សម្រស់
សូមប្រយ័ត្ន! អាហារពេលព្រឹក៤ប្រភេទនេះ នឹងធ្វើឱ្យប្រឈមនឹងជំងឺ ហើយងាយនឹងឡើងគីឡូណាស់
Sitha Tek
August 17 2021
9.9 K views

អាហារពេលព្រឹកជាអាហារដែលចាំបាច់និង សំខាន់ខ្លាំងណាស់សម្រាប់ជួយទ្រទ្រង់រាយកាយ ​និងផ្ដល់ថាមពលដល់រាងកាយរបស់អ្នក។ ក៏ប៉ុន្តែប្រសិនបើ អ្នកបរិភោគអាហារដែលមិនល្អ វានឹងធ្វើឱ្យអ្នកមានគុណវិតបត្តិនាថ្ងៃជាក់ជាមិនខាន ដូច្នេះថ្ងៃនេះ Healthy Cambodiaនឹងលើកយកអាហារពេលព្រឹកទាំង4ប្រភេទដែល បង្កគ្រោះថ្នាក់ដល់សុខភាពនាថ្ងៃក្រោយ៖

១.បាយស៖ បាយគឺ មានកាឡូរីខ្ពស់ណាស់ ដែលងាយនឹងធ្វើឱ្យអ្នកឡើងគីឡូ ជាពិសេសបាយស្រូប បាយឆា ដែលអ្នកតែងតែញ៉ាំធ្វើជាអាហារពេលព្រឹក។ ពេលខ្លះអ្នកជ្រើសញ៉ាំបាយទឹកនោះ ដោយមិនមានបន្លែជាមួយ ដែលធ្វើឱ្យរាងកាយរបស់អ្នកមិនទទួលបានជាតិវីតាមីន ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមល្អគ្រ​ប់គ្រាន់សម្រាប់ចិញ្ចឹមរាងកាយ ដូច្នេះវាធ្វើឱ្យអ្នកងាយនឹងឆាប់ឃ្លាន ហើយចង់ញ៉ាំអាហារជាច្រើន នោះហើយដែលធ្វើឱ្យធាត់ដោយមិនដឹងខ្លួន។

២.គុយទាវ៖ គុយទាវ គឺមានជាតិមេ ម្សៅផ្អាប់ ផ្ទុកកាឡូរីខ្ពស់ដែលងាយនឹងធ្វើឱ្យអ្នកប្រឈមមុខនឹងការឡើងគីឡូលឿនដូចគ្នា។ លើសពីនេះ សារធាតុនៅក្នុងគុយទាវនឹងធ្វើឱ្យអ្នកប្រឈមនឹងជំងឺទឹកដាច់សរសៃឈាម សម្ពាធឈាមឡើងខ្ពស់ និងប៉ះពាល់ដល់សុខភាពបេះដូង។

៣.មី ឬមីសួរ៖ លោកវេជ្ជបណ្ឌិត Sunil Sharm បាននិយាយថា សរសៃមី គឺមានជាតិប្រៃ​ ស្ករ អំបិលសូដ្យូមដែលធ្វើឱ្យស្បែកសាច់របស់អ្នកហើមៗ ហើយជាតិប្រៃផ្អែមនៅក្នុងសរសៃមី នឹងបង្កឱ្យអ្នកកើតជំងឺធាត់ ឬលើសគីឡូ សាច់ប្រែប្រួលលែងហាប់ណែន។ បន្ថែមពីនេះ ការញ៉ាំមីញឹកញាប់នឹង ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ធ្វើឱ្យក្រពះស្អិតលែងដំណើរ ឬរលាកក្រពះ ក្ដៀនលាមកពិបាកក្នុងការបន្ទរបង់ នាំឱ្យមានហានិភ័យនៃជំងឺឬសដូងបាត ឬរលាកក្រពះធ្ងន់ធ្ងរ។

៤.នំប៉័ង ឬសាន់វិច៖ សាន់វិចគឺ ប្រើដោយនំប៉័ងដែលមានជាតិផ្អែម ហើយបន្ថែមប័រ ទឹកប៉េងប៉ោះផ្អែម មិនសូវមានជាតិបន្លែ បើជាអ្នកញ៉ាំទៅធ្វើឱ្យអ្នកឆ្អែតក៏ពិតមែន ប៉ុន្តែវាមិនសូវបានផ្ដល់គុណប្រយោជន៍អ្វីដល់សុខភាពរបស់អ្នកនោះទេ។ លើសពីនេះ នៅពេលអ្នកញ៉ាំអាហារដែលមិនមានប្រូតេអ៊ីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ វានឹងធ្វើឱ្យអ្នកឆាប់ឃ្លាន ហើយចង់ញ៉ាំតែរបស់ផ្អែមៗ ខ្លាញ់ៗជាដើម ដូច្នេះអ្នកគឺ ជាជនរងគ្រោះដែលនឹងប្រឈមមុខនឹងការឡើងគីឡូ។

សូមបញ្ជាក់ថា ចំពោះអាហារទាំងអស់នេះ គឺអ្នកអាចទទួលទានបាន ប៉ុន្តែសូមកុំបរិភោគវាញឹកញាប់ពេក ជាពិសេសគឺ មី គុយទាវតែម្ដង ពីព្រោះអាហារ២ប្រភេទនេះ គឺពិតជាគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់។ ដោយឡែក ចំពោះការញ៉ាំបាយនៅពេលព្រឹក អ្នកគួរតែញ៉ាំក្នុងបរិមាណល្មម ហើយព្យាយាមញ៉ាំបន្លែឱ្យបានច្រើន ទើបការញ៉ាំរបស់អ្នកនៅពេលព្រឹកមិនបង្កហានិភ័យនៃការឡើងគីឡូ។

ទន្ទឹមនឹងនេះ​ ខ្ញុំសូមលើកយកអាហារចំនួន៥ប្រភេទដែលអ្នកអាចញ៉ាំបាននៅពេលព្រឹក ហើយនាំមកនូវសុខភាពល្អ៖

១.ស្រូវសាឡី៖ ស្រូវសាឡី គឺជាអាហារដែលមានប្រូតេអ៊ីន និងជាប្រភពជាតិកាកសរសៃច្រើនជាងស្រូវធម្មតា ដែលវាបានដើរតួនាទីជំរុញប្រព័ន្ធកិនរំលាយអាហារបានល្អ។ បន្ថែមពីនេះ វាមានកាឡូរីទាបជាងបាយស ប៉ុន្តែវាអាចធ្វើឱ្យអ្នកឆ្អែតបានយូរ និងមិនសូវឃ្លានអ្វីផ្សេងនោះទេ។ លើសពីនេះ វាក៏សម្បូរទៅដោយជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។

២.ដំឡូងជ្វា( Sweet potato)៖ លោក Christensen ដែលជាអ្នក​ឯកទេសខាងចំណីអាហារបានឱ្យដឹងថា ដំឡូងជ្វាគឺ មានផ្ទុកសារធាតុ ខារ៉ូទីនច្រើនបំផុតដែលអាចជួយទប់ស្កាត់ និងប្រឆាំងភាពចាស់នៃស្បែករបស់អ្នកដោយសារតែ វាផ្ទុកវីតាមីនអា វីតាមីនសេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកកុំឱ្យចាស់។ លើសពីនេះ ដំឡូងជ្វាមានកាឡូរីទាបជាងបាយស ដូចនេះការបរិភោគដំឡូងជ្វានៅពេលព្រឹក គឺផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព។

៣.ផ្លែប័រ( Avocado)៖ លោក​ Jaramillo អ្នកជំនាញផ្នែកចំណីអាហារបាននិយាយថា ការញ៉ាំផ្លែប័រ ពេលព្រឹកគឺល្អខ្លាំងណាស់។ ផ្លែប័រមានផ្ទុកដោយសារធាតុខ្លាញ់ អូមេហ្កា៣ ដែលជួយផ្ដល់សំណើមដល់ស្បែក ជួយឱ្យកោសិកាស្បែកលូតលាស់បានល្អ។ ពិសេសជាងនេះ ផ្លែឈើមួយប្រភេទនេះ​ គឺជួយឱ្យអ្នកឆាប់ឆ្អែត ដូចនេះវាក៏អាចជួយទប់ស្កាត់ការឡើងគីឡូរបស់អ្នកផងដែរ។

៤.ប្រូតេអ៊ីន(Protein Shake)៖ ជាភេសជ្ជៈកែច្នៃ វាល្អសម្រាប់ទទួលទានពេលព្រឹក ដោយសារពួកវាចម្រាញ់ចេញពី ប្រូតេអ៊ីដែលទាញចេញពីទឺកដោះគោ ស៊ុត និងប្រូតេអ៊ីនដែលទាញចេញពីសណ្តែកសៀង ហើយរាងកាយរបស់យើង ស្រូបយកវាលឿន វាល្អបំផុតសម្រាប់អ្នកហាត់កីឡាដើម្បីបង្កើនម៉ាសសាច់ដុំឱ្យរឹងមាំ ជួយថែរក្សានឹងបង្កើនថាមពលក្នុងខ្លួន។ បន្ថែមពីនេះ វាមានកាឡូរីទាបមិនប៉ះពាល់សុខភាព និងមានភាពងាយស្រួលក្នុងការញ៉ាំ​ មិនចំណាយពេលវេលាយូរក្នុងការធ្វើ។​

៥.កិនទឹកផ្លែឈើស្រស់ៗ៖ ការកិនភេសជ្ជៈទឹកផ្លែឈើ ញ៉ាំមួយកែវនៅពេលព្រឹក វាផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា ជួយសម្រួលប្រព័ន្ធរំលាយអាហារបានល្អ ជួយលាងសម្អាតជាតិពុល ហើយជាពិសេសនៅក្នុងផ្លែឈើមានផ្ទុកវីតាមីននិងជាតិកាកសរសៃល្អជាច្រើន វានឹងដឹកនាំសារធាតុចិញ្ចឹម ជួយឱ្យស្បែករបស់អ្នកភ្លឺរលោង ស្រស់ថ្លា និងកាត់បន្ថយស្នាមជ្រួញ។

ស្របជាមួយការលើកឡើងខាងលើនេះ សូមលោកអ្នកញ៉ាំអាហារឱ្យត្រូវតាមក្បួនពេទ្យ គឺញ៉ាំអាហារដែលមានវីតាមីនបន្លែ សារធាតុចិញ្ចឹម និង ប្រូតេអ៊ីនបានមកពីត្រីសាច់ឱ្យបានគ្រប់គ្រាន់ ទើបលោកអ្នកទទួលបានសុខភាពល្អ។

អត្ថបទដោយ៖ តឹក ស៊ីថា 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.2 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
813 views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
699 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
490 views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
467 views
អត្ថបទថ្មីៗ
#ព័ត៌មានJanuary 10 2025
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
#កីឡាJanuary 10 2025
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia