អាហារ
អស្ចារ្យ! អាហារទាំង ៥នេះ ប្រឆាំងមហារីកពោះវៀនធំ
Tror Sopheap
March 12 2025
269 views

មហារីកពោះវៀនធំអាចទាក់ទងនឹងកត្តារបៀបរស់នៅមិនស្អាត របបអាហារប្រៃផ្អែម និងសា្រផងដែរ។ ការ​ញ៉ាំ​អាហារ​មិនត្រឹមត្រូវបែបនេះ នាំឱ្យមានបាក់តេរី​ក្នុង​ពោះវៀន​ធំ យូរទៅងាយកើតជំងឺមហារីក។ នៅខាង​ក្រោម​នេះ​ជា​អាហារ ៥ប្រភេទ​​មាន​ជាតិ​សរសៃ​ខ្ពស់​ ​អ្នក​គួរ​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃដើម្បី​ការពារជំងឺ​មហារីក​ពោះវៀន​ធំ។​

១. ផ្កាខាត់ណាខៀវ ១០០ក្រាមមានជាតិសរសៃល្អ។ វាជាប្រភេទជាបន្លែ cruciferous មានលក្ខណៈសម្បត្តិការពារមហារីកដោយសារវាមានងជាតិសរសៃខ្ពស់។ ផ្កាខាត់ណាខៀវក៏មានផ្ទុកសារធាតុ sulforaphane ជាសមាសធាតុការពារកោសិកាមជំងឺហារីកបានល្អផងដែរ។ នេះយោងតាមគេហទំព័រ vnexpress

២. សណ្តែកសៀង ​អាច​កែច្នៃ​ជា​ម្ហូប​ឆ្ងាញ់ៗ​ជា​ច្រើន​មុខ​ដូចជា តៅហ៊ូ ធ្វើនំ និងទឹកសណ្តែក...។ ពួកវាសម្បូរទៅដោយជាតិសរសៃខ្ពស់ជួយដល់សុខភាពពោះវៀនដើរស្រួល។ ហើយនៅក្នុងសណ្តែកសៀងមានសាធាតុហ្គាម៉ា-តូកូហ្វឺរ៉ូល ហ្វីតូស្តេរ៉ូល សាប៉ូនីនជាដើមជាសារធាតុដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក។ ក្រៅ​ពី​នេះ ​សណ្តែក​នេះ​មានអត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​ការ​ប្រឆាំង​អុកស៊ីតកម្មយ៉ាងល្អផងដែរ។

៣. ផ្លែក្រូចឃ្វិច៖ ជាផ្លែឈើសម្បូរទៅដោយជាតិសរសៃខ្ពស់ និងវីតាមីនC ជួយទប់ស្កាត់ការកើតមានសារធាតុនីត្រូសាមីន ស័ក្តិសមសម្រាប់អ្នកជម្ងឺមហារីកសុដន់ មហារីកក្រពះ និងមហារីកពោះរៀនធំ។

៥. ផ្លែទទឹម៖ ចំពោះផ្លែទទឹមនេះមានអត្ថប្រយោជន៍ជួយការពារជំងឺមហារីក។ តាមវេជ្ជបណ្ឌិត Nirusa Kumaran ជាគ្រូពេទ្យនៅអង់គ្លេសបានបញ្ជាក់ដែរថា ផ្លែទទឹមនេះមានផ្ទុកសារធាតុ polyphenols ជាច្រើនដូចជា ellagic acid, ellagitannin, urolithin និង punicalagin ដើម្បីការពារជំងឺមហារីកពោះវៀនធំ ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងសរសៃឈាមឱ្យមានលំនឹង ហើយធ្វើឱ្យប្រសើរឡើងនូវសុខភាពមេតាប៉ូលីស ប្រឆាំងមហារីក និងការពារជំងឺសរសៃឈាមបេះដូងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2434

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia