ជំងឺ
កុំរំលងអាការៈធម្មតាទាំងនេះ ជាសញ្ញាជំងឺស្ទះសួតរ៉ាំរ៉ៃ អាចធ្វើឱ្យអ្នកស្លាប់បាន បើមិនយកចិត្តទុកដាក់ទេ
Pov Saru
November 24 2025
483 views

អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញក្តីព្រួយបារម្ភធំមួយបន្ទាប់ពីទិន្នន័យថ្មីបង្ហាញថា ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) នៅតែជាមូលហេតុស្លាប់របស់មនុស្សដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី 4 នៅលើពិភពលោក។ តាមរបាយការណ៍ខែ វិច្ឆិកា ឆ្នាំ 2024 ជំងឺនេះបានសម្លាប់មនុស្សជាង 3.5 លាននាក់។ 

ជំងឺស្ទះសួតរ៉ាំរ៉ៃ គឺជាជំងឺរលាកសួតរុំារ៉ៃដែលបណ្តាលឱ្យស្ទះខ្យល់ និងធ្វើឱ្យយើងពិបាកដកដង្ហើម។ ជារឿយៗវាមានការវិវត្តយឺត ប៉ុន្តែធ្ងន់ធ្ងរឡើងបន្តិចម្តងៗ ដោយឆ្លុះបញ្ចាំងតាមរោគសញ្ញាដូចជា៖ ក្អករ៉ាំរ៉ៃ ដកដង្ហើមខ្លីៗ ស្ទះខ្យល់ ឬអស់កម្លាំងជាងធម្មតា។ អ្នកជំនាញពន្យល់ថា ជាទូទៅកត្តាដែលធ្វើឱ្យជំងឺនេះកើតឡើងគឺបណ្ដាលមកពី៖  ការជក់បារី  ប៉ះពាល់ជាមួយខ្យល់កង្វក់ច្រើន មានបញ្ហាផ្លូវដង្ហើមមិនបានព្យាបាលឱ្យត្រឹមត្រូវ  និងការធ្វើរោគវិនិច្ឆ័យយឺតពេក។  នៅតំបន់ខ្លះជាពិសេសនៅទីក្រុង និងតំបន់ឧស្សាហកម្ម អ្នករស់នៅអាចនឹងប៉ះពាល់ច្រើននឹងផ្សែងឡាន ធូលី និងការបំពុលខ្យល់ពីរោងចក្រ ផ្សេងៗ។ 

មូលហេតុដែលធ្វើឱ្យជំងឺនេះកាន់តែគ្រោះថ្នាក់បំផុត គឺមនុស្សជាច្រើនមិនសូវជាចាប់អារម្មណ៍នឹងរោគសញ្ញាដំបូងៗទេ ដោយគិតថាវាគ្រាន់តែជំងឺក្អកធម្មតា។ អ្នកជំនាញផ្នែកសួតបានឱ្យដឹងថា ការសង្កេត រកឱ្យឃើញជំងឺនេះភ្លាមៗគឺសំខាន់ណាស់ ប្រសិនបើអ្នកក្អកដដែលៗរយៈពេលយូរ ពិបាកដកដង្ហើម ហាក់ដូចជាស្ទះខ្យល់ និងមានអារម្មណ៍ថាអស់កម្លាំងជាងធម្មតា គួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យ ជំងឺនេះអាចត្រូវបានរកឃើញដោយការធ្វើតេស្តមុខងារសួត ឬអ្នកគួរតែទៅពិនិត្យសុខភាពឱ្យបានជាប្រចាំដើម្បីទប់ស្កាត់មុនពេលវារីករាលដាលកាន់តែធ្ងន់ធ្ងរ។

ដើម្បីបញ្ជៀសហានិភ័យនេះ អ្នកជំនាញណែនាំឱ្យចាប់ផ្ដើមពីការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃដូចជា៖ កាត់បន្ថយការប៉ះពាល់ខ្យល់ពុលច្រើន ចេញក្រៅត្រូវពាក់ម៉ាស់ការពារ នៅក្នុងផ្ទះគួរបើកបង្អួចឱ្យខ្យល់ចេញចូល ឬប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ នៅពេលចំអិនអាហារដែលមានផ្សែងច្រើន។ សម្រាប់អ្នកជក់បារី គួរតែកាត់បន្ថយ ឬបើអាចគួរតែបញ្ឍប់ដើម្បីទទួលបានសុខភាពល្អ។ សម្រាប់ការការពារក្នុងរយៈពេលវែង WHO និងគ្រូពេទ្យជំនាញណែនាំឱ្យប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងប្រឆាំងជំងឺផ្តាសាយ និងជំងឺរលាកសួត ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដែលអាចធ្វើឱ្យស្ថានភាពធ្ងន់ធ្ងរឡើង៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#ជំងឺ

ឈប់ទៅ! ភេសជ្ជៈពេញនិយម អ្នកផឹកជាប្រចាំនាំឱ្យអ្នកងាយដាច់សរសៃឈាមខួរក្បាល
Tror Sopheap
November 24 2025
4 views

#ជំងឺ

កុំរំលងអាការៈធម្មតាទាំងនេះ ជាសញ្ញាជំងឺស្ទះសួតរ៉ាំរ៉ៃ អាចធ្វើឱ្យអ្នកស្លាប់បាន បើមិនយកចិត្តទុកដាក់ទេ
Pov Saru
November 24 2025
483 views

#ជំងឺ

ប្រយ័ត្នមកើតមហារីកសុដន់មិនដឹងខ្លួន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពិនិត្យភ្លាម
Pov Saru
November 21 2025
1.6 K views

#ជំងឺ

អ្នកជំនាញប្រាប់! ផឹកកាហ្វេ ១ពែងក្នុងមួយថ្ងៃ អាចសង្គ្រោះជីវិតអ្នកបាន ១៦% ពីជំងឺ ២ ប្រភេទនេះ
Pov Saru
November 21 2025
636 views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
6.1 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
5.2 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
13.9 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.4 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.2 K views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
6.1 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
5.3 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
5.2 K views
អត្ថបទថ្មីៗ
#ជំងឺNovember 24 2025
ឈប់ទៅ! ភេសជ្ជៈពេញនិយម អ្នកផឹកជាប្រចាំនាំឱ្យអ្នកងាយដាច់សរសៃឈាមខួរក្បាល
#សម្រស់November 24 2025
កុំធ្វើដាច់ខានទម្លាប់ ៤ នេះ បើចង់បានស្បែកស្អាត សម៉ដ្ឋគ្មានស្នាមមុន
#ចិត្តសាស្ត្រNovember 24 2025
ប្រយ័ត្នផងណា! រោគសញ្ញាទាំងអស់នេះ អ្នកកំពុងកើតបញ្ហាជំងឺថប់បារម្ភ
#ជំងឺNovember 24 2025
កុំរំលងអាការៈធម្មតាទាំងនេះ ជាសញ្ញាជំងឺស្ទះសួតរ៉ាំរ៉ៃ អាចធ្វើឱ្យអ្នកស្លាប់បាន បើមិនយកចិត្តទុកដាក់ទេ
#កីឡាNovember 23 2025
អ្នកគ្រូ ធាវ ដាវីន ប្រាប់ថា ធ្វើលំហាត់ប្រាណបែបនេះ ទើបអ្នកឆាប់ស្រកគីឡូបានលឿន
#កុមារNovember 23 2025
នេះជារបៀបចិញ្ចឹមកូនលោក ត្រាំ ធ្វើឱ្យកូនលោកធំឡើងមានសមត្ថភាពពូកែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia