ជំងឺ
រដូវភ្លៀង មេរោគផ្តាសាយកើតច្រើន ឆាប់ញ៉ាំអាហារ៥បង្កើនភាពស៊ាំ ទប់ផ្តាសាយកុំឱ្យចូលខ្លួន

រដូវភ្លៀងបែបនេះ សុខភាពយើងម្នាក់ៗប្រឈមមុខជាមួយនឹងជំងឺផ្តាសាយណាស់ ប្រសិនអ្នកជាបុគ្គលដែលមានសុខភាពខ្សោយស្រាប់ទៀត ទោះមិនត្រូវទឹកភ្លៀងក៏ដោយ ក៏អាចផ្តាសាយបានដែរ។ ដូច្នេះដើម្បីបង្កើនភាពស៊ាំក្នុងខ្លួនរបស់អ្នកឱ្យខ្លាំង ការពារជំងឺ ក្នុងដំណាក់កាលនេះអ្នកចាំបាច់ត្រូវតែជ្រើសរើសអាហារដែលជួយបង្កើនភាពស៊ាំ។

ជាការពិតណាស់ យោងតាមការណែនាំពីគេហទំព័រ medicalnewstoday អាហារដែលអ្នកគួរតែញ៉ាំដើម្បីការពារជំងឺផ្តាសាយ ក្នុងអំឡុងពេលអាកាសធាតុប្រែប្រួល និងភ្លៀងរាល់ថ្ងៃបែបនេះ មានដូចខាងក្រោម៖

១. តែខ្ញី៖ តែខ្ញីជាអាហារសុខភាពដែលជួយបណ្តេញជាតិពុលចេញពីរាងកាយ ធ្វើឱ្យភាបស៊ាំនៅក្នុងរាងកាយកើនឡើងផងដែរ។ ជាពិសេសនៅពេលដែលអ្នកត្រូវទឹកភ្លៀងមានអារម្មណ៍ថាតឹងច្រមុះ និងឈឺក្បាល អ្នកគួរតែឆុងទឹកតែខ្ញីមួយកែវផឹក ដោយជ្រើសយកខ្ញីផ្នែកគល់មកធ្វើទើបមានប្រសិទ្ធភាពខ្ពស់។

២. ក្រូច៖ ក្រូច​សម្បូរ​ជាប្រភពនៃ​វីតាមីន C ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយកើនឡើងខ្លាំង ការពារជំងឺផ្សេងៗជាពិសេសគឺ ជំងឺផ្តាសាយ។

៣. ទឹក៖ ជាធម្មតានៅពេលអាកាសធាតុត្រជាក់ឬភ្លៀងធ្វើឱ្យអ្នកមិនមានអារម្មណ៍ថាស្រេកទឹកដូចអាកាសធាតុក្តៅនោះទេ ប៉ុន្តែអ្នកត្រូវតែព្យាយាមផឹកទឹកឱ្យបានច្រើន ចៀសវាងផឹកទឹកកកជាដាច់ខាត ត្រូវផឹកទឹកក្តៅទើបអាចការពារជំងឺផ្តាសាយបាន។

៤. តែបៃតង៖ តែបៃតងត្រូវបានគេរកឃើញថាវាមានផ្ទុកជាមួយនឹងសារធាតុ flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម បង្កើនភាពស៊ាំ និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម ហើយអាចសម្លាប់បាក់តេរីផ្តាសាយបានផងដែរ។ ផឹតតែបៃតងក្តៅឧណ្ហៗមួយកែវនៅពេលព្រឹកល្អបំផុត។

៥. ស៊ុត៖ សម្បូរទៅដោយសារធាតុចិញ្ចឹមពង្រឹងភាពស៊ាំ ស៊ុតមានបរិមាណវីតាមីន D ខ្ពស់ ដែលជាវីតាមីនដ៏សំខាន់ក្នុងការគ្រប់គ្រង និងពង្រឹងភាពស៊ាំ។

គូសបញ្ជាក់ផងដែរថា រដូវភ្លៀងបែបនេះអ្នកត្រូវយកចិត្តទុកដាក់ការពារសុខភាព គួរញ៉ាំអាហារណាដែលមានប្រយោជន៍ បង្កើនភាពស៊ាំឱ្យរាងកាយរឹងមាំទើបរាងកាយយើងមិនប្រឈមជាមួយនឹងជំងឺផ្តាសាយ និងជំងឺរាតត្បាតផ្សេងៗ៕

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia