewstoday បានបង្ហាញឱ្យដឹងថាសណ្តែកនេះដើរតួយ៉ាងសំខាន់ជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងភ្នាក់ងារប្រឆាំងនឹងការរលាក។ តាមការស្រាវជ្រាវពីអាហារូត្ថម្ភធម្មជាតិដែលបោះពុម្ពផ្សាយក្នុងឆ្នាំ ២០១៥ បានវិភាគឃើញលទ្ធផលថា​ ការញ៉ាំសណ្តែកមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយប្រឆាំងនឹងជំងឺមហារីកពោះវៀនខ្ពស់និងការពារការីករាលដាលនៃរោគមហារីកក្នុងកោសិកាថែមទៀត។

ការញ៉ាំសណ្តែកសៀងធម្មជាតិក្នុងកម្រិតមធ្យមប្រហែល ២៥-៣០ក្រាមនៅក្នុងមួយថ្ងៃ។ អ្នកអាចបន្ថែមអាហារមានសុខភាពល្អដូចជាបន្លែបៃតង ផ្លែឈើ គ្រាប់ធញ្ញជាតិ ល្អសម្រាប់សុខភាព។ ជាពិសេសបន្លែដូចជា ប្រូខូលី ខាត់ណា ស្ពៃក្តោប និងផ្កាខាត់ណា មានសមាសធាតុមានប្រយោជន៍ជាច្រើនជួយរាងកាយក្នុងការបន្សាបជាតិពុល និងការពារកោសិកាពីការខូចខាតអុកស៊ីតកម្ម។ ខ្លាញ់ល្អពីប្រេងអូលីវ ផ្លែបឺរ គ្រាប់ Walnut ឬខ្លាញ់ត្រីក៏ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរលាក ការពារកោសិកាមហារីក និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3264

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 4 2026
កុំមើលរំលងណា! នេះជាទ្រព្យទាំង៤ មានតម្លៃថ្លៃជាងលុយទ្វេដង
#ព័ត៌មានJune 4 2026
ពិនិត្យសុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីប្រទេសកូរ៉េនៅទីតាំង ១នេះ
#អត្ថបទ PRJune 3 2026
មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
#ចិត្តសាស្ត្រJune 3 2026
វិធី ៣នេះ ធ្វើឱ្យមនុស្សមានអាយុវែង មានសុខភាពល្អ
#ព័ត៌មានJune 2 2026
ប.ស.ស បានបញ្ចប់កិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យ ១នេះ ការផ្តល់សេវាសុខាភិបាល
#អត្ថបទ PRJune 2 2026
ល្អណាស់! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរចាប់ដៃគ្នាជាមួយសាលាអន្តរជាតិ Herrington ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអប់រំរបស់កុមារកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia