អាហារ
មិនស្រកគីឡូ! នេះជាកំហុសធំ៤ ពេលព្រឹកអ្នកមិនគួរញ៉ាំអាហារបែបនេះទេ
Tror Sopheap
March 11 2025
6.3 K views

ការញ៉ាំអាហារពេលព្រឹកជួយបង្កើនថាមពល និងធ្វើឱ្យអ្នកស្រកគីឡូផងដែរ។ គួរឱ្យស្តាយនៅត្រង់ថា មនុស្សជាច្រើនចង់សម្រកគីឡូ ប៉ុន្តែមានទម្លាប់មិនល្អមួយចំនួនបង្កជាបញ្ហាមិនអាចស្រកគីឡូបានព្រោះតែមានកំហុសទាំង៤ ធ្វើឱ្យពួកគេគ្មានថ្ងៃអាចស្រកគីឡូបានផលនោះទេ។

១. រំលងអាហារពេលព្រឹក៖ អ្នកតមអាហារពេលព្រឹកដើម្បីដុតកាឡូរីឱ្យស្រកគីឡូបានលឿន។ ពួកគេមានទំនោរបែបជាញ៉ាំអាហារច្រើននៅពេលថ្ងៃត្រង់ និងអាហារពេលល្ងាចទៅវិញ នេះជាទម្លាប់អាចបណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់កាន់តែច្រើនដោយសារកាឡូរីទទួលទាននៅពេលល្ងាចមានឱកាសដុតតិចជាងមុន។

២. ផឹកកាហ្វេដាក់មានជាតិស្ករ៖ មានអ្នកខ្លះ ចង់សម្រកគីឡូប៉ុន្តែផឹកកាហ្វេដាក់ស្ករច្រើនមាន ៧០%ទៅ១០០%ឯណោះ។ ការបន្ថែមជាតិស្ករច្រើនវាធ្វើឱ្យអ្នកកាន់តែឡើងគីឡូ និងឡើងជាតិស្ករក្នុងឈាមងាយកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ បើអ្នកចង់សម្រេចគោលដៅសម្រកគីឡូ អ្នកគួរផឹកកាហ្វេសុទ្ធនៅពេលព្រឹក។

៣. ការផឹកទឹកតិច៖ ពេលអ្នកផឹកទឹកឱ្យបានគ្រប់គ្រាន់ជាការចាំបាច់ជួយរាងកាយអ្នកកឱ្យឃ្លានអាហារខ្លាំង ឱ្យអ្នកហូបអាហារតិចជាងមុន ដើម្បីប្រើរាងកាយដុតជាតិខ្លាញ់មានប្រសិទ្ធភាព។ បើអ្នកផឹកទឹកតិចរាងកាយអ្នកខ្វះជាតិទឹកនៅពេលព្រឹកដើម្បីដំណើរការសរសៃឈាមនិងខួរក្បាលផងដែរ។ អ្នកលើសគីឡូគួរតែផឹកទឹកមុនពេលអាហារពេលព្រឹក វាធ្វើឱ្យអ្នកមិនសូវឃ្លានឬហូបអាហារពេលព្រឹកតិចដើម្បីកាត់បន្ថែមកាឡូរី។ កាផឹកទឹកពេលព្រឹកច្រើនជួយជម្រុញការរំលាយអាហារ និងរំលយាជាតិខ្លាញ់ផងដែរ។

៤. កុំនំបុ័ងសាច់/សាច់ក្រក៖ ​ជាអាហារបែបសាច់​កែច្នៃដាក់ក្នុងនំបុ័ងជាប្រភព​នៃ​ខ្លាញ់​ឆ្អែត និង​សូដ្យូមធ្វើឱ្យសម្ពាធឈាមកើនឡើង។ នៅក្នុងនោះវាមានសារធាតុ Nitrates និង nitrites ដែលគេរកឃើញនៅក្នុងសាច់កែច្នៃឬសាច់ក្រក បានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកមួយចំនួនផងដែរ។ សាច់កែច្នៃ សាច់ក្រក មិនមែនជាអាហារពេលព្រឹកដ៏ល្អនោះទេ វាងាយនឹងធ្វើឱ្យអ្នកប្រឈមលើសខ្លាញ់និងជាតិស្ករក្នុងរាងកាយ ក៏ដូចជាឡើងគីឡូលឿនផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia