ចិត្តសាស្ត្រ
លោក Brian Tracy ៖ ទម្លាប់ ៣ យ៉ាងធ្វើឱ្យអ្នកមានសុខភាពល្អ និងរស់នៅមានក្តីសុខ

មានពាក្យមួយគេពោលថា មុនដំបូងយើងបង្កើតទម្លាប់ រួចហើយទម្លាប់ដឹកនាំជីវិតអ្នកម្តង។ ​មានមនុស្សអាយុ ៩០ និង ១០០ ឆ្នាំធំឡើងទៅសុទ្ធតែមានទំនាក់ទំនងជាមួយទម្លាប់ទាំងបីនេះ ។ បើអ្នកចង់រស់នៅបានយូរ មានរាងស្អាត និងមានសុខភាពល្អ ទម្លាប់ ៣ នេះជួយអ្នកបាន។ នេះមេរៀនលោក Brian Tracy តើទម្លាប់មានអ្វីខ្លះ?

ជាង ៦០% នៃជនជាតិអាមេរិកសព្វថ្ងៃ មានភាពធាត់ ជាផ្លូវការ។ មធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវសម្រកគីឡូ អ្នកត្រូវតែអភិវឌ្ឍទម្លាប់ការញ៉ាំតិច និងហាត់ប្រាណអោយបានច្រើនក្នុងមួយថ្ងៃ...។ ហើយអ្នកត្រូវចំណាយពេលវេលាជាច្រើន ដើម្បីសម្រកទម្ងន់ វាស្ថិតលើការសម្រេចចិត្តរបស់អ្នក។

១. ទម្លាប់បរិភោគអាហារត្រឹមត្រូវ៖ មនុស្សគ្រប់គ្នាដឹងថា ពួកគេគួរតែបរិភោគរបបអាហារមានតុល្យភាពដូចជាផ្លែឈើ បន្លែ និងផលិតផលគ្រាប់ធញ្ញជាតិ និងបរិភោបអាហារត្រឹមតែ ៨០%បានហើយ។ បន្ថែមពីលើការញ៉ាំអាហារត្រឹមត្រូវ អ្នកគួរតែបង្កើតទម្លាប់ក្នុងការកាត់បន្ថយសារធាតុនាំឱ្យឡើងគីឡូមានដូចជា ជាតិអំបិល ស្ករ និងម្សៅ។ ការផ្លាស់ប្តូររបបអាហាររបស់អ្នកគឺសាមញ្ញ ហើយវាមានឥទ្ធិពលខ្លាំងណាស់។ មានសិស្សរបស់ខ្ញុំជាច្រើនបានព្យាយាមធ្វើតាមនេះ ហើយវាពិតជាមានការភ្ញាក់ផ្អើលដែលពួកគេទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

២. ទម្លាប់ហាត់ប្រាណឱ្យបានគ្រប់គ្រាន់៖ ការញ៉ាំអាហារឱ្យបានត្រឹមត្រូវ តែអ្នកគ្មានទម្លាប់ធ្វើលំហាត់ប្រាណទេ សុខភាពអ្នកនឹងមានបញ្ហា។ អ្នកត្រូវកសាងទម្លាប់ធ្វើលំហាត់ប្រាណឱ្យមានប្រសិទ្ធភាព មានមនុស្សជាច្រើនមិនសូវធ្វើលំហាត់ប្រាណតាំងពីវ័យជំទង់។

ការអភិវឌ្ឍទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ជួយសម្រួលរាល់សន្លាក់នៅក្នុងខ្លួនរបស់អ្នក។ ការធ្វើចលនានេះបានជំរុញសាច់ដុំ និងសន្លាក់របស់អ្នកមានភាពរហ័សរហួន និងអាចបត់បែនបាន។ ការធ្វើលំហាត់ប្រាណទៀងទាត់ធានាថា អ្នកមានតុល្យភាព និងភាពចល័តកាន់តែខ្លាំង។ វាជួយកាត់បន្ថយលទ្ធភាពនៃការឈឺសាច់ដុំ សន្លាក់ និងបញ្ហា។

បង្កើតទម្លាប់នៃការធ្វើលំហាត់ប្រាណ ២០០ នាទីរៀងរាល់សប្តាហ៍។ អ្នកត្រូវដើរលេង ៣០ នាទីក្នុងមួយថ្ងៃជាប្រចាំ អ្នកនឹងក្លាយជាមនុស្សដែលមានសុខភាពល្អនៅក្នុងសង្គម។ បើអ្នកដាក់វិន័យលើខ្លួនអ្នកឱ្យជិះកង់ ហាត់ប្រាណលើម៉ាស៊ីន ហែលទឹក អ្នកចូលរួមលំហាត់ប្រាណណាដែលធ្វើចលនាសួត បេះដូង និងធ្វើឱ្យសរសៃឈាមរបស់អ្នកមានដំណើរការល្អ នោះកម្រិតសុខភាព និងថាមពលរបស់អ្នកនឹងប្រសើរឡើងក្នុងរយៈពេលដ៏ខ្លី។

៣. ទម្លាប់គេងឱ្យបានគ្រប់គ្រាន់៖ អ្នកត្រូវការសំរាប់សុខភាពល្អ គឺទម្លាប់នៃការសម្រាកឱ្យបានត្រឹមត្រូវ។ អ្នកត្រូវការគេង ៧ ទៅ ៨ ម៉ោងរាល់យប់ដើម្បីទទួលបានលទ្ធផលល្អបំផុត។ បើអ្នកគេងតិចជាង ៦ ទៅ ៧ ម៉ោងក្នុងមួយយប់ ហើយអ្នកនៅតែខំប្រឹងធ្វើការដូចធម្មតា អ្នកនឹងមានបញ្ហាសុខភាពមកពី កង្វះដំណេក ឱ្យគ្រប់គ្រាន់ ។ ការគេងមិនគ្រាប់គ្រាន់ វាធ្វើឱ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍មិនល្អ។ អ្នកត្រូវអភិវឌ្ឍទម្លាប់នៃការចូលគេងមុនម៉ោង ១០ យប់ រៀងរាល់យប់ និងគេងលក់ស្កប់ស្កល់។

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2209

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
Tror Sopheap
October 17 2024
94 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?
Tror Sopheap
October 17 2024
82 views

#ចិត្តសាស្ត្រ

មានក្តីស្រមៃ តែគ្មានអ្នកជឿ! អ្នកត្រូវធ្វើរឿង ១នេះ ឱ្យសម្រេចក្តីស្រមៃ ឱ្យអនាគតអស្ចារ្យ
Tror Sopheap
October 16 2024
109 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្ត Matthews ថា បើអ្នកមិនចោលផ្នត់គំនិត ១នេះ ជីវិតអ្នកក្លាយជាបញ្ហាគ្មានបញ្ចប់
Tror Sopheap
October 14 2024
136 views

#ចិត្តសាស្ត្រ

ឈប់ពិបាកចិត្ត! ៤ទម្លាប់ធ្វើឱ្យអ្នករស់នៅមានអាយុវែងហើយជីវិតរីករាយ
Tror Sopheap
October 14 2024
113 views

#ចិត្តសាស្ត្រ

ទិចនិកទាំង ៧នេះ ឱ្យអ្នកចេះស្រឡាញ់ខ្លួន និងមានសុភមង្គល
Tror Sopheap
October 13 2024
167 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
974 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
319 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
259 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
225 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
220 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
201 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 17 2024
បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
#អាហារOctober 17 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#ចិត្តសាស្ត្រOctober 17 2024
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?
#ជំងឺOctober 17 2024
ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
#កីឡាOctober 16 2024
កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
#ជំងឺOctober 16 2024
មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia