អាហារ
ផឹកទឹកដោះគោជួយឆ្អឹង ថែរាង លើកកម្ពស់កម្រស់ តើធ្វើដូចម្តេចទើបបានគុណប្រយោជន៍ទាំងអស់នេះ?

ក្រៅពីការទទួលទាននូវថ្នាំ និងប្រភេទក្រុមអាហាររូបត្ថម្ភ ដើម្បីជួយទ្រទ្រង់ និងជម្រុញដល់ការលូតលាស់របស់សុខភាពឆ្អឹង ទឹកដោះគោស្រស់ បានឈរជើងជាតួឯកដ៏ល្អក្នុងការបំប៉នសុខភាពតាមធម្មជាតិ ជាមួយនឹងសារធាតុចិញ្ចឹមដ៏សម្បូរបែបនៃកាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ប្រូតេអ៊ីន សារជាតិខ្លាញ់ឆ្អែត និងវីតាមីនK ២ មានសារៈសំខាន់ចាំបាច់បំផុតសម្រាប់ការថែរក្សាឆ្អឹង ធ្មេញ ខួរក្បាល សរសៃឈាមបេះដូង សម្រួលដល់សុខភាពផ្លូវចិត្ត សុខភាពស្បែក និងបញ្ហាគេងមិនលក់។

ដោយឡែកផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ទាំងនេះ ការផឹកទឹកដោះគោ ក៏តម្រូវឱ្យអ្នកទទួលទានកំណត់ពេលវេលា និងចេះពីវិធីមួយចំនួនផងដែរ ដើម្បីជួយឱ្យសរីរាង្គកាយអាចស្រូបយកនូវសារជាតិចិញ្ចឹមបានយ៉ាងល្អចេញពីទឹកដោះគោ៖

១. ផឹកមុខចូលគេង៖ យោងទៅតាម ក្បួនឱសថធម្មជាតិ (Ayurveda) របស់ប្រទេសឥណ្ឌាដែលបានចេញផ្សាយដោយគេហទំព័រ timesofindia បានបង្ហាញឱ្យដឹងថា ចំពោះពេលវេលាដ៏ល្អបំផុត ដើម្បីញ៉ាំទឹកដោះគោនោះ គឺនៅពេលយប់មុនពេលចូលគេង។ ដោយហេតុសារជាតិសំខាន់ៗមួយចំនួនដែលមាននៅក្នុទឹកដោះគោដូចជា វីតាមីន A, B១, B២, B១២ និង D, កាល់ស្យូម, ម៉ាញេស្យូម និងប៉ូតាស្យូម អាចដំណើរការបានយ៉ាងល្អ​នៅក្នុងកំឡុងរាងកាយត្រូវបានសម្រាក។ ក៏ប៉ុន្តែក្នុងលក្ខខណ្ឌក្មេងដែលមានអាយុក្រោម៥ឆ្នាំ គឺអាចញុំាទឹកដោះគោនៅពេលព្រឹកបាន ដើម្បីជាជំនួយបន្ថែមក្នុងការ​បង្កើនកម្រិត​សាច់ដុំ និងជម្រុញទៅដល់សមត្ថភាពលូតលាស់របស់ក្មេង។ ​

២. ផឹកទឹកដោះគោក្តៅឧណ្ហៗ៖ ចំពោះមនុស្សពេញវ័យការទទួលទានទឹកដោះគោក្តៅឧណ្ហៗមុនចូលគេងគឺអាចជួយពន្លឿនការគេងបានលឿន។ ក្នុងកម្រិតសីតុណ្ហភាព ដែលត្រូវកម្តៅទឹកដោះគោនោះមិនឱ្យក្តៅពេកទេ កម្តៅត្រឹមកម្រិត ចន្លោះពី៦០ ទៅ៧០% គឺលោកអ្នកអាចយកមកទទួលទាន ប្រសិនបើចាំដល់ពុះអាចនឹងធ្វើឱ្យសារជាតិចិញ្ចឹមមួយចំនួនត្រូវបានបាត់បង់កំឡុងពេលកម្តៅ។

យ៉ាងណាមិញ ជាការណែនាំបន្ថែមទៅកាន់ក្រុមបុគ្គលចំនួនដែលគាត់ងាយប្រតិកម្មជានឹងសារជាតិ ឡាក់តូស (Lactose) ឬអាលែហ្ស៊ីជាមួយទឹកដោះគោគួរណាស់តែជៀសវាងនូវការញុំាទឹកដោះគោ។ ដោយហេតុថា អ្នកដែលគាត់មានបញ្ហាជាមួយនឹងសារជាតិឡាក់តូស គឺប្រព័ន្ធរំលាយរបស់គាត់អសមត្ថភាពក្នុងការរំលាយជាតិស្ករសំខាន់ៗនៅក្នុងទឹកដោះគោ ដែលស្ថានភាពនេះបណ្តាលឱ្យកើតចេញជាបញ្ហា ហើមពោះ ចុលឆ្អល់ពោះ និងរាគ ...ជាដើម៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia