ប្រភពរូបថត៖ The FRESH Sugarcane & Juice
ទឹកអំពៅជាភេសជ្ជៈដ៏ពេញនិយមមួយដែលមនុស្សទូទៅចូលចិត្ដញុំាដើមី្បបំបាត់ការហេវហត់អស់កម្លាំង និងធ្វើឲ្យអារម្មរណ៍យើងស្រស់ថា្លនូវដែលបានញុំាវា។ គុណសម្បត្តិដ៏ច្រើនលើសលុបដែលរាប់ររៀបមិនអស់ពីភេសជ្ជៈមួយប្រភេទនេះគឺជួយដល់យើងឲ្យទទួលបានសុខភាពល្អ និងអាចការពារជំងឺផ្សេងៗបានទៀតផង។ ខាងក្រោមនេះជាគុណសម្បត្តិទាំងដែលទទួលបានពីការញុំាទឹកអំពៅ៖
-ផ្ដល់ថាមពល៖ ប្រសិនអ្នកមានអារម្មណ៍ថាអស់កម្លាំង ហើយមានអាការៈវិលមុខ ឬអារម្មណ៍មិនស្រស់ថ្លា លោកអ្នកអាចយកទឹកអំពៅមកទទួលទានបានព្រោះក្នុងទឹកអំពៅសម្បូរដោយកាល់សូ្យម ប៉ូតាសូ្យម ផូស្វ័រ និងជាតិដែកជាច្រើនដែលជួយបំពេញជាតិស្ករក្នុងបរិមាណមួយដែលយើងបាត់បង់ទៅ។
-បង្កើនភាពសុំា៖ វាសម្បូរដោយសារធាតុប្រឆំាងអុកស៊ីតកម្ម ជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងនូវជំងឺផ្សេងៗ និងជួយបង្កើនភាពសុំាដល់រៀងកាយ។ សារធាតុអេឡិចត្រូលីតដែលមានក្នុងទឹកអំពៅជួយដល់ការខ្សោះជាតិទឹក ដោយបំពេញនូវជាតិទឹកបន្ថែមដល់សារពាង្គកាយ។ ហើយវាជួយព្យាបាលជំងឺផ្ដាសាយ ប្រឆាំង នឹងគ្រុនក្ដៅបានផងដែរ។
-ព្យាបាលជំងឺខាន់លឿង៖ ជំងឺខាន់លឿងគឺជាជម្ងឺមួយដែលអ្នកអាចរកឃើញសារធាតុពណ៌លឿងនៃស្បែក និងភ្នាសផ្សេងៗនៃសារពាង្គការ។ ជំងឺនេះកើតឡើងដោយសារ Billirubin(ប៊ីលីរ៉ុប៊ីន)ដែលជាសារធាតុរាវដែលបណ្ដាលមកពីថ្លើមដំណើរការមិនល្អ។ ដូនេះបើចង់ការពារពីជំងឺមួយនេះអ្នកគួរតែទទួលទានទឹកអំពៅឲ្យបានជាប្រចាំព្រោះក្នុងទឹកអំពៅជួយពង្រឹងថ្លើមរបស់អ្នកឲ្យដំណើរការបានល្អ។
-បំបាត់ការទល់លាមក៖ បើតាមAyurvedaបានឲ្យដឹងថា នៅក្នុងទឹកអំពៅជួយធ្វើឲ្យប្រសើរឡើងនូវចលនាពោះវៀនដំណើរការបានល្អ និងបំបាត់អាការៈទល់លាមកយ៉ាងមានប្រសិទ្ធភាព។ ជាពិសេសវាក៏មានផ្ទុកជាតិអាល់កាឡាំងដែលជួយព្យាបាលអាស៊ីត និងការរលាកក្រពះផងដែរ។
-ការពារពីជំងឺមហារីក៖ គេដឹងថាក្នុងទឹកអំពៅមានសារធាតុ flavonoids ប្រឆាំងនិងជំងឺមហារីកយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ដែលវាមានតួនាទីជួយការពារអ្នកពីការកើនឡើងនៃកោសិកាមហារីក និងជួយរារាំដល់ជំងឺមហារីកក្រពេញប្រូស្ដាត និងមហារីកសុដន់។
ក្រៅពីផ្ដល់ថាមពល និងការពារពីជំងឺផ្សេងៗទឹកអំពៅគឺមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា បង្កើនភាពរឹងមាំដល់ឆ្អឹងនិងធ្មេញ បំបាត់ការឈឺករ បំបាត់ការក្រហាយទ្រូង ជួយដល់ការសម្រកទម្ងន់...។ ដូច្នេះដើម្បីទទួលបាននូវសុខភាពល្អអ្នកគួរតែទទួលទានទឹកអំពៅឲ្យបានជាប្រចាំ ប៉ុន្ដែមុននឹងទទួលទានសូមជ្រើសរើសឲ្យបានត្រឹមត្រូវ ព្រោះទឹកអំពៅមួយចំនួនអាចបន្ថែមសារធាតុមេស្ករពីលើបន្ថែម៕
អត្ថបទដោយ៖ភី សៅឌី
ចង់ផឹកទឹកអំពៅមានអនាម័យរសជាតិឆ្ងាញ់ច្រើនរសជាតិអាចសាកនៅ The FRESH Sugarcane & Juice