ទឹកអំពៅជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលមានគុណសម្បត្តិច្រើនខ្លាំងមែនទែនចំពោះសុខភាពរបស់យើង។ រាល់ពេលដែលអ្នកធ្វើការហត់អស់កម្លាំង ឬខ្វះជាតិទឹក ការដែលបានញុំាទឹកអំពៅមួយឬពីកែវគឺជាជម្រើសដែលល្អបំផុតសម្រាប់រាងកាយ នេះបើយកវាទៅប្រៀបធៀបទៅនឹងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនទៀត ព្រោះក្នុងទឹកអំពៅជាជាតិស្ករធម្មជាតិ មិនប៉ះពាល់ដូចភេសជ្ជៈកែច្នៃនោះទេ។ ក្រៅពីបំបាត់អស់កម្លាំង ដឹងឬទេថាតើការញុំាទឹកអំពៅមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព?
ដើម្បីកាន់តែជ្រាបច្បាស់ថាតើទឹកអំពៅមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព ក្នុងថ្ងៃនេះក្រុមការងារ ចាបបៃតង នឹងធ្វើការជួបសម្ភាសន៍ជាមួយនឹងលោក សយ វុទ្ធា ជាម្ចាស់ហាង ទឹកអំពៅ The FRESH Sugarcane & Juice មកជម្រាបជូនប្រិយមិត្តអ្នកអានឱ្យកាន់តែជ្រាប់ច្បាស់ពីអត្ថប្រយោជន៍នៃការញុំាទឹកអំពៅចំពោះសុខភាព។
លោកបានលើកឡើងថា “ បើតាមការសិក្សារបស់ខ្ញុំកន្លងមក និងការស្រាវជ្រាវពីប្រភពប្រទេសដ៏ទៀតបានឱ្យដឹងថា ការបានញុំាទឹកអំពៅជាប្រចាំពិតជាមានសារៈសំខាន់ណាស់ចំពោះសុខភាព ដែលផ្ដល់ឱ្យសុខភាពជាច្រើនដូចជា ជួយព្យាបាលដល់ជំងឺផ្ដាសាយ ធ្វើឱ្យឆ្អឹងរឹងមាំ ជួយឱ្យធ្មេញស ជួយដល់ជំងឺបេះដូង បំបាត់ការទល់មក ជួយផ្ដស់សំណើមដល់ស្បែក ជួយផ្ដល់ថាមពលដល់រាងកាយ បង្កើតជាតិទឹក មិនឡើងទម្ងន់ និងផ្ដល់ជាតិស្ករបន្ថែមសម្រាប់អ្នកដែលតែងតែឧស្សាហ៍វិលមុខដោយសារខ្វះជាតិស្ករ។
លើសពីនេះ បើតាមការសិក្សាបានបង្ហាញថា ទឹកអំពៅអាចការពារពីជំងឺមហារីកទៀតផង។ គេដឹងថាក្នុងទឹកអំពៅមានសារធាតុ flavonoids ប្រឆាំងនិងជំងឺមហារីកយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ដែលវាមានតួនាទីជួយការពារអ្នកពីការកើនឡើងនៃកោសិកាមហារីក និងជួយរារាំដល់ជំងឺមហារីកក្រពេញប្រូស្ដាត និងមហារីកសុដន់។
លោកបានបន្ថែមថាខណៈពេលដែលទឹកអំពៅមានគុណសម្បត្តិជាច្រើនចំពោះសុខភាព ប៉ុន្ដែការថែរក្សាអនាម័យ គុណភាពនៃអំពៅ ការវេចខ្ចប់ និងការមិនបន្ថែមជាតិផ្អែម(មេស្ករ) ក៏មានសារៈសំខាន់ផងដែរចំពោះសុខភាព។ ព្រោះថាបើទោះបីទឹកអំពៅមានអត្ថប្រយោជន៍ប៉ុណ្ណាក៏ដោយ ប៉ុន្ដែប្រសិនគ្មានអនាម័យ និងបន្ថែមសារធាតុផ្អែម(មេស្ករ) នៅក្នុងទឹកអំពៅនោះ វាក៏នាំឱ្យប៉ះពាល់ដល់សុខភាពអ្នកញុំាផងដែរ។”
សូមរម្លឹកផងដែរថា ទឹកអំពៅរបស់ហាង The FRESH Sugarcane & Juice ទោះបីជាមានការវេចខ្ចប់មានអនាម័យ មានគុណភាពល្អ ប្រកបដោយផាសុខភាពពីការមើលថែរបស់បុគ្គលិកហាងមែន តែតម្លៃវិញត្រឹមតែមួយកែវ២ពាន់រៀនប៉ុណ្ណោះ លើសពីនេះទៀតទឹកអំពៅរបស់The FRESH Sugarcane & Juice មានច្រើនរសជាតិឱ្យយើងជ្រើសរើសទៀតផង ហើយថែមទាំងអាចដឹកជញ្ជូនដល់កន្លែងទៀត។
ប្រសិនជាបងប្អូនចង់ទិញទឹកអំពៅពីហាងគាត់ អាចរកទិញបាននៅសាខាទាំងពីរបស់គាត់បានគឺ
សាខាទី១៖ ផ្ទះលេខ១៨ ផ្លូវ៣៧០ បឹងកេងកង១ ក្រោយទូរទស្សអប្សរាបុស្តិលេខ១១ The Fresh Sugarcane & Juice BKK
សាខាទី២៖ បុរីពិភពថ្មីចំការដូង១ ផ្ទះ៩២ ផ្លូវលេខ០៧ ទល់មុខសួនច្បារ The FRESH Sugarcane & Juice
ហេតុនេះដើម្បីទទួលបាន អារម្មណ៍ស្រស់ថា្ល រាងកាយមានថាមពល និងសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗដែលបានរៀបរាប់ខាងលើ សូមបងប្អូនកុំភ្លេចញុំាទឹកអំពៅឱ្យបានជាប្រចាំ និងជាពិសេសមុនពេលញុំាសូមជ្រើសរើសទឹកអំពៅណាដែលមានអនាម័យល្អដើម្បីឱ្យយើងរឹងតែទទួលបាននូវសុខភាពល្អបន្ថែមទៀត៕
អត្ថបទបន្ថែម៖ ធូរថ្លៃហើយស្រួលរកទៀត! ញុំាទឹកអំពៅជួយដល់សុខភាព ចៀសពីជំងឺ
រូបភាពហាងទឹកអំពៅ និងម្ចាស់ហាងThe FRESH Sugarcane & Juice
អត្ថបទដោយ៖ ភី សៅឌី